ខេត្តព្រៃវែង ៖ កាលពីព្រលប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅផ្លូវលេខ៨ ឃុំករញ៉ូង ស្រុកកំចាយមារ ខេត្តព្រៃវែង កម្លាំងសមត្ថកិច្ច បង្ក្រាបរថយន្តដឹកជ្រូករស់មួយគ្រឿងដែលមានជ្រូក២៥ក្បាល ខណដែលជ្រូករស់ទាំងនោះត្រូវឈ្មួញនាំចូលពីប្រទេសវៀតណាមតាមច្រកអន្លង់ជ្រៃ ភូមិអន្លុងជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់ ឆ្ពោះទៅកាន់ភូមិស្ពានភ្លើង ឃុំក្រញ៉ូង ស្រុកកំចាយមារ ខេត្តព្រៃវែង ៕





