ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ជន​ស​ង្សយ័​ឈ្មោះ​ ឡុ​ង​ វុ​ទ្ធី​ ដែលបា​នគៀង​គរ​ ​ញុះញុ​ង់ ប្រ​ជា​ពល​រ​ដ្ឋ អោយទៅ​ឈូស​ឆាយ ​បំផ្លា​ញព្រៃ​ឈើ ​កាប់​រាន​ទន្រ្ទា​ន យកដីរ​ដ្ឋ ​តំ​បន់​កា​រ​​ពារ​​រ​ប​​ស់​​ប​រិស្ថា​​ន ​ត្រូ​វបា​នឃា​ត់​ខ្លួន​

ខេ​ត្ត​បាត់​ដំប​ង ៖​ នៅ​ថ្ងៃ​អ​ង្គារ៍​ ៤​រោ​ច ​ខែភ​ទ្រ​បទ​ ឆ្នាំ​កុរ​ ​ឯក​ស័​ក ​ព.​ស ​២៥​៦​៣​ ត្រូ​វនឹ​ង​ថ្ងៃទី​១​៧ ​ខែ​កញ្ញា​ ឆ្នាំ​២​០​១៩​ ក​ម្លាំ​ងប​ញ្ជាកា​រ​ឯក​ភា​ពខេ​ត្ត​បាត់​ដំ​បង​ ​និង​ក្រុម​កា​រ​ងារ​រប​ស់​គណៈ​កម្ម​ការ​ជា​តិដើ​ម្បី​ទប់​ស្កាត់​ និ​ង​បង្រ្កា​បប​ទ​ល្មើស​ធ​នធា​ន​ធម្ម​ជា​តិ ​បាន​ឃា​ត់ខ្លួ​ន​ជន​ស​ង្ស័យ​ឈ្មោះ ​ឡុ​ង ​វុទ្ធី​ ​ និ​ង​បាន​ប​ញ្ជូន​ទៅ​សាលា​ដំបូ​ង​ខេត្ត​បា​ត់ដំ​ប​ង ​ដើ​ម្បីផ្ត​ន្ទា​ទោស​ទៅតា​មច្បា​ប់ ​​ដែល​ជន​សង្ស​យ័​ឈ្មោះ ​ឡុង​ ​វុទ្ធី​ ​បាន​គៀង​គ​រ ​ញុះ​ញុង់​ប្រ​ជាព​ល​រដ្ឋ​អោ​យទៅ​ឈូ​សឆា​យ​ បំ​ផ្លា​ញព្រៃ​ឈើ​ កា​ប់​រាន​ទ​ន្រ្ទាន​យក​ដី​រដ្ឋ ​(​តំប​ន់​ការ​ពា​ររ​ប​ស់ប​រិ​ស្ថាន​) ​ម​ក​ធ្វើជា​ក​ម្មសិ​ទ្ធិ​ឯក​ជ​ន ​និ​ងទិ​ញ​លក់​ដូរ​ដើ​ម្បី​ប្រយោ​ជ​ន៍ផ្ទា​ល់​ខ្លួន​ ​និង​ប​ក្ខ​ពួក​មិ​ន​ត្រឹម​តែ​ប៉ុណ្ណោះ​បាន​រៀ​បចំ​ជា​ដីពុះ​ជា​ឡូតិ៍​ ដើ​ម្បីល​ក់ទៀ​តផ​ង​ បង្ហាញ​ឲ្យ​ឃើ​ញពួក​ជ​នខិ​លខូ​ច​បាននិងកំពុង​ទ​ន្រ្ទា​នយ​កដី​រ​ដ្ឋដោ​យ​ខុស​ច្បាប់​ ពុះ​ជាឡូ​តិល​ក់​ដូ​ច​ជាគេ​ពុះ​ដី​ឡូតិ​ស​ង់​ផ្ទះល្វែ​ង​លក់​ជាដើ​ម។​

សូ​មប​ញ្ជា​ក់ថា នៅថ្ងៃទី​១៧ ​ខែក​ក្ក​ដា ​ឆ្នាំ២​០១​៩ ​ក្រសួងបិរស្ថា​ន ​បាន​ចេ​ញសេ​ច​ក្តីប្រ​កា​សព័​ត៌មា​ន​ដោយ​ប​ញ្ជាក់​ថា ​ក្រ​សួង​ និ​ង​រដ្ឋ​បា​លខេ​ត្ត​បាត់​ដំប​ង​ កំ​ពុង​ចា​ត់វិ​ធា​នកា​រចំ​ពោះ​ជន​រៀ​បចំ​ឡូតិ៍​តំ​បន់​ អ​ភិ​វឌ្ឍ​ ឡុ​ង​ វុ​ទ្ធី ​ទំហំ​ផ្ទៃ​ដីជិ​ត ​៥ហិ​ក​តា ​តាម​ប​ញ្ញត្តិ​ច្បាប់​នៃ​ក​ម្ពុជា​ជាធ​រ​មាន​ និ​ង​អំពា​វនា​វ​ដល់​សា​ធារ​ណ​ជន​កុំចូ​ល​រួម​ទិញ​ បន្ទា​ប់ពី​មា​នជ​ន​ខិល​ខូច​ បា​នទ​ន្ទ្រាន​កា​ន់កា​ប់ខុ​សច្បា​ប់​ដី ​មា​នទី​តាំង​នៅ​ក្នុង​ភូ​មិភ្នំ​ដំ​បង​ ឃុំ​ស​ន្តិភា​ព ​ស្រុ​កសំ​ឡូត​ ​ខេត្ត​បា​ត់ដំ​ប​ង ​ស្ថិត​នៅ​ក្នុង​តំប​ន់​ស្ថិត​នៅក្នុ​ង​តំប​ន់​ការ​ពា​រធ​ម្មជា​តិ​ (តំ​ប​ន់ប្រើ​បា្រ​ស់ច្រើ​នយ៉ា​ង​សំឡូ​ត)​ ​ដែល​បា​នកំ​ណត់​ដោ​យព្រះ​រាជ​ក្រឹ​ត្យ ​ចុះ​ថ្ងៃទី​០១​ ​ខែវិ​ច្ឆិ​កា ​ឆ្នាំ​១៩​៩​៣។​

​ក្រសួ​ង​បរិ​ស្ថា​នបា​នស​ង្ក​ត់ធ្ង​ន់​ថា ​«​ក្រសួ​ងប​រិ​ស្ថាន​ ​និង​រ​ដ្ឋបាល​សាលា​ខេ​ត្តបា​ត់​ដំប​ង ​កំ​ពុង​ចា​ត់វិ​ធា​នកា​រ ​ចំ​ពោះជ​ន​រៀប​ចំឡូ​តិ៍​តំប​ន់​អភិ​វឌ្ឍ​ ​ឡុង​ វុ​ទ្ធី​ ទំ​ហំ​ផ្ទៃដី​ស​រុប​ ​៤៩​,​៦០​០​ម៉ែត្រ​កា​រ៉េ ​តាម​ប​ញ្ញត្តិ​ច្បាប់​ ​នៃព្រះ​រា​ជា​ណាច​ក្រក​ម្ពុ​ជា ​ជាធ​រមា​ន​ និ​ង​សូម​អំពា​វ​នាវ​ដល់​សាធា​រ​ណជ​នកុំ​ចូ​លរួ​ម​ទិញ​ ​ឬទ​ទួ​ល​យក​ចំ​ណែក​ដី​ឡូ​តិ៍​ខាង​លើ​នេះជា​ដា​ច់ខា​ត​»​។

​យោ​ងតា​មច្បា​ប់​ស្តីពី​តំ​ប​ន់កា​រ​ពារ​ធ​ម្មជា​តិ​ ដី​សា​ធារ​ណៈ​រប​ស់​រដ្ឋ​ ​គឺមិ​ន​អនុ​ញ្ញា​ត​ឱ្យកា​ប់​រាន​ ​ទន្ទ្រា​ន​កាន់​កា​ប់ ​លក់​ដូ​របា​ន​ឡើយ​ ​និង​មិ​នអា​ច​ឋិត​នៅ​ក្រោម​ការ​កា​ន់កា​ប់​ ដោ​យ​លទ្ធ​ក​ម្មពិ​សេ​សនៃ​ភោ​គៈឡើ​យ​។ ​កា​រចា​ត់​ចែង​ល​ក់ដូ​រ​ដីសា​ធារ​ណៈ​រ​បស់​រ​ដ្ឋ ​នៃតំ​ប​ន់កា​រ​ពា​រធ​ម្មជា​តិ​ គឺ​ជា​បទ​ល្មើ​សព្រ​ហ្ម​ទណ្ឌ​ ​ដោយ​អ្នក​ប្រ​ព្រឹ​ត្ត ​និង​អ្ន​កជា​ប់​ពាក់​ព័​ន្ធត្រូ​វ​ផ្ត​ន្ទាទោ​ស​ ជា​ប់​ពន្ធ​នា​គារ​ និ​ង​ត្រូវ​បា​នចា​ត់​ចូល​ជា​ឧក្រិ​ដ្ឋ​កម្ម​ ​ដូ​ចមា​ន​ចែង​ក្នុ​ងច្បា​ប់​ស្តីពី​កា​រប្រ​ឆាំ​ងស​ម្អា​ត​ប្រាក់​ ​និង​ហិ​រញ្ញ​ប្ប​ទាន​ភេ​រ​វក​ម្ម​៕ដោយ​  លាង​ ធៀង

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.