ខេត្តកណ្តាល ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាលបានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថា ក្រសួងបានអនុញ្ញាតិឲ្យនាវាធ្វើចរាចរណ៍ឆ្លងកាត់ខាងក្រោមស្ពានព្រែកតាមាក់ឡើងវិញ ប៉ុន្តែហាមសាឡង់ដឹកខ្សាច់ធ្វើចរាចរណ៍នៅពេលយប់ជាដាច់ខាត ។




