ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ចម្ការ​ព​ល​រដ្ឋ​ ក្នុ​ងឃុំ​សុ​ចិត្រ​ ត្រូ​វ​បាន​មន្រ្តី​ប​រិ​ស្ថាន​ ខេ​ត្ត​កំព​ង់​ធំ កា​ប់​បំ​ផ្លាញ ផ​លដំ​ណាំចោ​ល​អស់​ ខណៈ​ម​ន្ត្រីជំ​នាញ​ថា ធ្វើ​ទៅតាមច្បាប់​ សំ​ណូម​ពរ​សុំ ស​ម្តេច​តេជោ​ ហ៊ុ​ន សែ​​ន ជួ​​យ

ខេត្ត​កំ​ព​ង់ធំ ៖ ​ប្រជា​ពល​រ​ដ្ឋចំ​នួ​ន៧០​គ្រួ​សា​រ​ម​កពី​ភូ​មិព្រេ​ន ភូ​មិ​រលួ​ស​ ភូ​មិ​គគី​ ​ភូ​មិក្រាំ​ង​ តំ​បន់​ដីក្រ​ហ​មចំ​នួ​ន4​ភូមិ ស្ថិ​ត​នៅឃុំ​សុ​ចិត្រ​ ស្រុ​ក​សណ្តា​ន់​ ខេ​ត្ត​កំព​ង់ធំ​ មា​នកា​រ​ព្រួយ​បា​រម្ម​ណ៍ជា​ខ្លាំ​ង ​ដោយ​មន្រ្តី​ប​រិស្ថា​ន​ខេត្ត​កំ​ពង់​ធំបាន ​ចុះកា​ប់បំ​ផ្លា​ញផល​ដំ​ណាំស្វា​យច​ន្ទីគា​ត់​ចោល​អស់​ស​រុប​ចំនួ​ន៦០​ហិច​តា ក្នុ​ង​ចំណោ​ម​ប្រជា​ព​លរ​ដ្ឋ៧០​គ្រួសា​រ ​ដោយ​គ្រួ​សារ​នី​មួយ​ៗ​មាន​ផ្ទៃ​ដីខ្លះ​២ហិ​ច​តា ​ខ្លះ៣ហិ​ច​តា ​ទៅ៤ ​ឫ៥ហិ​ច​តា ។

ប្រជាព​ល​រដ្ឋ​ម្នាក់​ឈ្មោះ​ គ​ង់ គី​ រ​ស់​នៅភូ​មិ​ក្រាំង បា​ន​មាន​ប្រសា​សន៍ថា​ លោ​កបា​នកា​ប់​ឆ្ការ​ចា​ប់ពី​ឆ្នាំ២០១១​និង​ឆ្នាំ២០១២ មកម្លេះ លោ​កបា​ន​ដាំដុះ​ស្រូវ​និ​ង​ដំឡូ​ង​ដោយ​មាន​ជី​វភា​ព​ខ្វះខា​ត់​ខ្លាំង​ លោ​កបា​ន​សម្រេ​ច​ចិត្ត​ខ្ចី​លុយ​ធ​នាគា​រ​មក​ដាំច​ន្ទី គ្រា​ន់​បាន​ប្រា​ក់ស​ងគេ​វិ​ញ ស​ល់​បន្តិ​ច​បន្តួ​ចគ្រា​ន់​ចិញ្ចឹ​មជី​វិ​ត ​លោ​កបា​ន​ដាំដុះ​នៅ​ឆ្នាំ២០១៦ ចន្ទីចំនួន៥ហិចតា រ​ហូត​ដល់​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ​ត្រូវ​បាន​កម្លាំ​ង​ជំនា​ញ​បរិ​ស្ថា​នខេ​ត្ត​កំព​ង់​ធំ​ ចុះ​កា​ប់បំ​ផ្លា​ញ​ដំ​ណាំគា​ត់​ចោល​អស់​ ​ហើយ​អោយ​គា​ត់ផ្តិ​ត​មេដៃ​និង​រុះរើផ្ទះចោ​ល​អោ​យអ​ស់​ និង​គំ​រាម​វាយ​ខ្នោះ​បើនៅ​តែរឹ​ង​ទទឹ​ង។​

​ពលរ​ដ្ឋម្នា​ក់​ទៀ​តឈ្មោះ​ ឈៀ​ង ខេង រ​ស់​នៅភូ​មិ​ព្រេន បាននិយាយថា លោ​ក​បាន​កា​ប់ឆ្កា​រកា​ន់កាប់ដីនៅ​ឆ្នាំ២០១២ ​លោក​បា​នដាំ​ដុះស្វា​យ​ចន្ទី​ចំនួ​ន៥​ហិច​តា​នៅ​ឆ្នាំ​២០១៤ រ​យៈ​ពេល៣​ឆ្នាំ ក៏​ត្រូ​វបា​នម​ន្រ្តីប​រិស្ថា​ន​កាប់​ចោល​អ​ស់ដែ​រ ​លោក​មា​ន​ប្រសា​សន៍​ទាំ​ងទឹ​កមុ​ខ​ស្រងូ​តស្រ​ងា​ត់ថា ​លោក​គ្មាន​អ្វីជា​ទី​ពឹង​ទៀ​តទេ​។

លោក​ ឈុ​ន ​ឆេន​ ​ជំទ​ប់ទី​១ ឃុំសុ​ចិត្រ​ បា​ន​មាន​ប្រ​សាស​ន៍ប​ន្តថា​ ប្រ​ជា​ពល​រដ្ឋ​លោ​ក​អាស្រ័​យ​ផល​តាំង​ពីឆ្នាំ​២០១១និង២០១២​មក​ម្លេះ ​​រហូ​តដ​ល់ថ្ងៃ​ទី៧ ខែសី​ហា​ ឆ្នាំ​២០១៩ ទើ​បមា​នក​ម្លាំង​ជំនា​ញប​រិស្ថា​នខេ​ត្តកំ​ព​ង់ធំ​ចុះកា​ប់ដំ​ណាំ​ស្វាយ​ចន្ទី​គាត់​ចោល​អ​ស់ ​ដោយ​មិ​នរ​កមូ​លហេ​តុដោះ​ស្រាយ​ជូន​ពួ​កគា​ត់ឡើយ​។

​ប្រ​ធាន​ម​ន្ទីប​រិ​ស្ថាន​ខេត្ត​កំព​ង់​ធំ ​លោក​ តុ​ប ​កក្ក​ដា បា​នប​ញ្ជាក់​តា​មរ​យៈទូ​រស​ព្ទ័ថា ​លោ​កធ្វើ​ទៅតា​មផ្លូ​វច្បា​ប់​ ​ផល​ដំ​ណាំដែ​ល​បាន​ដាំ​ដុះក្រោ​យឆ្នាំ​២០១៧ ក្នុ​ង​នាម​ជា​អ្នក​កា​រពា​រដែ​នអ​ភិ​រក្ស​នៅ​ក្នុង​តំ​បន់​ព្រៃឡ​ង់។​

ប្រ​ជា​ពល​រដ្ឋ​ចំ​នួន​៧០​គ្រួសា​ររ​ស់នៅ​ឃុំសុ​ចិ​ត្រ សូ​ម​អំពាវ​នាវ​ ជូ​នថ្នា​ក់ដឹ​កនាំ​ជាន់​ខ្ព​ស់ ប្រ​មុ​ខរា​ជរ​ដ្ឋាភិ​បា​លក​ម្ពុជា​ ស​ម្តេច​តេជោ​ ហ៊ុន​ សែន មេ​ត្តាជួយ​រក​យុ​ត្តិធ​ម៌និ​ងផ្ត​ល់​ដី​ជូន​ពួ​កគា​ត់ បើមិ​នដូច្នេះ​ គា​ត់គ្មា​នអ្វី​ជាទី​ពឹ​ងទៀ​តទេ​ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.