ខេត្តកណ្តាល ៖ តាមព័ត៌មានទទួលបាន រហូតមកដល់ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័នជំនាញច្រើនទៀត នៅមិនទាន់អាចទាញសាឡង់ដឹកខ្សាច់ ដែលជាប់គឿងនៅសរសរស្ពានព្រែកតាមាក់បាននៅឡើយទេ ខណដែលប្រតិបត្តិការខាងលើនេះបានប្រើពេលអស់ជាច្រើនថ្ងៃមកហើយ ។
សូមបញ្ជាក់ថា ហេតុការណ៍ដែលសាឡង់ដឹកខ្សាច់ទម្ងន់ជិត២,០០០តោន ជាប់គឿងនឹងសរសរទី៣ ស្ពានព្រែកតាមាក់ បានកើតឡើងតាំងពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩មកម្លេះ ហើយប្រតិបត្តការកំពុងបន្តទៀតយ៉ាងសកម្ម៕