ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ទុរគត៌ជន​ស្ត្រី​ក្រមុំចាស់​គ្មាន​ទីពឹង​ទទួលបាន​អំណោយ​សប្បុរសធម៌​

ខេត្ត​ព្រៃវែង​ ៖ ស្ត្រី​ក្រមុំចាស់​ទុរគ៌តជន​រស់  នៅ​តែ​ម្នាក់ឯង ដែលមាន​ជីវភាព​ក្រីក្រ​លំបាក​តោកយ៉ាក​គ្មាន ទីពឹង​នោះ​បាន​ទទួល​អំណោយ សប្បុរសធម៌​នូវ​ផ្ទះ​មួយ​ខ្នង ស្បៀងអាហារ និង​សម្ភារៈ​ប្រើ  ប្រាស់​មួយចំនួន​ពី​សំណាក់  ឯកឧត្តម ជា សុ​មេធី ប្រធាន  ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំ ជា​ខ្លាង ស្រុក​ស្វាយ​អន្ទរ ខេត្ត ព្រៃវែង ដែល​បាន​ឱ្យ​លោក អ៊ឹង  ប៊ុន​ចិន និង​លោក សឿង សាវុធ ដែល​ជា​ក្រុមការងារ​នាំយក​អំណោយ​ទាំងនេះ​យក​ទៅ​ប្រគល់ ជូន​ស្ត្រី​ក្រមុំចាស់​ទុរគ៌តជន​រូប នេះ​ដោយ​ផ្ទាល់​ដៃ ។​

​ស្ត្រី​ក្រមុំចាស់​ទុរគ៌តជន​រូប  នេះ​មានឈ្មោះ មិន ធឿន អាយុ  ៥១ ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ជា​ខ្លា​ង  ឃុំ​ជា​ខ្លា​ង ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង ការ​ធ្វើ​អំណោយ  និង​ការទទួលបាន​នូវ​ព័ត៌មាន​អំពី ទុក្ខលំបាក​របស់ ស្ត្រី​ក្រមុំចាស់​គឺ  អាស្រ័យ​ដោយ​មាន​សំណើ​របស់ អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ មក កាន់​ឯកឧត្តម ជា សុ​មេធី ដើម្បី បាន​ជួយ​ឧបត្ថម្ថ​ដល់​រូប​គាត់​ដែល កំពុង​ប្រឈម​នឹង​ការខ្វះខាត​យ៉ាង ខ្លាំង និង​គ្មាន​ជំរក​ផង​នោះ ។​

​អំណោយ​ទាំងនោះ​រួមមាន  ផ្ទះ​សង់​រួច​១​ខ្នង​(​ទំហំ ៣ ម៉ែត្រ គុណ ៥​ម៉ែត្រ )​ធ្វើ​អម្ពី​ឈើប្រក់  សង្ក័សី អង្ករ ៥០ គ​ក្រ និង ស្បៀងអាហារ​ព្រមទាំង​សម្ភារៈ ប្រើប្រាស់​មួយចំនួនទៀត ។​

​អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយ​ឱ្យដឹងថា ស្ត្រី​វ័យ​ក្រមុំ​ចាស់  ទុរគ៌តជន មិន ធឿន ត្រូវ​ឱ​ពុក ម្តាយ​ស្លាប់​ចោល តាំងពី​គាត់  មាន​អាយុ ៧​ឆ្នាំ បន្សល់​នៅ​រូប គាត់​តែ​ម្នាក់ឯង កំព្រា​ទាំង​នៅ តូច​ដោយ​ឃើញ​សភាព​បែប​នេះ  ម្តាយមីង​ក៏​យក​គាត់​ឱ្យ​រស់នៅ ជាមួយ​រហូត​ធំ​ពេញវ័យ​ដោយ ស្ថានភាព​ក្នុង​ក្រុម​គ្រួសារ​មាន ការលំបាក​ណាមួយ​កូន​ច្រើន ទៀត​ផង​នោះ ម្តាយមីង​បាន ជន្លៀស​ក្រមុំចាស់​រូបនេះ​ឱ្យនៅ កន្លែង​ផ្សេង​គ្នា​ចាប់តាំងពី​ពេល នោះ​មក​គាត់​រស់នៅ​ម្នាក់ឯង  រហូតមកដល់​បច្ចុប្បន្ន​នេះ ។​

​មិន ធឿន ជា​ស្ត្រី​វ័យ​ក្រមុំ ចាស់​បាន​រៀបរាប់​អំពី​ជីវិត កំសត់​របស់​គាត់​ថា ចាប់តាំងពី  គាត់​ដឹងក្តី​ពេលណា​ស្គាល់​តែ  ការលំបាក​គ្មាន​ទី​ពុំ​នាក់​ដើម្បី ស្នាក់​អាស្រ័យ​រក​ព្រឹក​ខ្វះ​ល្ងាច ដើរ​ស៊ីឈ្នួល​អ្នកស្រុក​ស្ទើរ​មួយ ជីវិត​ទៅ​ហើយ​ដោយ​ស្នាក់នៅ លើ​ដី​ម្តាយមីង​ក្រោម​កូនខ្ទម​ធ្លុះ ធ្លាយ​ដំបូល​ប្រក់​មេឃ​ជូន​កាល ដេក​តាម​សំ​យ៉ាប​ផ្ទះ​គេ​ទៀត​ផង​។​

​គាត់​បាន​បញ្ជាក់ថា ការ រស់នៅ​របស់​គាត់​ក៏​អាស្រ័យ ដោយ​ញាតិ​ជិតខាង​ជួយ​ផ្គត់ផ្គង់ ដល់​គាត់​ផងដែរ ។​

​ស្ត្រី​វ័យ​ក្រមុំចាស់​បាន​បន្ត ទៀតថា​ក្រោយពី​ក្រុមប្រឹក្សា ប្រចាំ​មូលដ្ឋាន​របស់​គណបក្ស ប្រជាជន​កម្ពុជា​បាន​ស្នើសុំ​ទៅ  ម្ចាស់ជំនួយ​ជួយ​គាត់​បាន​នូវផ្ទះ មួយ​ខ្នង និង​ស្បៀងអាហា​ជា  ប្រចាំ​រហូតមកដល់​ពេលនេះ ជីវិត​និង​ក្តី​ស្រម័យ​របស់គាត់  ហាក់ដូចជា មនុស្ស​ថ្មី​នៅក្នុង  សង្គម​ចំពោះ​ទុក្ខ​លំបាក​វេទនា តោកយ៉ាក​វិញ មិន​មាន​ដូច​មុន ទៀតឡើយ ៕
​ដោយ​ ៖ សាត ស៊ីន

2014_12_30 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.