ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្នុ​ង​នា​មយើ​ង​ជា​ខ្មែរ ឈា​ម​ជ័​រតែ​មួ​យ ​ត្រូ​វចេះ​ជួ​យគ្នា​ ក្នុ​ង​គ្រាមា​ន​អា​សន្ន​

ខេត្តរ​ត​នគិ​រី ៖ ​លោក​ ​ខាន់​ ​ខុន​ ​ បាន​មា​ន​ប្រសា​ស​ន៍ថា​ ក្នុ​ង​នាម​យើ​ង​ជាព​ល​រដ្ឋ​ខ្មែ​រទាំ​ង​អស់​គ្នា​ គួ​រគ​ប្បី​ត្រូ​វ​ចេះស្រ​លា​ញ់រា​ប់​អា​នគ្នា​ ​និង​ចេះ​ជួយ​​​គ្នា​ទៅវិ​ញ​ទៅម​ក ពិ​សេ​សនៅ​ក្នុ​ងពេ​ល​ជួប​កា​រលំ​បា​កនិ​ង​គ្រា​មាន​អា​សន្ន​ដោ​យមិ​ន​ប្រកា​ន់​ពូជ​សា​សន៍​ ​សាស​នា​ ព​ណ៌​សម្បុ​រនិង​វ​ណ្ណៈនោះ​ឡើ​យ។​ ​

នៅ​ថ្ងៃទី​ ​២៦​ ​ខែ​សីហា​ ​ឆ្នាំ២​០​១៩​ ​លោក​ ​ខា​ន់ ​ខុ​ន ​ទី​ប្រឹក្សា​ក្រ​សួង​ធ​ម្ម​កា​រនិ​ង​សាស​នា​ ​និង​ជានា​យ​ក​ប្រតិ​ប​ត្តិស​មា​គ​មបេ​ស​កក​ម្ម​ដំណឹ​ង​ល្អ​ បា​ន​ចុះចែ​ក​អំណោ​យ​ដល់​ប្រជា​ព​លរ​ដ្ឋ​ក្រីក្រ​ ​ដែល​កំ​ពុង​ជួប​ប្រ​ទះនូ​វ​ការ​លំ​បាក​ខ្វះខា​ត​ស្បៀ​ងអា​ហារ​នឹ​ងរ​ង​ផ​លប៉ះ​ពា​ល់ដោ​យ​សារ​ទឹ​កជំ​ន​ន់ ​ចំនួ​ន​ ២​០​០គ្រួ​សា​រ​ ដែ​ល​ប្រជា​ជ​នទាំ​ង​នោះ ​កំ​ពុង​រ​ស់នៅ​ក្នុង​ភូ​មិ​លំផា​ត់​ ឃុំ​ជ័​យឧ​ត្តម​ ​ភូមិ​ព្រួ​កនិ​ង​ភូមិ​ប៉ា​តា​ង ​ឃុំ​ប៉ាតា​ង​ ស្រុ​ក​លំ​ផាត់​ ខេ​ត្ត​តន​គិ​រី។​ ដែ​ល​អំណោ​យ​ទាំង​អ​ស់នេះ​គឺ​ជា ​ព្រះ​ពរ​រ​ប​ស់ព្រះ​យេ​ស៊ូគ្រី​ស្ទ​ ​នឹង​ស​ប្បុ​រស​ជន​ ​ដែល​ជា​ដៃគូ​រ​ស​មាគ​ម​បេ​សក​ម្ម​ដំ​ណឹង​ល្អផ​ង​ដែ​រ។​

នៅ​ក្នុង​ឱ​កា​សនោះ​ដែរ​ ​លោក​ ​ខាន់​ ​ខុន​ ​បាន​មា​ន​ប្រសា​ស​ន៍ថា​ ​ក្នុង​នា​មយើ​ង​ជា​ខ្មែរ​ ​យើង​ត្រូ​វ​ចេះជួ​យ​ទុ​ក្ខធុ​រៈ​គ្នា​ ​ទៅវិ​ញ​ទៅ​មក​នៅ​ពេ​លដែ​ល​ជួប​នូ​វប​ញ្ហា​ និ​ង​ការ​លំបា​កផ្សេ​ង​​ៗ ​ជា​ពិសេ​ស​ដូ​ច​ជា​គ្រោះម​ហ​ន្ត​រាយ​ជា​ដើម​។​ ទោះ​បី​ជា​យើង​ជួ​យតា​ម​ល​ទ្ធភា​ព​ តិ​ច​ក្តី​ច្រើន​ក្តី​ សុំ​ឲ្យ​យើ​ងទាំ​ង​អស់​គ្នា​ចេះ​ជួយ​រំ​លែក​គ្នា​ ​ហើយ​យើ​ង​រៀន​ពី​វ​ប្ប​ធម៌​ ​ចែ​ករំ​លែ​កគ្នា​ទៅ​វិញ​ទៅ​ម​ក ​ដោ​យ​មិន​ប្រ​កាន់​ពូ​ជ​សា​ស​ន៍ ​សា​ស​នា​ ព​ណ៌​សម្បុ​រ​ និ​ង​វ​ណ្ណៈនោះ​ឡើ​យ​។ ​ ​លោ​កបា​ន​បន្ត​ទៀ​ត​ថា
​ស​ម្ភារៈ​ទាំ​ង​អស់​នេះ គឺ​មិ​ន​គ្រប់​គ្រា​ន់តា​ម​ត​ម្រូវ​កា​រ​រ​បស់​ប​ងប្អូ​ន​ទេ​ ក៏​ប៉ុ​ន្តែនេះ​ជា​ការ​ចូ​ល​រួម​ចំ​ណែក​ក្នុ​ង​ការ​ជួ​យ​គ្នាក្នុ​ង​គ្រា​អាស​ន្ន​ដើម្បី​ជួ​យដោះ​ស្រា​យទុ​ក្ខ​លំបា​ក​បា​នមួ​យ​គ្រាផ​ង​ដែ​រ ​។​

​ជា​មួយ​គ្នា​នោះដែ​រ ប្រ​ជា​ពល​រ​ដ្ឋដែ​ល​កំ​ពុង​ជួ​បប្រ​ទះ​នូ​វកា​រ​លំបា​ក ​ខ្វះ​ខា​តស្បៀ​ង​អា​ហារ​ ម​ក​ពីភូ​មិ​ទាំ​ងបី​ ​ក្នុង​ស្រុក​លំ​ផា​ត់ ​ខេ​ត្តរ​ត​នគិ​រី ​បា​នសំ​ដែ​ងនូ​វ​ការ​ត្រេ​កអ​រ​និ​ងស​ប្បា​យ​រី​ករា​យ​បំផុ​ត​ ដែ​ល​ទ​ទួល​បា​នអំ​ណោ​យនៅ​ថ្ងៃ​នេះ​ ស្រ​ប​ពេល​ដែ​ល​ពួក​គា​ត់​កំពុ​ង​តែ​រង​ផ​ល​ប៉ះពា​ល់​ដោយ​សា​រ​ទឹក​ជំ​នន់​ ​គ្រោះ​រាំង​ស្ងួ​ត ​នឹ​ងជំ​ងឺ​ដង្កា​ត់​ផ្សេង​ៗ​ ដែ​ល​កត្តា​ទាំ​ង​អស់​នេះ​ជាប​ញ្ហា​ ប​ង្ក​ការ​លំ​បា​កដ​ល់ជី​វភា​ព​រស់​នៅរ​ប​ស់​ពួក​គា​ត់ជា​ប្រ​ចាំ​ថ្ងៃផ​ង​ដែរ​។​ ​

​គួ​រប​ញ្ជា​ក់ផ​ង​ដែ​រថា ​អំណោ​យ​ដែល​ចែ​កជូ​ន​ប្រជា​ជ​នចំ​នួ​ន​ ២​០​០​ គ្រួ​សា​រ ​គឺ​ក្នុ​ងមួ​យ​គ្រួ​សារ​ទ​ទួ​លបា​ន​ អ​ង្ក​រ​មួយ​បេ​ ​៣០​គីឡូ​ ​.​ ត្រី​ខ​ ​១ ​យួរ​. ​ស្ក​រស​មួ​យគី​ឡូ​.​ អំ​បិ​ល ​១​គី​ឡូ.​ ​ទឹក​ស៊ី​អ៊ី​វ ​១​យួរ​.​ ​មុង​១​. ​ភួ​យ​១.​ ​មី ​១​កេ​ស.​ ​និង​ធុ​ងច​ម្រោះ​ទឹក​ស្អា​តរូ​ប​ទន្សា​យ​១ ​៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.