ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ឆ្តោ​មួយកន្លែង​នៅ​ខេត្ត​សៀមរាប​នៅ​តែ បន្ត​អាជីព​របស់​ខ្លួន​ក្រោម​ក្រសែភ្នែក​ជំនាញ​យ៉ាង​សុខសាន្ត​

​ខេត្តសៀមរាប​ ៖ កសិដ្ឋាន​ចិញ្ចឹម​ត្រី​ឆ្តោ​ដុះ ស្នឹម​មួយកន្លែង​ដែល​ស្ថិត​នៅក្នុង ភូមិ​ក្រសាំង​រលើង សង្កាត់​ស្វាយដង្គុំ ក្រុង​-​ខេត្តសៀមរាប ។​មិន​ត្រឹមតែ​មិន​គោរព​តាម  ការកំណត់​ឱសានវាទ​នៃ​ការ​អនុ គ្រោះ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង  បាន​និង​កំពុង​ពង្រីក​ទីតាំង​កាន់ តែ​ធំធាត់​ជាង​មុន​បន្ថែមទៀត  ដោយ​បាន​ដាក់​កូន​ត្រី​ឆ្តោរ​តូចៗ ចិញ្ចឹម​ជា​បន្តបន្ទាប់​ជាច្រើន​ស្រះ  ដែល​គេ​មាន​ការសង្ស័យថា  មាន​មន្ត្រី​ជំនាញ​ជលផល​នៅ​ពី ក្រោយខ្នង ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ចេញ  ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថាៈ កសិដ្ឋាន​ចិញ្ចឹម​ត្រី​ឆ្តោរ​មួយ​នេះ គ្រប់គ្រង​ដោយ ឈ្មោះ វើក ជា ជនជាតិ​វៀតណាម ។ ការចិញ្ចឹម  ត្រី​ឆ្តោរ​របស់​ពួកគេ​ពី​មុន​មាន តែ ៣​ស្រះ ទេ ឥឡូវនេះ​មាន   រហូតដល់ ៧​ស្រះ ដោយ​ពុំ​មាន  សមត្ថកិច្ច​ជំនាញ​ធ្វើកា​រទប់ ស្កាត់ ឬ បង្ក្រាប​នោះ​ឡើយ ។​

​បើ​តាម​ច្បាប់​ហាមឃាត់  មិនឱ្យ​មាន​ការចិញ្ចឹម​ត្រីឆ្តោរ នោះ គឺ​ដោយសារតែ​ការចិញ្ចឹម  នេះ​វា​ត្រូវការ​កូន​ត្រី​ធ្វើ​ជា​ចំណី របស់​ពួក​វា​ដូចនេះ​ការចិញ្ចឹម​ត្រី ឆ្តោរ​វា​នាំទៅដល់​ការបំផ្លិចបំផ្លាញ ធនធាន​មច្ឆជាតិ​ដ៏​ធ្ងន់ធ្ងរ ។​

​តាម​ការបញ្ជាក់​របស់​ឯក  ឧត្តម ប៊ុន ថា​ឫទ្ធិ អភិបាលរង  ខេត្តសៀមរាប​បាន​ឱ្យដឹង​ថា កាល​នៅ​ចុងឆ្នាំ​២០១៣ សម​ត្ថ  កិច្ច​បាន​ធ្វើ​ការបង្ក្រាប​លុបបំបាត់ កសិដ្ខាន​ចឹញ្ចឹម​ត្រីឆ្តោរ​ជា​ទ្រង់ ទ្រាយ​ធំ​ម្តង​រួចមកហើយ ដែល  កាលណោះ​ដោយ​មាន​ការ​អង្វរ ករពី​សំណាក់​ម្ចាស់​កសិដ្ឋាន​សុំ ការពន្យា​ដើម្បី​ត្រី​ធំ​ល្មម​ចាប់​លក់  លក់​ហើយ​និង​បញ្ឈប់​ការចិញ្ចឹម ត្រី​ឆ្តោរ​ទៀតហើយ ។ អាស្រ័យ  ដោយ​មាន​ការសម្របសម្រួល​ពី អាជ្ញាធរខេត្ត និង​អ្នកតំណាង  រាស្ត្រ​ផងដែរ និង​ដោយ​មាន​ការ  យោគយល់​ដល់​ប្រការ​នៃ​ការ ខាតបង់​នោះ​ក៏​មាន​ការឯកភាព ជាមួយ​ជំនាញ សុំ​ការអនុគ្រោះ  កំណត់​ឱសានវាទ​នៃ​ការចិញ្ចឹម ត្រី​ឆ្តោ​ត្រឹមខែ​មិនា ឆ្នាំ​២០១៤​។​

​ឯកឧត្តម​បាន​បន្តទៀតថា  ឥឡូវនេះ​ផុត​កាលកំណត់​ឱ​សាន វាទ​ហើយ សមត្ថកិច្ច​និង​ជំនាញ  អាច​ប្រើប្រាស់​វិធានការ​ច្បាប់ បាន​ក៏ប៉ុន្តែ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ឆ្តោ  នៅតែ​បន្ត​សកម្មភាព​របស់​ខ្លួន  អាជ្ញាធរខេត្ត​ឥត​មាន​តម្លៃ​ណា  ដើម្បី​ការពារ​បទល្មើស​ទាំងនោះ បានទេ ។​

​ឯកឧត្តម​បាន​បញ្ជាក់បន្ថែម  ថា ជាក់ស្តែង​នៅក្នុង​កិច្ចប្រជុំ  ក្រុមប្រឹក្សា​ខេត្ត នា​ព្រឹក​ថ្ងៃទី​៣  ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ ក៏បាន  លើកឡើង​អំពី​ករណី​លុបបំបាត់ កសិដ្ឋាន​ចិញ្ចឹម​ត្រី​ឆ្តោរ​ទាំងនោះ ផងដែរ ក៏​ប៉ុន្តែ​មន្ត្រី​ជំនាញ​ផ្នែក  ជលផល​បាន​ផ្តល់​យោបល់ ដោយ​ពុំ​មាន​ការទទួលឧសត្រូវ ឡើយ ។​

​មាន​ប្រភព​ព័ត​មានបាន  និយាយថា ពួកគេ​បាន​ឃើញ  លិខិតអនុញ្ញាត​ឱ្យ​ចិញ្ចឹម​ត្រី​ឆ្តោ  ជា​លក្ខណៈ​គ្រួសារ​របស់​ឯកឧត្តម បណ្ឌិត ណៅ ធួ​ក ដោយ  លិខិត​អនុញ្ញាតិ​នោះ​មាន​សរសេរ ថា ការចិញ្ចឹម​ត្រី​ឆ្តោរ​សាកល្បង (​ឱ្យ​ប្រើប្រាស់​ចំណី​កែច្នៃ សិ​ប្ប និម្មិត ) ។ ប្រភព​ព័ត​មាន​នោះ  បាន​និយាយទៀតថា គេ​មិន​ជឿ ថា​មាន​លិខិត​អនុ​ញ្ញតិ​នោះទេ  បើ​មាន​ទំនងជា​របស់​ក្លែងក្លាយ ។ ចំណែកឯ​ក្រុម​កូនចៅ​របស់ ម្ចាស់​កសិដ្ឋាន​ឈ្មោះ វើក នោះ  បាន​អះអាង​ថា ការបើក​កសិដ្ឋាន  ចិញ្ចឹម​ត្រី​ឆ្តោ​នេះ​ពួកគាត់​មាន លិខិត​អនុញ្ញត​ត្រឹមត្រូវ​ពី​រដ្ឋបាល ជលផល ។

​រាល់​ករណី​ខាងលើ​នេះ​អ្នក  យក​ព័ត៌មាន​បាន​សុំ​ការអនុញ្ញាត​ទៅ លោក ព្រិ​ន សាវិន នាយ  ខ័ណ​រដ្ឋបាល​ជលផល​សៀម​រាប  ដើម្បី​សុំ​ការបំភ្លឺ ។ ប៉ុន្តែ​ការសុំ បំភ្លឺ​នេះ​បាន​ធ្វើ​ការព្យាយាម​អស់ រយៈពេល​២​ថ្ងៃ​ហើយ លោក នាយ​ជលផល​រូប​នេះ​មិន​ទទួល ទូរ​សព្ទ័​ឡើយ ។ ចំពោះ​បញ្ហា  ការ​ចេញ​លិខិត​អនុញ្ញាតិ​ចិញ្ចឹម ត្រី​ឆ្តោ​ជា​លក្ខណៈ​គ្រួសារ​ដោយ ប្រើ​ចំណី​កែច្នៃ​ឬ​សិប្ប​និមិត្ត​នោះ  អ្នក​យក​ព័ត​មាន​ក៏​សុំ​ការបំភ្លឺ​ពី សំណាក់​ឯកឧត្តម បណ្ឌិត ណៅ  ធួ​ក ផងដែរ ក៏ប៉ុន្តែ​លេខ​ទូរស័ព្ទ  របស់​ឯកឧត្តម​បណ្ឌិត ០១២  ៨៨២ ០២១ ទាក់ទង​មិន​បាន​ឡើយ ៕
​ដោយ​ ៖ សាត ស៊ីន​

2014_12_30 (9)

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.