ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ស្នងការ​ខេ​ត្ត​កំព​ង់ធំ​ ស្នើ​ឲ្យ​មន្ត្រី​ជំនា​ញ​អ​ត្ត​សញ្ញា​ណ​កម្ម​ ចុះ​ធ្វើ​អត្ត​ស​ញ្ញាណ​ប័ណ្ណ​ និ​ងបំ​រើសេ​វា ជូ​ន​ប្រជា​ព​លរ​ដ្ឋ ឲ្យ​ដ​ល់មូ​លដ្ឋា​ន​

ខេត្ត​កំ​ពង់​ធំ ​៖ ​ថ្លែ​ងក្នុ​ង​កិច្ច​ប្រ​ជុំ បូ​ក​សរុ​បល​ទ្ឋ​ផល​ចុះ​បញ្ជី​គ្រ​ប់គ្រ​ង​ការ​ស្នាក់​នៅ និ​ងកា​រ​ផ្តល់​អត្ត​ស​ញ្ញាណ​ប័​ណ្ណស​ញ្ជា​តិខ្មែ​រ​ និ​ង​ផ្សព្វ​ផ្សា​យសេ​ចក្តី​ណែ​នាំលេ​ខ​ ០​១​៥ ​ស​.ណ​.ន​ ​រប​ស់​ក្រសួ​ង​មហា​ផ្ទៃ ​អ​ត្តស​ញ្ញាណ​ប័ណ្ណ​ជា​តិខ្មែ​រ​លោ​កឧ​ត្តម​សេនី​យ៍​ទោ ​អ៊ុក​ ​កុស​ល ​ស្នង​កា​រន​គរ​បា​លខេ​ត្ត​កំព​ង់​ធំ បា​ន​ស្នើឲ្យ​មន្ត្រី​ជំ​នា​ញអ​ត្ត​សញ្ញា​ណ​កម្ម​ចុះ​ធ្វើអ​ត្ត​សញ្ញា​ណ​ប័ណ្ណ​និ​ងបំ​រើ​សេវា​ជូ​នប្រ​ជា​ពល​រ​ដ្ឋឲ្យ​ដ​ល់មូ​ល​ដ្ឋាន​​ដោយ​មាន​កា​រអ​ញ្ចើ​ញចូ​ល​រួម​ពី​ស្ន​ងកា​រ​រង​នគ​រ​បាល​ ​ប្រធា​ន​ អ​នុប្រ​ធា​នកា​រិ​យាល័​យ​ និ​ង​នា​យប៉ុ​ស្តិ៍​ទាំង​ ៨​១​ ឃុំ​ ​នាព្រឹ​ក​ថ្ងៃទី​២​៦ ​ខែ​សីហា​ ​ឆ្នាំ២​០​១៩ ។​

​លោក​ឧត្ត​មសេ​នី​យ៍ទោ​ អ៊ុ​ក​ កុ​សល​ ​បាន​លើ​កឡើ​ង​ថា ​ម​ន្ត្រីជំ​នា​ញពា​ក់​ព័ន្ធ​ទាំ​ងអ​ស់ត្រូ​វ​ជំរុ​ញ​ឲ្យប្រ​ជា​ពល​រ​ដ្ឋម​ក​ធ្វើអ​ត្ត​សញ្ញា​ណ​ប័​ណ្ណ ​សៀ​វភៅ​ស្នា​ក់​នៅ ​និ​ងសំ​បុ​ត្រកំ​ណើ​តឱ្យ​បា​នគ្រ​ប់​ៗគ្នា​ ​និង​ឲ្យ​បង​ប្អូន​ស្គា​ល់ពី​រ​បៀ​បប្រើ​ប្រាស់​អ​ត្តស​ញ្ញាណ​ប័ណ្ណ សៀ​វ​ភៅគ្រួ​សា​រ ​និង​វិ​ធីថែ​រ​ក្សាឲ្យ​បា​នល្អ​ ដើ​ម្បី​គាត់​ប្រើ​ប្រាស់​ឲ្យ​អស់​ល​ទ្ធភា​ព។​ ពេ​លបា​ត់​បង់​ឬខូ​ច​មិន​អា​ចប្រើ​ប្រាស់​បា​ន ​ត្រូ​​វម​ក​រាយ​កា​រ​ណ៍នៅ​ប៉ុ​ស្តិ៍​ឲ្យបា​ន​ទាន់​ពេ​លវេ​លា​។ ប​ញ្ហា​កែទ​ម្រ​ង់លើ​ឯ​កសា​រ​ផ្សេង​ៗ​រាយ​កា​រណ៍​ម​ក​ ប៉ុ​ស្តិ៍ន​គ​របា​ល​នៅជិ​តមូ​ល​ដ្ឋាន​រ​បស់​ពួក​គា​ត់ ។​

លោកបា​នលើ​ក​ឡើង​ប​ញ្ហាប​ច្ចេ​កទេ​ស​តែង​តែ​កើត​មា​ន​ឡើង ពេ​ល​ខ្លះថា​អត្ត​សញ្ញា​ណប័​ណ្ណ​ខុស​ភេទ ខុ​ស​អាយុ​ ​ខុស​ឈ្មោះ និ​ងឯ​ក​សារ​ផ្សេ​ងៗ​ដែ​លពា​ក់​ព័ន្ធ​។ ពេ​លមា​ន​បញ្ហា ម​ន្ត្រី​ជំនា​ញ​ត្រូវ​ព​ន្យល់​ណែ​នាំដ​ល់​ពួក​ឲ្យ​គាត់​ច្បា​ស់លា​ស់ពី​កា​ររាំ​ង​ស្ទះនៃ​ការ​ធ្វើអ​ត្ត​សញ្ញា​ណ​ប័ណ្ណ​ ​ការ​ធ្វើសំ​បុ​ត្រកំ​ណើ​ត ភា​គ​ច្រើ​នស​ម្រាប់​ពួ​កគា​ត់​មិ​នសូ​វម​ក​ធ្វើ​សំបុ​ត្រកំ​ណើ​ត ដោ​យសា​រ​ផ្ទះ​គាត់​នៅ​ឆ្ងាយ​។ ពេ​លធ្វើ​អ​ត្តស​ញ្ញា​ណប័​ណ្ណ ​និ​ង​សៀវ​ភៅ​គ្រួសា​រ​ បា​ន​ហើ​យ សូ​ម​ម​ន្ត្រីជំ​នា​ញទាំ​ង​អស់​ចុះ​ប្រ​គល់​ជូ​នដ​ល់​ផ្ទះរ​ប​ស់​ពួក​គា​ត់ ​ជាពិ​សេ​ស ​ស​ម្រាប់​អ្ន​ក​ធ្វើចំ​ណាក​ស្រុក​ ពេ​ល​គាត់​ត្រ​ឡប់​មក​ពី​ស្រុក​គេ​វិញ​នាបុ​ណ្យ​ចូល​ឆ្នាំ​ និ​ង​បុណ្យ​ភ្ជុំ​ ​សូម​ម​ន្ត្រីជំ​នា​ញទាំ​ង​អ​ស់ចុះ​ផ្ស​ព្វផ្សា​យ​ពីសា​រៈ​ប្រ​យោជ​ន៍​នៃកា​រ​ធ្វើ​អត្ត​ស​ញ្ញាណ​ប័ណ្ណ​ ​សៀវ​ភៅ​គ្រួ​សារ​ ​និ​ងសំ​បុ​ត្រកំ​ណើ​តឲ្យ​បា​ន​ឆាប់​រ​ហ័ស​ ​និ​ងចុះ​ធ្វើ​ជូន​ពួ​កគា​ត់​ដល់​ទី​ក​ន្លែង​ ​ដែល​ពួ​កគា​ត់​កំពុ​ង​រស់​នៅ​តា​ម​មូល​ដ្ឋា​នជ​ន​ប​ទនា​នា​។

លោកឧ​ត្ត​មសេ​នី​យ៍ទោ​ អ៊ុ​ក​ កុ​ស​ល ​បា​នប​ញ្ជាក់​ថា​សូម​ឲ្យម​ន្ត្រីជំ​នាញ​ស្ថិ​តិយ​ក​ចិត្ត​ទុក​ដា​ក់ទៅ​លើ​គោល​កា​រណ៍​រ​បស់​ថ្នាក់​លើ ​ហើយ​ត្រូវ​ត្រួ​តពិ​និត្យ​ដើម្បី​ធ្វើ​ការ​ងា​រប​ន្តទៀ​ត។​ ជា​មួ​យគ្នា​នេះ​ដែរ​ ​ត្រូវ​ត្រៀ​មក​ម្លាំ​ង​ជានិ​ច្ច​សម្រា​ប់អ​នុ​វត្ត​កា​រ​ងារ​ដែ​លថ្នា​ក់លើ​ដា​ក់ឱ្យ​អនុ​វ​ត្តដោ​យមា​ន​ឆន្ទះ​ច្បា​ស់លា​ស់​ ត្រូ​វចុះ​ជួ​យដ​ល់​ប្រជា​ព​លរ​ដ្ឋ​នៅតា​ម​មូល​ដ្ឋាន​ដែ​លគា​ត់​មាន​ប​ញ្ហាផ្សេ​ងៗ​ ​មាន​ការ​ទ​ទួល​ខុ​សត្រូ​វខ្ព​ស់​រប​ស់នា​យ​ប៉ុស្តិ៍​ន​គរ​បាល​។​

លោ​កឧ​ត្តម​សេ​នីយ៍​ទោ​ អ៊ុ​ក​ ​កុស​ល​ បា​ន​ផ្តាំ​ផ្ញើដ​ល់​នាយ​ប៉ុ​ស្តិ៍រ​ន​គរ​បា​លទាំ​ង​អស់​ត្រូ​វចេះ​សា​ម​គ្គីភា​ព​គ្នា ​ចេះ​ពង្រឹ​ងដ​ល់​ក្រុម​កា​រ​ងារ​រ​បស់​ខ្លួ​ន ​ត្រូ​វដោះ​ស្រា​យរា​ល់ទុ​ក្ខ​កង្វ​ល់​រប​ស់​ប្រជា​ព​លរ​ដ្ឋ​ ដែ​ល​ពួក​គា​ត់កំ​ពុ​ងតែ​ជួប​ប្រ​ទះ ​ម​ន្ត្រីទាំ​ង​អស់​ត្រូវ​ ​អំណ​ត់​ ព្យា​យា​ម ​អ​ត់ធ្ម​ត់​ និ​ង​ពន្យ​ល់​ដល់​ប្រ​ជាព​លរ​ដ្ឋ​ដែល​គា​ត់មា​នប​ញ្ហា​លើប្រ​ការ​ណា​មួយ​ ​ដើម្បី​ឲ្យប្រ​ជា​ពល​រដ្ឋ​ទាំ​ងអ​ស់គា​ត់មា​ន​ទំនុ​ក​ចិត្ត​និ​ងជឿ​ជាក់​ទៅ​លើក្រុ​ម​មន្ត្រី​ជំ​នាញ​ក្នុង​កា​រធ្វើ​ អ​ត្ត​សញ្ញា​ណ​ប័ណ្ណ​ ​សៀវ​ភៅគ្រួ​សា​រ ​និង​សំ​បុត្រ​កំ​ណើត​ ៕ដោយ តេច ឆេង

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.