ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

គណៈប្រតិភូ​ជាន់ខ្ពស់​អគ្គបញ្ជាការ​នៃ​កងយោធពល ខេមរភូមិន្ទ​ចុះសួរសុខទុក្ខ​គ្រួសារ​កងទ័ព​និង​កងទ័ព​សមរភូមិ​មុខ​

​ខេត្ត​ឧត្តរមានជ័យ​ ៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍  គន់ គីម អគ្គ​មេបញ្ជាការរង​និង ជា​នាយសេនាធិការ​ចំរុះ​នៃ​កង យោធពលខេមរភូមិន្ទ និង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ជា តារា  អគ្គ​មេបញ្ជាការរង​និង​ជា​នាយ សេនាធិការ​ចំរុះ​ស្តីទី​នៃ​កង​យោ ធ​ពល​ខេមរភូមិន្ទ អមដំណើរ  ដោយ​គណៈប្រតិភូ​មិ​ជាន់ខ្ពស់ ក្រសួង​ការពារជាតិ និង​ជា  តំណាង​សម្តេច​អគ្គ​មហាសេនា ប​តី​តេ​ជោ ហ៊ុន សែន និង​សម្តេច  កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន  បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក​ដល់  គ្រួសារ​កងទ័ព​និង​កងទ័ព​ដែល កំពុង​ឈរជើង​នៅ​សមរភូមិ​មុខ ទិស​ទី​២ នៃ​ភូមិសាស្ត្រ​ព្រំដែន កម្ពុជា​-​ថៃ ខេត្ត​ឧត្តរមានជ័យ​។​

​ថ្លែង​ក្នុង​ឱកាស​សំ​ណេះ  សំ​ណា​ល​ជាមួយ​គ្រួសារ​កងទ័ព រស់នៅ​ភូមិ​ពពេល​សែន​ជ័យ ឃុំ អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ក្នុង​វរៈ​សេនា តូច​លេខ​៤១៣ និង​កងទ័ព​នៅ​ទី បញ្ជាការ​កងពលតូច​ថ្មើរជើង  លេខ​៤១ បាន​ពាំនាំ​នៃ​ការ​ផ្តាំផ្ញើ  សួរ​សុខ​ទុក​របស់​សម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដល់ សមរភូមិ​មុខ​ជា​និច្ច​ជា​កាល​មិន ថា រដូវ​ភ្លៀង​ធ្លាក់​ឬ​រដូវរងារ ឡើយ ។​

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍  គន់ គីម និង​ឯកឧត្តម​នាយ​ឧត្តម សេនី​យ៍ ជា តារា មានប្រសាសន៍  លើកទឹកចិត្ត​ដល់​គ្រួសារ​យោធិន  និង​យោធិន​អំពី​ប្រសាសន៍​នូវ​ការ  ផ្តាំផ្ញើ​របស់​សម្តេច​ទាំងពីរ ពី   ស្ថានភាព​រស់នៅ​របស់​បងប្អូន  កងទ័ព​គ្រប់​ពេលវេលា​និង​គ្រប់ ទីកន្លែង​មិន​ថា​ស្ថិត​ក្នុង​កាលៈ ទេសៈ​ណាមួយ​ឡើយ ។

​ស្តែង​ពី​ការគិតគូរ​នេះ សម្តេច​តេជោ​ដឹងថា រដូវ​រងារ ចូលមក​ដល់​ក៏​បាន​បញ្ជូន​អាវ  រងារ​ទៅគ្រប់​ទីកន្លែង ដើម្បី  ត្រៀម​រៀបចំ​ទុក​ដល់​យោធិន  តាម​អង្គភាព​យោធា​នីមួយៗ​ក្តី  សម្តេច​តេជោ និង​សម្តេច​កិ​ត្តិ ព្រឹទ្ធ​បណ្ឌិត​នៅតែ​មាន​ការ​ព្រួយ បារម្ភ​គ្រប់ពេលវេលា​មិនអាច បំភ្លេចបាន​នោះ​ឡើយ ។ រដូវ រងារ​ចូលមក​ដល់​ហើយ ព្រោះ វា​ជា​ឧបសគ្គ​សំរាប់​កងទ័ព​ក្នុង ការបំពេញ​បេស​សកម្ម​ការពារ ដែន​ដី​ទាំង​យប់​ទាំង​ថ្ងៃ​ពិសេស សំរាប់​បងប្អូន​គ្រួសារ​កងទ័ព​ប្រើ ប្រា​ស់ ព្រោះ​អាកាសធាតុ​នៅ  តំបន់​ព្រៃភ្នំ​មាន​ស្ថានភាព​ត្រ ជាក់​ខ្លាំង ហើយក៏​អាច​ខកខាន ក្នុង​ការប្រកប​របរ​រកស៊ី​ប្រចាំថ្ងៃ របស់​បងប្អូន​គ្រួសារ​កងទ័ព​ផង ដែរ ។​

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍  អគ្គបញ្ជាការរង​កង​យោធពល ខេមរភូមិន្ទ​ក៏បាន​សំដែង​នូវ​ការ កោត​ស​សើរ ចំពោះ​យោធិន ទាំងអស់​ដែល​បាន​តស៊ូ​លះបង់ កម្លាំងកាយ​ចិត្ត​ប្រឹងប្រែង​ការ ពារ​ជាតិ​មាតុភូមិ​មិន​ថា ស្ថាន  ភាព​យ៉ាងណា​នោះទេ ក៏​កង  ទ័ព​យើង​បាន​បូជា​ឈាម​ស្រស់  ក្នុង​ភារកិច្ច​ការពារ​បូរណភាព ដែនដី ។ មិនតែប៉ុណ្ណោះ​គ្រួសារ  មិន​ថា ជា​ម្តាយ​ជា​ប្រពន្ធ​កូន​ក៏  បាន​លើកទឹកចិត្ត​ដល់​យោធិន​ជា ឪពុក​ជា​ប្តី ជា​កូន ឱ្យមាន​ស្មារតី  មុះមុត​ខិតខំ​បម្រើ​ជាតិ​មាតុភូមិ ៕
​ដោយ​ ៖ សាត ស៊ីន

2014_12_30 (11) 2014_12_30 (10)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.