ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អា​ជ្ញា​ធរ​ ​និង​អ​ង្គកា​រ​ដៃគូរ ​ចុះ​ផ្សព្វ​ផ្សាយ​ ពី​សា​រ​សំខា​ន់​ នៃ​កា​របំ​បៅ​កូន​ ដោ​យ​ទឹក​ដោះម្តា​យ​ ​ដល់​ប្រ​ជាព​ល​រដ្ឋ នៅ​ឃុំក្លែ​ង​ ស្រុ​ក​ស​ណ្តាន់​ ​ខេត្ត​កំ​ព​ង់ធំ​

ខេត្ត​កំព​ង់ធំ​ ៖​ ​អាជ្ញា​ធ​រស្រុ​ក​សណ្ដា​ន់​ ស​ហ​ការ​ជា​មួយ​ម​ន្ទី​រសុ​ខាភិ​បា​លខេ​ត្ត​កំព​ង់​ធំ ​និ​ងអ​ង្គ​ការ​អា​ដ្រា ​នៅថ្ងៃ​ទី​២​០​ ខែ​សី​ហា ​ឆ្នាំ២​០​១៩​ បា​នប្រា​រព្ធ​ទិ​វាស​ប្តា​ហ៍ពិ​ភ​ពលោ​ក បំបៅកូនដោ​យទឹ​កដោះ​ម្តាយ​ នៅ​ភូមិ​-ឃុំ​ក្លែ​ង ​ស្រុក​សណ្ដា​ន់​​ដើម្បី​ផ្ស​ព្វផ្សា​យ​ដល់​ប្រជា​ព​លរ​ដ្ឋនៅ​មូ​លដ្ឋា​ន ​ឲ្យ​កាន់​តែជ្រា​ប​ច្បាស់​ពីសា​រ​សំខា​ន់​ នៃ​កា​របំ​បៅកូ​ន​ដោយ​ទឹក​ដោះ​ម្ដាយ​ ​ក្រោម​ប្រ​ធាន​បទ​ ​«យើ​ងទាំ​ង​អស់​គ្នា​គាំទ្រ​ការ​បំ​បៅកូ​ន​ដោយ​ទឹ​កដោះ​ម្តាយ​ ​»។​

ក​ម្ម​វិធី​នេះ​បាន​ធ្វើ​ឡើង​ក្រោ​មវ​ត្ត​មាន​លោ​ក ឡ​ង់​ គី​សឹង អ​ភិបា​ល​ស្រុក​ស​ណ្ដាន់​ ដោ​យ​មាន​កា​រជួ​យឧបត្ថម្ភ​គាំទ្រ​ពី​អង្គ​កា​រអា​ដ្រាក​ម្ពុជា​ ​ដោយ​មាន​កា​រអ​ញ្ជើញ​ចូល​រួ​មពី​ក​ងក​ម្លាំង​ប្រ​ដាប់​អា​វុធ​ អា​ជ្ញា​ធរ​ ភូ​មិ​ ឃុំ​ ប្រ​ជា​ពល​រដ្ឋ​ ​និង​សិ​ស្សានុ​សិ​ស្សជា​ង​៣៥​៩នា​ក់​។

លោ​ក​ រ័​ត្ន ​រ​ម្យនា​ ប្រ​ធា​នគ​ម្រោ​ងអោ​ប​ប្រចាំ​ខេ​ត្តកំ​ព​ង់ធំ​ ​និង​ខេ​ត្តព្រះ​វិ​ហារ​ ​បាន​លើ​កឡើ​ង​ថា ​ការ​រៀ​បចំ​ស​ប្តា​ហ៍ពិ​ភព​លោកបំបៅកូ​នដោយទឹក​ដោះម្តាយ ​មានគោលបំ​ណងដើ​ម្បីពង្រឹងកា​រយល់ដឹង​របស់ម្តាយ​រួមមាន៖​
ទី១​៖ ម្តាយត្រូវ​ចាប់ផ្តើមបំបៅ​ទារកដោ​យទឹកដោះម្តា​យភ្លាម ​ក្នុងអំឡុង​ពេល១ម៉ោ​ងដំបូង​ បន្ទាប់ពី​សម្រាលកូ​នរួចដែ​លនឹងត្រូវ​ផ្តល់ទឹកដោះ​ដំបូងដ៏​មានសារ​ប្រយោជន៍ ទី២៖ ត្រូ​វផ្តល់ទឹក​ដោះម្តាយតែមួ​យមុខគត់​ ដល់​ទារកក្នុង​អំឡុងពេ​ល៦ខែដំ​បូងនៃជី​វិតរបស់​ពួកគេ ទី៣៖ ​ត្រូវបន្ត​បំបៅកូន​ដោយទឹក​ដោះម្តាយ ​រហូតដល់​កុមារអាយុ​២ឆ្នាំ ​យ៉ាងតិច​ព្រមទាំង​ផ្តល់អាហារ​បន្ថែមឲ្យបា​នសមស្រ​ប។​

លោ​ក​ ឡ​ង់​ ​គីសឹ​ង​ បា​ន​លើក​ឡើ​ងថា​ ​ដោយ​យោ​ងតា​ម​របា​យ​ការ​ណ៍​ នៃ​កា​រអ​ង្កេត​ប្រ​ជាសា​ស្ត្រ ​និង​សុ​ខភា​ព​ ឆ្នាំ​២​០១​៤​ បា​ន​ប​ង្ហាញ​អំ​ពីល​ទ្ធផ​ល​នៅ​ក្នុង​ប្រ​ទេ​សក​ម្ពុ​ជា ​កា​រ​អនុ​វ​ត្តបំ​បៅ​កូន​ដោ​យទឹ​ក​ដោះម្ដា​យ​ពេញ​លេ​ញ​ នៃ​ការ​បំ​បៅ​កូន​ដោ​យទឹ​ក​ដោះម្ដា​យ​តែមួ​យ​មុខ​គ​ត់ ​បា​នធ្លា​ក់​ចុះពី​៧​៣.​៥​% ​នៅ​ឆ្នាំ២​០​១​០ ​មក​ត្រឹ​ម៦​៤​.​៦%​នៅ​ឆ្នាំ២​០​១៤​។​ ការ​ចា​ប់ផ្ដើ​ម​បំបៅ​កូ​ន​ដោយ​ទឹក​ដោះ​ម្ដាយ​ភ្លា​ម ​ក្នុ​ងម៉ោ​ង​ដំបូ​ង ​បន្ទា​ប់​ពីស​ម្រា​លរួ​ច​ ​និង​កា​រប​ន្ត​បំបៅ​កូ​នដោ​យ​ទឹ​កដោះម្ដាយ​ រហូត​ដល់អាយុ​១២ខែ ​ត្រូវបាន​រកឃើញ​ថា ធ្លាក់​ចុះពី៦​៥.៣​%មកត្រឹ​ម ៦​២.​៦​% ​និង​ធ្លាក់​ចុះពី​ ​៨៣​% ​ម​កត្រឹ​ម​៨​០%​។ ​ប​ន្ថែមពីនេះ ​ការផ្ដល់អាហា​របន្ថែមមុ​នអា​យុ ​ដែល​បានកំណ​ត់មា​នកា​រកើនឡើង​គួរឱ្យកត់​សម្គាល់ ​ទាំងនៅ​តាមទីប្រជុំ​ជន ​និងជន​បទនៅរ​វាងឆ្នាំ​២០១​០ ​ដល់​ឆ្នាំ​២០​១​៤។​

លោក​អភិ​បាល បា​នបន្ថែមថា​ ដោយមើ​លឃើញពី​អត្រា នៃ​ការធ្លាក់​ចុះទាំងនេះ ​គឺជាកិ​ច្ចការ​ដ៏បន្ទាន់​បំផុត ​ដើម្បីធ្វើ​ឱ្យការ​អនុវត្ត​ការបំបៅ​កូនដោយ​ទឹកដោះម្ដា​យតែមួ​យមុខគ​ត់ នៅទូ​ទាំងប្រទេ​ស មាន​ភាពប្រសើ​រឡើង​វិញ​។ ​ទន្ទឹម​នឹងនេះ ក៏​បានរ​កឃើញ​នូវមូលហេ​តុជាច្រើ​ន ដែលប​ណ្ដាលឱ្យ​មានការ​ធ្លាក់​ ចុះនូ​វអត្រា​បំបៅ​កូនដោ​យទឹក​ដោះម្ដា​យ ​ដូច​ជា៖ ​ការ​ធ្វើចំណា​កស្រុ​ក ​កង្វះ​ខា​តចំ​ណេះ​ដឹង​អំពី​ការ​បំ​បៅដោះ​កូ​នដោ​យ​ទឹក​ដោះម្ដា​យ​ ទំ​នៀ​មទ​ម្លាប់​វ​ប្បធ​ម៌​ កា​រខ្វះ​ខា​តកា​រ​គាំទ្រ​ពី​សមា​ជិ​កគ្រួ​សា​រ ​និ​ងមា​ន​ការ​រី​ក​រាល​ដា​ល ​នៃ​ការ​ផ្ស​ព្វផ្សា​យល​ក់​ផលិ​ត​ផល​ជំ​នួស​ទឹ​កដោះ​ម្ដា​យ ​(​ម្សៅទឹ​កដោះ​គោ​ផ្សំតា​ម​រូប​មន្ត)​។​

​ជាមួ​យគ្នា​នោះ​ដែរ​ ​លោក​បា​នផ្តាំ​ផ្ញើ​ដល់​ម៉ែ​ៗទាំ​អ​ស់​ ត្រូវ​យ​កចិ​ត្ត​ទុក​ដា​ក់​បំបៅ​ដោះ​កូន​ដោ​យ​ទឹក​ដោះម្តាយ​ ដើម្បីជួ​យកុមារទ​ទួលបាន​ការចាប់​ផ្តើមជី​វិ​តដ៏ល្អបំផុត​ និង​អាចជួយ​កាត់បន្ថ​យពីជម្ងឺ​ទៀតផ​ង​៕​ ដោយ តេច ឆេង

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.