រាជធានីភ្នំពេញ ៖ យោងតាមហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន បានសសេរថា ៖ ថ្ងៃទី ១៥ សីហា នេះតាមទំនៀមទម្លាប់ប្រពៃណីបងប្អូនខ្មែរចិន គឺជាថ្ងៃសែនក្បាលទឹក។ ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ និងរីកចម្រើនមកទល់សព្វថ្ងៃ គឺបានបង្កលក្ខណៈកាន់តែងាយស្រួលអោយបងប្អូនមានឱកាសប្រារព្ឋបុណ្យទានទៅតាមជំនឿ និងទំនៀមទម្លាប់ប្រពៃណីរៀងៗខ្លួនដោយសេរី។
សូមជូនពរបងប្អូនជនរួមជាតិសុខសប្បាយ និងទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងលាភសំណាងគ្រប់ៗគ្នាកុំបីខាន៕
សម្តេច តេជោ ហ៊ុន សែន ៖ សុខសប្បាយជាទេ បងប្អូនជនរួមជាតិ?
Filed in: ព័ត៌មានជាតិ