ព័ត៌មាន​ថ្មី
សម្តេច​ ​តេ​​ជោ​ ហ៊ុ​ន ​សែ​ន ៖​ សុ​ខ​សប្បា​យជា​ទេ ប​ង​ប្អូន​ជ​នរួ​ម​ជាតិ​?​ | នាយ​ឧ​ត្ត​ម​សេនី​យ៍​សន្តិ​ប​ណ្ឌិត​ ​នេត​ ​សាវឿ​ន ​ឧ​បត្ថ​ម្ភថ​វិ​កា ៣​លា​នរៀ​ល​ និង​ចា​ត់ទុ​ក​ជា ម​ន្ដ្រី​នគ​រ​បាល​គំ​រូម្នា​ក់ ​ដែ​លលះ​បង់​ ក្នុ​​​ងកា​​រ​​ជួ​យ​សង្គ្រោះ​ ប្រ​ជាព​លរ​ដ្ឋ ដោយ​មិនខ្លា​ច​គ្រោះថ្នា​ក់​ | កិច្ច​ពិ​ភា​ក្សា​ ​ចង​ស​ម្ព័ន្ធ​មេ​ត្រី​ភាព ជា​មួយ​ទី​ក្រុងផា​នចូ​វ ​ខេ​ត្ត​គួយ​ចូ​វ ​ប្រ​ទេ​សចិ​ន​ និ​ង​ខេត្ត​កំព​ង់​ធំ ​ដើម្បី​ផ្លា​ស់ប្តូ​រ ​កិច្ច​ស​ហប្រ​​តិប​ត្តិកា​រ លើ​គម្រោ​ងវិ​និយោ​គ | ប្រជា​​ពល​រ​ដ្ឋ ​ឃុំប្រ​ឡា​យ​ជិត​ ​២០​០​នាក់​ ​កែន​គ្នា​ត​វ៉ា ​ប៉ះ​ចំ​ដីមា​ន​ ប្ល​ង់​ក​ម្មសិ​ទ្ធិ រ​ប​ស់និ​ស្សិ​ត ដែលវាស់​វែ​ងរួ​ច​ | អភិបាល​ ខេ​ត្ត​បន្ទា​យមា​ន​ជ័យ​ ​​អំ​ពាវ​នាវ​​​ឲ្យ ​​ប្រជាព​ល​រដ្ឋ​ ​ពិ​សា​​សាច់​ជ្រូក​ ​ទាំង​អស់​គ្នា​​ | អភិបា​ល​​ខេ​​​ត្ត​​ស្ទឹ​ង​​ត្រែ​ង​​ ​​យ​​ក​ពូ​​ជ​​គ្រាប់​​​ត្នោត​ ​​ចំ​​នួ​ន​​៣​ម៉ឺ​​ន​គ្រាប់ ​​ទៅ​​ដាំ​នៅ​​តា​​ម​ ខ្សែ​​​បន្ទា​​ត់​ព្រំដែ​​ន​ ក​​ម្ពុ​​​ជា-​​ឡា​វ​​ ​​​នៅ​​ចំនុ​​​ច​​បង្គោ​​​លព្រំ​​ដែ​​នលេ​​​ខ​​០៤​​​០ ​​និ​​​ង០​​៤​២​​ | ទំនប់​​​ប្រ​ទាក់​ក្រ​ឡា​ ​​ស្ថិ​ត​ក្នុង​​​​ឃុំ​​កូ​ន​​​​ស​ត្វ ​ស្រុ​ក​​​​ទឹក​ឈូ​​ ​​ដែ​ល​​បាក់​​​នោះ​ ​ត្រូវ​បា​ន​​បិទ​​​ភ្ជិត​​​វិញ​​ហើ​យ​​ | ឃាត់​ខ្លួន​ ​​គ្រូ​ពេទ្យ​​​ចា​ក់​​​ថ្នាំ​​តាម​​ភូ​មិ​ ​​គ្មា​ន​​ស​ញ្ញាប​ត្រ​ ​​ប​ណ្តាល​​ឲ្យ ​​ស្ត្រី​​ម្នា​ក់​​ស្លា​ប់​​ | តុលា​​ការ​ ​ខេត្ត​កំ​ពង​ធំ សំ​រេ​ចឃុំ​ខ្លួ​ន ជ​ន​ស​ង្ស័យ​៣នា​ក់ ពាក់​ព័​ន្ធនិ​ង​ បទល្មើស ​រុក​រាន​ ​ ឆ្កា​ដុ​ត ​និ​ងឈូ​ស​ឆាយ​ ដី​ព្រៃ​សហ​គម​ន៍​ជាំម្រេ​ច យ​កធ្វើ​ជា​កម្ម​សិទ្ធិ​ | ប្រទេស​ចិ​ន​ ក៏​រ​ង​គ្រោះដែ​រ ​ព្យុះ​​ ​L​ek​i​ma ​សម្លា​ប់​​ម​នុស្ស​ ​​កើន​​​ដល់​​​៤៤​​​នាក់​​ហើ​យ​​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឯក​ឧត្ត​ម ​សុ​ខ ​លូ​ ចូ​ល​រួម ​ដុ​តកំ​ទេច​ចោល​ ​រ​ថយន្តបាកុង ចំនួន២គ្រឿង និងម៉ាស៊ីនរ៉ៃ ចំនួន១គ្រឿង ដែលជា មធ្យោបាយប្រព្រឹត្ត បទល្មើសព្រៃឈើ

ឯក​ឧត្ត​ម ​សុ​ខ ​លូ​ ចូ​ល​រួម ​ដុ​តកំ​ទេច​ចោល​ ​រ​ថយន្តបាកុង ចំនួន២គ្រឿង និងម៉ាស៊ីនរ៉ៃ ចំនួន១គ្រឿង ដែលជា មធ្យោបាយប្រព្រឹត្ត បទល្មើសព្រៃឈើ

ខេត្តកំពង់ធំ ៖ អាជ្ញាធរខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ធ្លាប់បានមានប្រសាសន៍ ក្នុងពិធីដាំកូនឈើ កាលពីថ្មីៗកន្លងមកនេះ បានជម្រុញឲ្យសមត្ថកិច្ចពាក់ព័ន្ឋបន្តរឹតបន្តឹងការបង្ក្រាបបទល្មើស ដោយគ្មានការយោគយល់ ចំពោះសកម្មភាពទាំងឡាយណា ដែលបានបំផ្លាញធនធានធម្មជាតិព្រៃឈើ ត្រូវសុំគណៈបញ្ជាការឯកភាព ដើម្បីដុតបំផ្លាញមធ្យោយដូចជា រថយន្តបាកុង រថយន្តកែច្នៃ ម៉ូតូសម្រាប់ដឹកឈើ សម្រាប់ឈើត្រូវរក្សាទុកដើម្បីបន្តការងារមនុស្សធម៌ សំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាធនធានធម្មជាតិ ។

ជាក់ស្តែង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អមដំណើរដោយលោក ឡង់ គីសឹង អភិបាលស្រុកសណ្តាន់ បានអញ្ជើញចូលរួមដុតកំទេចរថយន្តបាកុងចំនួន២គ្រឿង និងម៉ាស៊ីនរ៉ៃចំនួន១គ្រឿង ដែលបានការចូលរួមពីព្រះរាជអាជ្ញារង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ កម្លាំងបរិស្ថាន និងមេព្រៃ និងប៉ូលិស ដោយរថយន្តកែច្នៃទាំងនេះ គឺបានធ្វើឡើងសម្រាប់តែប្រព្រឹត្តបទល្មើសព្រៃឈើ ដោយបានអនុវត្តវិធានការក្តៅ នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ត្រូវបានដុតកំទេចចោលនៅក្នុងតំបន់ជាំប្រអប់ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩។

លោកឧត្តសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាកាកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឲ្យដឹងថា ដោយយោងតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរដែនដី ទប់ស្កាត់បង្រ្កាបធនធានធម្មជាតិ និងត្រូវស្នើរសុំគណៈបញ្ជាការឯកភាពខេត្ត ស្រុក ដុតបំផ្លាញមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ រួមទាំងលុបចោលនូវសិប្បកម្មកែច្នៃ និងបន្តបង្រ្កាបបទល្មើសព្រៃឈើដោយគ្មានការលើកលែងជាដាច់ខាត។

លោកបានបន្តថា ជាក់ស្តែងរថយន្តបាកុង២គ្រឿងនេះ ត្រូវបានប្រជាពលរដ្ឋ រាយការណ៍មករាជអាវុធហត្ថ ថាមានរថយន្តកែច្នៃ២គ្រឿង ក៏បានរាយការណ៍ជូនអភិបាលខេត្ត ដើម្បីសុំកម្លាំងដឹកនាំបង្រ្កាបរថយន្តទាំង២គ្រឿងនេះ ក្នុងគោលបំណងទប់ស្កាត់ បង្រ្កាបបទល្មើសធនធានធម្មជាតិ តាមការដាក់ចេញនូវវិធានការក្តៅរបស់រាជរដ្ឋាភិបាល គឺមានសារៈប្រយោជន៍ដើម្បីចូលរួមកាត់បន្ថយការកាប់បំផ្លាញធនធានធម្មជាតិ។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានអោយដឹងថា រថយន្តកែច្នៃបាកុង គឺកែច្នៃបំរើការដឹកបទល្មើសបំផ្លាញធនធានធម្មជាតិ រថយន្តទាំង២នេះមិនមែនមកធ្វើសកម្មភាពនៅតំបន់នេះទេ ប៉ុន្តែគេបានយកមកពីតំបន់ផ្សេង មករងចាំដឹកឈើឲ្យក្រុមហ៊ុនមួយ តែដោយសារក្រុមហ៊ុននោះពុំទាន់បាន ច្បាប់អនុញ្ញាតិ ក៏បានរក្សាទុករថយន្តនៅទីនេះជាយូរមកហើយ ហើយក៏បានសហការជាមួយនឹង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីដុតបំផ្លាញចោលនូវមធ្យោបាយបំរើឲ្យបទល្មើសព្រៃឈើ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2019 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.