ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សូមស្តាប់​​ប្រតិ​ក​ម្ម​​ចំ​ពោះ​​ កា​រ​ផ្ស​ព្វផ្សា​យ​​ថា​ ទឹ​ក​មាត់​​ខ្យ​ង​សោក​ ​​ថ្លៃ​​ជា​ង​មាស​​​

រាជធានី​ភ្នំ​ពេញ​ ​៖​ យោ​ង​តា​ម​​សំ​ណេរ​​​រប​ស់​លោក​ ​​ហ៊ា​ន​ វ​ណ្ណ​​​ហន​ រ​ដ្ឋ​លេខា​​​ធិ​​កា​រ​ក្រសួ​ង​កសិ​ក​ម្មដែ​ល​​បា​ន​​ស​រ​សេរ​​​នៅលើ​​​ប​ណ្តាញ​ ​សង្គ​ម​ហ្វេ​សប៊ុ​ករ​ប​ស់លោ​ក​​ដែ​លមា​ន​​ឈ្មោះ​ថា​ ហ៊ា​ន​ វ​ណ្ណ​​ហ​ន ​កា​លពី​​​ម្សិល​មិ​ញ ​​​ បា​ន​បង្ហា​ញ​​ប្រ​តិ​កម្ម​ចំពោះ​​​ការ​ផ្ស​ព្វផ្សា​យ​​ថា​ ទឹ​ក​មាត់​​​ខ្យ​ងសោ​ក​​ថ្លៃ​​ជា​ង​មាស​​​ទៅទៀ​ត​ ។​ ​ប៉ុន្តែ​​លោ​ក​​ថា ​កា​រផ្ស​ព្វផ្សា​យ​​​ព័ត៌​មាន​​​នោះ​​អាច​ជា​​ចេ​តនា​​​និង​​​សក្ដា​នុ​ពល​​​បង្ក​​​ហានិ​ភ័​យ​​ដ៏​​ខ្ព​ស់​​​ក្នុង​កា​រ​​បំ​ផ្លាញ​​​សេដ្ឋ​កិ​ច្ច​​នៃ​​​ប្រទេ​ស​​យើ​ង​​ដែ​ល​​កំ​ពុ​ងមា​ន​​កំ​ណើ​ន​​គួ​រ​​ជាទី​​​មោ​ទនៈ។​​

ប៉ុ​ន្មា​ន​​​ថ្ងៃ​កន្លងមក​នេះ​​ ឃើ​ញ​​មា​ន​ការ​​​ផ្ស​ព្វផ្សា​យ​​និ​ង​​ចែ​ករំ​លែ​ក​​ក្នុ​ង​​ប​ណ្ដា​ញ​​សង្គ​ម​​ហ្វេ​​​ស​ប៊ុ​​​ក នូ​វ​​ព័​ត៌​មាន​​​ពី​​ក្រៅ​ប្រទេ​ស​​​អំពី​​​តម្លៃ​​​ទឹក​មា​ត់​​ខ្យ​ង​សោក​​ថ្លៃ​​​មិ​នគួ​រ​​ឱ្យ​​ជឿ​​។​ ​​ដែ​ល​​ប្រ​ភព​​​ទាំ​​នោះ​​អះ​អា​ងថា​​​មាន​ត​ម្លៃ​​ថ្លៃ​​ជា​ង​មា​ស​​ក្នុ​ង​​មួ​យ​​គី​ឡូ​ក្រាម​​ទៅ​ទៀ​ត​​។​​

​លោក ហ៊ាន វណ្ណ​ហន បាន​បន្ថែមថា​តាមពិត​រឿងនេះ​ដូចគ្នា​ទៅនឹង​រឿង​នៃ​ការ​បំផុស​ចិញ្ចឹម​ខ្យង​មាស​ឬ​ខ្យង​ស៊ី​ស្រូវ​(GoldenAppleSnail)​នៅ​កម្ពុជា​កាលពីដើម​ទសវត្ស​ឆ្នាំ​៩០​ដែលជា​លទ្ធផល​មកដល់​ថ្ងៃនេះ​។​ខ្យង​មាស​ដែល​មិនដែល​មាននៅ​ក្នុងប្រទេស​កម្ពុជា​សោះ បែរ​ជាមាន​វត្តមាន​ពេញ​ប្រទេស​និង​បំផ្លាញ​ដំណាំ​ស្រូវ​ជា​រៀង រាល់ ឆ្នាំ (​អាចមាន​ឥទ្ធិពល ឧត្បាត​បំបាត់​ពូជ​ខ្យង​ក្នុងស្រុក​)​និង​ពុំមាន​សង្ឃឹមថានឹង​អាច​លប់បំបាត់ ទៅវិញ​បាន​។​

​លោក​បាន​រំលឹកថា​ខ្យងសោក​(Giant African Snail) មាននៅ កម្ពុជា ស្រាប់ រួចហើយ​នាពេលនេះ ។​ដែល​កាលពី​ជាង​១០​ឆ្នាំមុន​រដ្ឋាភិបាល អូស្ត្រាលី​ធ្លាប់បាន​ព្រមាន យើង បន្ទាប់ពី​ទំនិញ​កម្ពុជា នាំ​ចូលទៅ​អូស្ត្រាលី​ត្រូវបាន​ត្រួត​ពិនិត្យឃើញ​មាន​ខ្យងសោក​១​ក្បាល​ជាប់​ពួន​នៅ​បាត​កុងតឺន័រ​ទំនិញ​។​ហេតុនេះ​សូមជួយ​ស៊ែរ​បន្ត​និង​ចូលរួម​ទប់ស្កាត់​ការចិញ្ចឹម​ខ្យងសោក​ដើម្បី​យក​ទឹកមាត់​ដែលជា​សកម្មភាព​ដ៏​មាន​ហានិភ័យ​ជំរុញ​ដល់​ការខូចខាត​ផលិតកម្ម​កសិកម្ម​និង​ដល់​វិស័យ​នាំចេញ​នៃ​កម្ពុជា​។​

​ប្រភពព័ត៌មាន​ថា​ទឹកមាត់​ខ្យងសោក​មានតម្លៃ​ថ្លៃ​ជាងមាស​មួយ​គីឡូ​គឺ​ចេញពី​ប្រទេស​ថៃ​ដែល​សារព័ត៌មាន​ក្នុង​ស្រុកថៃ​ផ្សាយ​ថា​មាន​កសិករ​ចិញ្ចឹម​ខ្យង​នេះ​ជាច្រើន​សម្រាប់​នាំចេញ​ទៅ​លក់​នៅ​សហរដ្ឋអាមេរិក​និង​កូរ៉េ​ជាដើម​សម្រាប់​បម្រើឱ្យ​ផ្នែក​ថែរក្សា​សម្រស់​។​

​តាម​ប្រភព​ដដែល​អះអាងថា​មាន​កសិដ្ឋាន​ចិញ្ចឹម​ខ្យងសោក​ប្រមាណ​៨៥​នៅ​ខេត្ត​ណាក់​ខន​ណា​យុគ​។​ឯ​តម្លៃ​ទឹកមាត់​ខ្យង​ដែល​គេ​ចម្រាញ់​ជា​ម្សៅ​ស្ងួត​ដើម្បី​លក់​ឱ្យទៅ​ក្រុមហ៊ុន​គ្រឿងសម្អាង​កូរ៉េ​និង​អាមេរិក​១​គីឡូ​៥៨.២០០​ដុល្លារ​។​ខណៈ​មាស​នៅក្នុង​ទីផ្សារ​ប្រទេស​ថៃ​មានតម្លៃ​តែ​៤៦.៣០០​ដុល្លារ​ក្នុង​១​គីឡូក្រាម​ប៉ុណ្ណោះ​៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.