ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ឈ្មួញ​ចិញ្ចឹម​កូន​ត្រី​ឆ្តោ​រាប់ម៉ឺន​ក្បាល​យ៉ាង​គឃ្លើន​សង្ស័យ​មានការ​ ​បើកភ្លើង​ខៀវ​ពី​ជលផល

​ឈ្មួញ​ចិញ្ចឹម​កូន​ត្រី​ឆ្តោ​រាប់ម៉ឺន​ក្បាល​យ៉ាង​គឃ្លើន​សង្ស័យ​មានការ​ ​បើកភ្លើង​ខៀវ​ពី​ជលផល

ខេត្តសៀមរាប ៖ ទំនង​ជា​សមត្ថកិច្ច​និង​មន្ត្រីជលផល​ពាក់ព័ន្ធ​មួយចំនួន​ត្រូវ​ថ្នាំ​សណ្តំ​អស់ហើយ​មើលទៅ​ទើប​ធ្វើ​មិនដឹង កូន​ត្រី​ឆ្តោ​រាប់ម៉ឺន​ក្បាល​ដែល​ឈ្មួញ​ដុះ​ស្លែ​ធំ​ម្នាក់​ទើប​នឹង​ចាប់​មក​ចិញ្ចឹម​ឡើងវិញ នៅ​គ្រា​ដែល​សមត្ថកិច្ច​ចំរុះ​ធ្លាប់​បាន​ហាមឃាត់​ជាច្រើន​ដង ប៉ុន្តែ​ករណី​នេះ​គេ​នៅតែ​សង្កេត​ឃើញ មាន​សកម្មភាព​ធំធេង​លើស​ដើម ។​

​ទីតាំង​ស្រះ​ចិញ្ចឹម​កូន​ត្រី​ឆ្តោដ៏​ធំ​សម្បើម​នេះមាន​
​ចំនួន​៦​ស្រះ មាន​ទំហំ​ដី​ប្រមាណ​ជា​៥​ហិច​តា​ដែល​ជា​កម្ម​សិទ្ធ​របស់​ឈ្មួញ​សំបូរ​ខ្លាញ់​ម្នាក់​ឈ្មោះ ង្វៀង យ៉ាំងវ៉ើក ជា​ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។ និង​មួយ​កន្លែង​ទៀត​នៅក្នុង​ភូមិ​ខ្នា សង្កាត់​ជ្រាវ ដែល​ជា​ទីតាំង​ទើប​និង​ចិញ្ចឹម​បាន​រយៈពេល​៥​ខែ​ប៉ុណ្ណោះ តែ​គេ​ពុំ​ឃើញ​សមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​ណា​ម្នាក់​មក​ហាមឃាត់ ឡើយ​។​

​ក្រុម​អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោ បាននាំគ្នា​សំរុក​ប្រមូល ទិញ​ត្រី​ពី​ការនេសាទ រាប់សិប​តោន​ក្នុង​១​ថ្ងៃៗ​សំរាប់​ផ្គត់ផ្គង់​ដល់​កូន​ត្រី​ឆ្ដោ​របស់​គេ​ឲ្យ​ឆាប់​ធំធាត់ ដើម្បី​ប្រមូល​ផល​បើទោះជា​មាន​ការបង់ លុយកាក់​យ៉ាង សន្ធឹកសន្ធាប់​អស់ មួយចំនួន​ជូន​ថ្នាក់លើ​យ៉ាងណាក៏ដោយ ក៏​ការចិញ្ចឹម​ត្រី​នេះ​មិន​បង់ខាត​នោះទេ​ព្រោះ​ករណី​ចិញ្ចឹម​ត្រី​មិន​ត្រូវបាន សមត្ថកិច្ច​ណា​ម្នាក់​ចុះ បង្ក្រាប​ឬ​ចាប់​ឡើយ​ដោយ​គ្រាន់តែ​ឲ្យ​ជា​កាដូ​ធំ​មួយ​ឲ្យ​ពួកគេក៏​ត្រឡប់​ទៅ​វិញ​បាត់​អស់ ។

​ប្រភព​មួយ​ផ្សេងទៀត​បានឲ្យដឹង​ថា​គេ​តែងតែ​និយម​ចិញ្ចឹម​ត្រី​ឆ្ដោ​ដែល​ទទួលបាន​ផល​ច្រើន គឺ​នៅ​សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប​និង​ឃុំ​កំពង់​ឃ្លាំង​ក្នុងស្រុក​សូទ្រិ​គម ឃុំ​អន្លង់​សំណរ ក្នុងស្រុក​ជីក្រែង​គេ​ចិញ្ចឹម​ដាក់​បែរ ឬ​ដាក់​ក្រោមផ្ទះ បណ្ដែត​ទឹក ។ ចំណែក​នៅ​សង្កាត់​សៀមរាប​និង​សង្កាត់​ស្វាយដង្គំ​គេ​ចិញ្ចឹម​តាមរបៀប​ជីក​ស្រះ​ធំៗ​ដាក់​កូន​ត្រី​រាប់សិប​ម៉ឺន​ក្បាល ដោយ​យក​ត្រី ជា​ចំណី ដល់​កូន​ត្រី​ឆ្តោ​ឲ្យ​ឆាប់​ធំធាត់ ដើម្បី​ឆាប់​បាន​លក់​នៅ​ទីផ្សារ  ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ចិញ្ចឹម​ត្រី​នោះ​បាន​និយាយថា​សំរាប់​ពួកគាត់​ក្រីក្រ​មិន​អាចមាន​លទ្ធភាព​ចិញ្ចឹម​ត្រី​ឆ្ដោ​បានទេ ព្រោះ​អី​ណាមួយ​រកលុយ​សំរាប់​ទិញ​ចំនី​ត្រី ហើយ​រក​លុយ​បង់​ឲ្យ​សមត្ថកិច្ច​មិន​ទាន់  ទើប​មិន​អាច​ប្រកប​របរ​នេះ​បាន បើ​មិន​ដូច្នេះ​ទេ​ប្រាកដ​ជា​ត្រូវ គេ​ចាប់​ចង​អស់​ជាមិនខាន ។ ចំណែក​ក្រុម​អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោ​ខ្នាត​ធំៗ​នៅក្នុង​ខេត្ត​សៀមរាប​ភាគច្រើន​ជា​ជនជាតិ​វៀតណាម  ដែល​មក​ប្រកប​របរ​នេះ​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ​។​

​ទាក់ទិន​ទៅនឹង​ករណី​ខាងលើ​នេះ​ដែរ នាយខ័​ណ្ឌ​រដ្ឋបាលជល​ផល​ខេត្តសៀមរាប លោក ព្រិន្ទ​សាវិន មិនអាច​ទាក់ទង​សុំ​ការពន្យល់​ពី​លោក​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​០៧​ខែ​ធ្នូ​នេះ ដោយ​ទូរស័ព្ទ​នៅ​ក្រៅ​តំបន់​សេវា ។ ចំណែក​លោក សូ ប្លាតុ​ង អភិបាលក្រុងស្តី​បានមា​ន​ប្រសាសន៍​ប្រាប់​អ្នកកាសែត នៅ​ថ្ងៃ​ទី​០៧ ខែ​ធ្នូ​នេះ​ថា  ករណី​ដែល​ឈ្មួញ​ចិញ្ចឹម​ត្រី​ឆ្តោ​នៅ​សង្កាត់​ចុង​ឃ្លៀស និង​សង្កាត់​ស្វាយដង្គំ និង​សង្កាត់​ជ្រាវ​ខាងលើនេះ លោក​និង​សហការ​ជាមួយ​ជំនាញ​ជលផល​ដើម្បី​ធ្វើ​ការចុះ​ទៅ​ត្រួតពិនិត្យ​ជាក់ស្តែង​។​លោក​បន្ត​ទៀត​ថា  បើ​ករណី​នេះ​មាន​ដូច​ពលរដ្ឋ​រាយ​កាណ៍​មែន លោក​និង​ធ្វើ​របាយការណ៍​ជូនទៅ​លោក​អភិបាលខេត្ត​ដើម្បី​សុំ​ចំណាត់ការ​បន្ត​។​

​កម្លាំង​ជំនាញ​របស់​លោក និង​បន្ត​ផ្សព្វផ្សាយ​ពី​ផ្លូវ​ច្បាប់​ឲ្យបាន​ដឹង​បន្ថែម​ទៀត រីឯ​ការ​បង្ក្រាប​យ៉ាងណា​នោះ​គឺ​រង់ចាំ​ថ្នាក់លើ​ជា​អ្នកបញ្ជា​មក​ប៉ុណ្ណោះ​។​

​ផ្ទុយទៅវិញ បើ​សង្កេតមើល​នៅឯ​ខេត្ត​សៀមរាប​វិញ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​
​កម្ពុជា​មិន​ត្រូវបាន​មន្ដ្រី​ពាក់ព័ន្ធ​មួយចំនួន​យកមក​អនុវត្ត​នោះ​ទេ​ជាក់ស្ដែង​ស្រះ​ចិញ្ចឹម​ត្រី​ដុះ​ស្លែ​នៅ​សង្កាត់​ស្វាយដង្គំ​ត្រូវបាន​ក្រុម​ឈ្មួញ​នាំគ្នា​ចិញ្ចឹម​ត្រី​ឆ្ដោ​យ៉ាង​រំភើយ​ជា​រៀងរាល់ឆ្នាំ ។​

​សូម​រំលឹក​ផង​ដែរ​ថា ការបង្កើត​គណៈកម្មាកា​រ​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​ខេត្ត​សៀមរាប ទៅ​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ធ្វើឡើង​ដោយ​មាន​ការចូលរួម​ពី​សំណាក់​ជំនាញ​ជលផល​,​បរិស្ថាន​,​ប៉ូលិស​,​ប៉េអឹម​,​អាជ្ញាធរ​ភូមិ ,​ឃុំ ,​ស្រុក ,​ក្រោម​ការដឹកនាំ​ផ្ទាល់​របស់​លោក​អភិបាលខេត្ត ដើម្បី​ចុះ​អនុវត្តន៍​ទប់ស្កាត់​បទល្មើស​នេសាទ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ដើម្បី​ឲ្យ​ផល​ត្រី​កើតមាន​ច្រើន​ជាង​ឆ្នាំ​មុន​ទៅ​ទៀត ប៉ុន្តែ​នៅតែ​មាន​ជន​ឆ្លៀត​ឪ​កាស​ទៅ​ទទួល​សំណូក​ពី​បទល្មើស​នេសាទ​ធ្វើឲ្យ​ពួក​ឈ្មួញ​រឹតតែ​បន្ត​ធ្វើ​សកម្មភាព​បទ​ល្មើស​នេសាទ​កាន់តែ​ខ្លាំងក្លាៗ​ឡើង​ក្នុង​ខេត្តសៀមរាប ៕

d6 (1) d6 (2) d6 (4) d6

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.