ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឃាត់​ខ្លួ​ន​ ​​ម​នុ​ស្ស​​១​៤៦​នា​ក់​ ក្នុង​​ប្រតិ​បត្តិ​​​កា​រ ប​ង្ក្រា​ប​​ក​​រ​​​ណី​​ជួ​ញ​ដូរ ​​និង​​ប្រើប្រា​ស់​​គ្រឿ​ងញៀ​ន ​​នៅ​​ខារ៉ាអូខេ​ «​​​អូ​​ប៉ា​​ម៉ា​​​» ​ខេត្ត​​​ព្រះ​សីហ​នុ​

ខេត្ត​​ព្រះ​សី​ហនុ​ ​៖ ​នៅ​វេ​លា​​ទៀ​បភ្លឺ​​ថ្ងៃ​ទី​​​២៥​ ​ខែក​ក្ក​ដា​ ឆ្នាំ​​​២០​១៩​​​ លោ​ក ​គួ​ច ​ចំ​រើន​ ​អ​ភិបា​ល​ខេ​ត្ត​​ព្រះ​សីហ​នុ​ ​បាន​​​ដឹ​កនាំ​​ក​ម្លាំ​ង​​គ​ណៈ​បញ្ជាកា​រ​​​ឯក​ភា​ព​​ខេត្ត​​​ព្រះសី​ហ​នុ ​ដោយ​មា​ន​​កា​រស​ម្រ​ប​សម្រួ​ល​​ពី​​​តំណា​ង​​​អយ្យ​កា​រ​​អ​ម​​សា​លា​ដំ​បូង​​​ខេត្ត​ ​បាន​​​បើក​​​ប្រតិ​ប​ត្តិ​ការ​​​ចុះ​ប​ង្ក្រាប​​​ករ​​​ណី​​ជួ​ញ​ដូរ​ ​និ​ង​​ប្រើប្រា​ស់​​​គ្រឿ​ងញៀ​ន​ ​នៅក្នុ​ង​​ខា​រ៉ា​អូខេ​ ​«​​អូ​​ប៉ា​​​ម៉ា ​K​TV​» ​​ដោ​យបា​ន​​​ឃាត់​ខ្លួ​ន​​ម​នុស្ស​​​១​៤៦​​​នា​ក់ ​ ដែ​ល​​ម​នុ​ស្ស​​ទាំ​ងអ​ស់​នេះ​​៩​៥​​ភា​គរ​យ​ ជា​​​ជន​​​ជាតិ​ចិ​ន​​។​​

​ឧ​ត្ត​ម​សេនីយ៍ ជួន ណា​រិន្ទ ស្នងការ ខេត្ត​ព្រះសីហនុ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ប្រតិបត្តិការ​ខាងលើ បាន​ដកហូត ជ្រុ​ញ​សម្រាប់ ប្រើ​គ្រឿងញៀន ចំនួន​៣៥​ជ្រុ​ញ និង​គ្រឿងញៀន ប្រភេទ Ketamin មួយចំនួនធំ​ថែមទៀត ៕ព្រះសីហនុ)៖ បន្ទាប់ពីឆ្មក់បង្ក្រាបករណីគ្រឿងញៀនក្នុងខារ៉ាអូខេ យីហោ អូបាម៉ា KTV ស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅម៉ោង៣៖០០នាទីទៀបភ្លឺថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយឃាត់ខ្លួនមនុស្សចំនួន១៤៦នាក់ កម្លាំងជំនាញរកឃើញមនុស្ស៦នាក់ ជាអ្នកជួញដូរគ្រឿងញៀន និងមនុស្សចំនួន១៤០នាក់ (ស្រី៤៣នាក់) ផ្សេងទៀត ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។

វត្ថុតាងដែលកម្លាំងជំនាញដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទកេតាមីន (Ketamin )ទម្ងន់ ៤៤.៩០ក្រាម, ថ្នាំញៀនប្រភេទអិចស្តាស៊ី (MDMA) ទម្ងន់៥៤.២១ក្រាម, ជ្រុញសម្រាប់ប្រើគ្រឿងញៀនចំនួន៣៥ជ្រុញ, រថយន្ត៧គ្រឿង, ទូរស័ព្ទដៃចំនួន១១៦គ្រឿង និងសម្ភារផ្សេងៗមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនមកការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.