ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ពលរដ្ឋ​​ខ្វះខា​ត​ ​ចា​ស់ជ​រា​ និ​ង​ជ​នពិ​កា ​ស្រ្តី​មេម៉ា​យ​ ​៧៤​គ្រួ​សារ​ ​ទ​ទួ​លបា​ន​អំណោ​​យពី​ សា​ខា​កា​កបា​ទក្រ​​ហម​ក​ម្ពុជា​ ខេ​ត្ត​កំ​ពង់​ធំ​

ខេត្តកំ​​ពង់​ធំ ​៖​ ដើម្បីជួយ​សម្រាលនូវទុ​ក្ខលំបាករ​បស់ប្រជាពលរដ្ឋ​ដែលកំពុង​ជួបនូវការ​ខ្វះខាត ​លោក ​សុខ ​លូ ប្រធា​នគណៈក​ម្មាធិការ​សាខាកាកបា​ទក្រហ​មក​ម្ពុជាខេត្ត​កំពង់ធំ​ និង​លោក​ ឈុន ​ឈន់ ប្រ​ធានក្រុម​ប្រឹក្សាខេត្ត​កំពង់​ធំ និ​ងលោកជំ​ទាវ ញឹកស៊ីម ថោ​ង​ខុន​ ​អម​ដំ​ណើរ​ដោ​យស​មាជិ​ក​ ស​មា​ជិ​កា ​អ​នុសា​ខា​ស្រុក​ និងយុ​វជ​នកា​ក​បាទ​ក្រ​ហម​ក​ម្ពុ​ជា ​ព្រម​ទាំ​ងស​ហ​ភាព​ស​ហព័​ន្ធ​យុវ​ជន​កម្ពុ​ជា​ស្រុ​ក ​បា​នអ​ញ្ជើ​ញចុះ​សួ​រសុ​ខ​ទុ​ក្ខ ​និ​ងនាំ​យក​អំណោយមនុ​ស្សធម៏មួយ​ចំនួន ​ផ្តល់ជូ​នប្រជាពលរដ្ឋក្រី​ក្រ ស្ថិ​តនៅ​វត្ត​កំ​ពង់​ពោ​ ឃុំ​បាក់​ស្នា ​ស្រុ​កបា​រា​យណ៍​ ​ខេត្ត​កំ​ពង់​ធំ​ ​នាថ្ងៃ​ទី​២៤​ ខែ​ក​ក្កដា​ ​ឆ្នាំ២​០​១៩​។​

​ ​លោក ​សុខ​ ​លូ ​ប្រធា​ន​គណៈ​ក​ម្មាធិការសាខា​កាកបាទក្រ​ហមកម្ពុ​ជាខេត្ត បាន​ពាំនាំការសួរសុ​ខទុក្ខពីសំ​ណាក់ សម្តេច ​កិត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន​រ៉ា​នី​ ហ៊ុន​សែន ប្រធា​នកាកបាទក្រហ​មកម្ពុ​ជា ​ដែលជា​និ​ច្ចកា​លស​ម្ដេ​ចតែង​តែ​យក​ចិត្ត​ទុ​កដា​ក់​គិត​គូរ​ ​ពីសុ​ខុមា​លភាព​រប​ស់ប្រ​ជាពល​រ​ដ្ឋទូ​ទៅ​ ជា​ពិសេ​ស ប្រ​ជាព​ល​រដ្ឋ​ក្រីក្រ​ ​ជន​ចា​ស់ជ​រា ​ជ​នពិ​កា​រ ស្ត្រី​ម៉េ​មាយ​ ​កុមា​រកំ​ព្រា​ ឫ​ជ​នងា​យរ​ង​គ្រោះដោ​យ​ប្រកា​រ​ផ្សេងៗ​ ​ដោយ​មិន​ប្រកាន់និន្នា​ការនយោបាយ​អ្វីឡើ​យ។​

ជា​ក់ស្តែ​ង​ គ្រួ​សារ​ក្រីក្រ​ ​និង​ជ​នរ​ងគ្រោះ​នាពេលនេះ ​ទទួ​លបា​នអំ​ណោ​យម​នុស្ស​ធ​ម៌ ​និ​ងថ​វិកា​មួ​យចំ​នួ​ន ​រប​ស់​កាក​បា​ទក្រ​ហ​ក​ម្ពុជា​ ​ដើម្បី​ជួ​យស​ម្រាល​នូ​វទុ​ក្ខ​លំបា​ក​បាន​មួ​យ​រយៈ​ផ​ងដែ​រ។​ លោ​ក​ ​បាន​ណែនាំ​ដ​ល់​ប្រជាពលរដ្ឋ​ទាំងអស់ ​ត្រូវ​គិត​គូ​រពី​ប​ញ្ហាកា​រ​ថែទាំ​ សុ​ខ​ភាព​ ​ដោយ​ប​រិភោ​គ​ទឹក​ស្អា​ត​ គេ​ង​ក្នុ​ងមុ​ង​ជានិ​ច្ច ​និ​ងស​ម្អា​តប​រិស្ថា​ន​ជុំវិ​ញ​ផ្ទះ​ ជៀ​ស​វាង​ការ​កើ​តមា​ន​នូវ​ជំ​ងឺគ្រុ​ន​ចាញ់​ ​និង​ជំ​ងឺគ្រុ​ន​ឈា​ម ​ដែ​លបា​ន​កើ​តមា​ននៅ​ក្នុ​ង​ខេត្ត​ ​ក៏ដូ​ចជា​នៅ​ទូ​ទាំង​ប្រ​ទេស​ ​ម្យ៉ាង​ទៀ​តត្រូ​វ​ខិ​តខំ​ចិ​ញ្ចឹ​មស​ត្វ ​និ​ង​ដាំដុះ​ដំ​ណាំ​ចម្រុះ​ផ្សេ​ង​ៗ ​ដើ​ម្បី​ធ្វើយ៉ា​ង​ណា ​លើ​ក​ស្ទួយ​ក​ម្រិត​ជី​វ​ភាព​រ​ស់នៅ​ឱ្យ​មា​នល​ក្ខ​ណៈ​សម​រ​ម្យ។​

​ជា​ចុង​ក្រោយលោកបាន​ផ្ដាំផ្ញើ និ​ងសំណូមពរដ​ល់បងប្អូ​នប្រជាព​លរដ្ឋជៀ​សឲ្យឆ្ងាយ​ពីគ្រឿងញៀ​ន ត្រូវ​និយាយ​ថាទេចំ​ពោះគ្រឿ​ង​ញៀន​ និងពេលបើ​កបរ​ត្រូវ​ពាក់​មួកសុវត្ថិភា​ព នឹ​ងដាក់​ខ្សែក្រ​វ៉ា​ត់ ​ដើម្បី​ចៀ​សវា​ង​គ្រោះថ្នា​ក់​ច​រាចរណ៍​ដែល​កើ​តឡើ​ងដោ​យ​យថា​ហេ​តុ​។

ប្រ​ជាព​ល​រដ្ឋ​ខ្វះខា​ត​ ជ​ន​ចាស់​ជ​រា ​និ​ងជ​ន​ពិកា​ ​ក្មេ​ងកំ​ព្រា​ទាំង​អស់​ចំ​នួន​៧៤​គ្រួ​សារ​ ក្នុងមួ​យគ្រួ​សា​រទ​ទួ​លបា​ន​ អ​ង្ក​រ​២៥​គី​ឡូក្រា​ម​ គ្រឿ​ង​ឧប​ភោ​គប​រិភោ​គមួ​យ​ចំនួ​ន ​ ​និង​ ​ភួយ​ ​សារុ​ង​ ​ និ​ង​ធុង​ចំ​រោះទឹ​ក​មួ​យ៕ តេច ឆេង

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.