ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ការ​ជួ​​​ញដូ​​​រ​​​​​​ស​​​ត្វ​​ព្រៃ ត្រូ​វ​បា​ន​​ចា​ត់​ទុ​កថា​​ ជា​​​បទ​ល្មើ​ស​​ឆ្ល​ងដែ​ន​ ​​​​​​និង​ជា​​​​ប​​ទ​​​ល្មើស​​​​​ធ្ង​ន់​​ធ្ង​​​រ​​

រា​ជធា​នី​ភ្នំ​ពេញ​ ​៖​ អ​ង្គ​ការ​​​ស​មាគ​ម​​អ​ភិ​រក្ស​​​ស​ត្វព្រៃ​​​ក​ម្ពុជា​ ​( ​W​CS​ ​) បា​ន​សហ​កា​រ​ជាមួ​យ​ក្លិ​ប​​អ្ន​កកា​សែ​ត​​ក​ម្ពុ​ជា ​(​ ក​​​.​​អ​​​.​​ក​ ​)​ ​រៀ​បចំ​​​សិ​ក្ខាសា​លា​​​ស្តីពី​ ​” ​តួ​នា​ទី​​រ​បស់​​​សារ​ព័​ត៌មា​ន​ ​ក្នុង​កា​រ​​ឆ្លើ​យ​តប​​​ទៅ​នឹង​​​កា​រជួ​ញ​ដូ​រ​​ស​ត្វព្រៃ​ ​” ​នា​​ថ្ងៃ​ទី​​២​៣ ​ខែ​ក​ក្កដា​ ឆ្នាំ​​​២០​១​៩ ​នៅ​​​សណ្ឋា​គា​រ​​កាំ​បូ​ឌីយ៉ា​ណា​ ​។​​

លោក​​​ឆា​យ ​សុ​ផ​ល នាយក​ប្រតិបត្តិ​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​ថ្លែងថា សិក្ខាសាលា​នេះ មាន​គោលបំណង​បង្កើន ការចាប់អារម្មណ៍ របស់​អ្នកសារព័ត៌មាន និង​ចូលរួម​ផ្សព្វផ្សាយ អំពី​បញ្ហា​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​នៅ​កម្ពុជា និង​សំដៅ​ជំរុញ​ឲ្យ​ស្ថាប័ន​រាជរដ្ឋាភិបាល​ធ្វើការ ឆ្លើយតប​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង ជុំវិញ​បទល្មើស​ជួញដូរ​សត្វព្រៃ​ថែមទៀត ។​

​សិក្ខាសាលា​នេះ មាន​សារសំខាន់​សម្រាប់​អ្នកសារព័ត៌មាន ក្នុងការ​ស្វែងយល់​អំពី​ព័ត៌មាន ទាក់ទង​បទល្មើស​នៃ​ការជួញដូរ​សត្វព្រៃ ក៏ដូចជា វិធានការ​នានា របស់​អាជ្ញាធរ​ក្នុងការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ដែល​កំពុង​ត្រូវបាន​គេ​មើលឃើញថា ពុំទាន់​មាន​ប្រសិទ្ធភាព​នៅឡើយ ។ ទន្ទឹម​នោះ អ្នកសារព័ត៌មាន ក៏មាន​ឱកាស​ចូលរួម​ពិភាក្សា អំពី​បញ្ហា​ប្រឈម​នានា ទាក់ទង​ភាព​រសើប នៃ​ការរាយការណ៍​ព័ត៌មាន​អំពី​ការជួញដូរ​សត្វព្រៃ​នៅ​កម្ពុជា ។​

​លោក​កែន សេរី​រដ្ឋា ប្រធាន​អង្គកា​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា ( WCS ) បាន​ថ្លែងថា ការជួញដូរ​សត្វព្រៃ​ត្រូវបាន​ចាត់ទុកថា ជា​បទល្មើស​ឆ្លងដែន ក្នុងចំណោម​បទល្មើស​ឆ្លងដែន​ជាច្រើន ដែល​អាច​រកប្រាក់​បាន​ច្រើន​បំផុត​នៅក្នុង​ពិភពលោក គេ​គិត​ជា​ទឹកប្រាក់​ស្មើ​ប្រមាណ​ចន្លោះ​ពី 7 ពាន់​លាន​ទៅ 23​ពាន់​លាន​ដុល្លារ​អាមេរិក នៃ​ចំណូល​ខុសច្បាប់​ក្នុង​មួយឆ្នាំ ។ ជាក់ស្ដែង នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចំណូល​បានមកពី​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​ចំនួន 2,5 ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ការជួញដូរ​សត្វព្រៃ គឺជា​ការគំរាមកំហែង​មួយ ក្នុងចំណោម​ការគំរាមកំហែង ដ៏​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​សត្វព្រៃ នៅ​ទូទាំង​ពិភពលោក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នីតិរដ្ឋ ចម្លងជំងឺ​ដល់​មនុស្ស និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ របស់​សហគមន៍​មូលដ្ឋាន ។ ការជួញដូរ​សត្វព្រៃ គួរតែ​ត្រូវបាន​គេ​ចាត់ទុកថា ជា​បទល្មើស​ធ្ងន់ធ្ងរ​មួយ ដូចគ្នា​ទៅនឹង​ការជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស និង​ការជួញដូរ​អាវុធ​ដែរ​។

​លោក​បាន​បន្តថា ប្រទេស​កម្ពុជា គឺជា​ទីកន្លែង​ឆ្លងកាត់​ដ៏​សំខាន់ សម្រាប់​ការជួញដូរ​ផលិតផល​សត្វព្រៃ មកពី​ទ្វីបអាហ្វ្រិក ចូលទៅក្នុង​ទីផ្សារ​ជាច្រើន នៅក្នុង​តំបន់​អាស៊ី​។ ផលិតផល​ទាំងនោះ រួមមាន ភ្លុក​ដំរី កុយរមាស និង​ស្រកាពង្រូល​។ នៅ​កម្ពុជា​ក៏មាន​ការជួញដូរ​សត្វ​ព្រៃ​ខុសច្បាប់ ក្នុងប្រទេស​ជាច្រើន​ផងដែរ ហើយ​ការជួញដូរ​សត្វព្រៃ នៅ​កម្ពុជា​ឆ្លងកាត់​តាម​ព្រំដែន​គោក ក៏​ជា​បញ្ហា​មួយ​ផងដែរ​។​

​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WCS បាននិងកំពុង​ធ្វើការ​រួមគ្នា​ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ចំណាត់ការ​របស់​តុលាការ លើ​ការជួញដូរ​សត្វព្រៃ នៅ​ទូទាំង​តំបន់​អាស៊ី​។ ការ​រឹបអូស​សត្វព្រៃ​តែ​ម្យ៉ាង មិនមាន​ប្រសិទ្ធភាព ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​ជួញដូរ​សត្វព្រៃ ដែល​រកប្រាក់​កម្រៃ បាន​ច្រើន​លើសលប់ ពីមុខ​ជំនួញ​ខុសច្បាប់​របស់ខ្លួន​ឡើយ​។ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​នេះ គេ​ចាំបាច់​ត្រូវធ្វើ​ការចោទប្រកាន់ និង​ផ្ដន្ទាទោស​ជន​ជួញដូរ​សត្វព្រៃ ព្រមទាំង​ដាក់ពិន័យ ឲ្យ​បាន​ត្រឹមត្រូវ ទៅតាម​ទំហំ​នៃ​ទោសកំហុស​របស់​ពួក​ជន​ទាំងនោះ ដើម្បី​ធានាថា បណ្ដាញ​ក្រុម​ជួញដូរ​សត្វព្រៃ ត្រូវបាន​រំខាន និង​រំលាយចោល​។​

​​លោក​ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា បាន​បន្ថែមថា អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា បាន​លើកសំណើ ធ្វើការ​ជាមួយ​ក្លឹប​អ្នកកាសែត​កម្ពុជា ដើម្បី​បង្កើន​ចំណាប់អារម្មណ៍ របស់​អ្នកសារព័ត៌មាន នឹង​បង្កើន​ការផ្សព្វផ្សាយ អំពី​បញ្ហា​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​កម្ពុជា ក្នុង​គោល​បំណង ពង្រឹង​ការឆ្លើយតប​ទៅនឹង​បទល្មើស​ទាំងនោះ និង​បង្កើន​ការយល់ដឹង របស់​សាធារណជន ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​និង ចាត់ទុក​ការជួញដូរ​សត្វព្រៃ គឺជា​បទល្មើស​ធ្ងន់ធ្ងរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.