ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ពលរដ្ឋ​រិះគន់​សិប្បកម្ម​ឈើ​ដែល​បង្ហូ​ទឹកស្អុយ​មកលើ​ចំណី​ផ្លូវ​សាធារណៈ​

ពលរដ្ឋ​រិះគន់​សិប្បកម្ម​ឈើ​ដែល​បង្ហូ​ទឹកស្អុយ​មកលើ​ចំណី​ផ្លូវ​សាធារណៈ​

ខេត្តសៀមរាប​ ៖ ពលរដ្ឋ​រស់នៅ​សងខាង​ផ្លូវ​កណ្តាល​ក្រុង​សៀមរាប​បាន​រិះគន់​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន​ទាំងពី​សង្កាត់ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ថា ផ្លូវ​មួយ​ខ្សែ​ដែល​បាន​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​នៅ​សងខាង​ផ្លូវ​៥០+៥០​ក្លាយទៅជា​ផ្លូវ​ចាក់​បេតុង  បច្ចុប្បន្ន​ត្រូវបាន​ក្រុមហ៊ុន​ធ្វើ​សិប្បកម្ម​កែឆ្នៃ​ឈើ​បង្ហូរ​ទឹកស្អុយ​មក​លើ​ផ្លូវ​សាធារណៈ ជា​រៀងរាល់ថ្ងៃ ព្រម​ទាំង​ស្មៅ​ដុះ​ចង់​ជិត​ផ្លូវ​ទៅវិញ ទើប​ធ្វើឲ្យ​ពលរដ្ឋ​ជិះ​ម៉ូតូ​កាត់​លើ​ផ្លូវ​នេះ​បាន​សម្តែង​ការ​ព្រួយ​បារ​ម្មណ៍​ក្រែង​ថ្ងៃក្រោយ​ក្លាយទៅជា​ផ្លូវ​គ្មាន​មនុស្ស​ដើរ  តើ​ឲ្យ​ពលរដ្ឋ​ទុកចិត្ត​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​ម្ត៉េ​ចបាន​បើ​ផ្លូវ​មួយ​ខ្សែ​នេះ​ធ្វើ​មិនកើត​ផង​នោះ​? ។​

​ពួកគាត់​បាន​សម្តែង​ការសោកស្តាយ​ផ្លូវ​មួយ​ខ្សែ​ចាក់​បេតុង​ហើយ​ត្រូវបាន​សិប្បកម្ម​ឈើ​ដែល​បង្ហូរ​ទឹកស្អុយ​មក​លើ​ចំណី​ផ្លូវ​សាធារណៈ​មួយ​កន្លែង​ចែក​ជា​ពីរ​ភូមិ​៖ ភូមិ​តាវៀន សង្កាត់​សាលា​កំរើក និង ភូមិ​ដក​ពោធិ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​ដែល​ធ្វើការ​ប្រចាំ​គ្នា​ទៅវិញទៅមក​តាំងពី​ទឹក​មិន​ទាន់​ហូរ​កាត់​រហូតដល់​បច្ចុប្បន្ន​នេះ​ហើយ​នៅតែ​មិន​ឃើញ​អាជ្ញាធរ​មក​អើត​មើល​ម្តងណា​សោះ បានត្រឹមតែ​ដឹងឮ​ប៉ុណ្ណោះ​។​

​ប្រភព​បាន​ប្រាប់ថា ពីមុន​ផ្លូវ​នេះ​ជា​ផ្លូវដី​ក្រហម​ទេ ស្តិតនៅក្នុង​ភូមិ​តាវៀន​តែ​មកដល់​បច្ចុប្បន្ន​ត្រូវបាន​ចែក​ជា​ពីរ​គឺ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក និង ភូមិ​ដក​ពោធិ​សង្កាត់​ស្លក្រាម​ដោយ​អាជ្ញាធរ​បាន​ប្រជុំ​គ្នា ព្រោះ​បាន​ធ្វើ​ផ្លូវ​ចាក់​ប៊ីតុង​នេះ​រួចរាល់​ជា​ស្ថាប​ពរ​ហើយ ។ ក្រោយ​ធ្វើ​រួច គេ មិនដែល​ឃើញ​ថ្នាក់ដឹកនាំ​សង្កាត់​មក​មើល ឬ​បញ្ជា​ឲ្យ​ថ្នាក់ក្រោម​ចុះ​ពិនិត្យ​កន្លែង​សិប្បកម្ម​ឈើ ឬ​កាយ​លូ និង​មើល​លូ​ណា​បាក់​ដោយសារ​មូលហេតុ​អ្វី​នោះទេ ។ មក​ដល់​ប​ច្ច​ប្បន្ន​នេះ លុះត្រា​ប្រជាពលរដ្ឋ​ទៅប្រាប់​ពួកគាត់​ក៏ដោយ ។​

​មេ​ភូមិ​តាវៀន​បាន​ប្រាប់ថា រឿង​ផ្លូវ​ចាក់​បេតុង​មួយ​ខ្សែ​នេះ​គាត់​បាន​ដឹង តែ​គាត់​បាន​ចុះទៅ ពិនិត្យ​ហើយ​ដោយសារ​ផ្ទះ​មួយ​ចំនួន​មិនទាន់​បាន​ដាក់លូ ទើប​វា​បណ្តាល​ឲ្យ​ស្ទះ​លូហូរ​ទឹកស្អុយ​មកពី​សិប្បកម្ម​ឈើ​នៅក្នុង​ដី​ឡូ​នោះ ទើប​បណ្តាលឲ្យ​ហូរ​មកកា​ត់​លើ​ផ្លូវ​សាធារណៈ​វិញ​។​លោក​បន្តថា មក​ដល់​ប​ច្ច​ប្បន្ន​នេះ​លោក​បាន​ដើរ ប្រាប់​តាម​ផ្ទះ​ដែល​ពួក ​​គេ​មិន​ទាន់​បាន​ដាក់លូ ។​

​លោក ខៀវ ស​ត ចៅសង្កាត់​ស្លក្រាម​បាន​តាម​ប្រាប់​ទូរស័ព្ទ ថា រឿង​ផ្លូវ​ចាក់​បេតុង​មួយ​ខ្សែ​នេះ គឺ​ខាង​សង្កាត់​សាលា​កំរើក​ជា​អ្នកចាត់ចែង​ទេ​មិនមែនជា​រឿង​របស់​លោក​ឡើយ តែ​លោក​ក៏​បាន​ដឹក​បញ្ហា​នេះដែរ​។​ចំណែក​លោក សាម​ឡ​ន ចៅសង្កាត់​សាលា​កំរើក ក៏​បាន​ប្រាប់​នៅ ព្រឹក​ថ្ងៃ​ទី​០៣​ខែ​ធ្នូ​នេះ​ថា ផ្លូវ​ចាក់​បេតុង​មួយ​ខ្សែ​នេះ​លោក​បាន​ដឹង​ហើយ ដោយសារ​ពលរដ្ឋ​មួយចំនួន​ដែល​លោក​ហៅ​មក​ប្រជុំ​ពីរ​លើក​នេះ ពួកគាត់​ខ្លះ​បាន​និយាយ​នៅក្នុង​អង្គប្រជុំ​ថា ពួកគាត់​មិន​ទាន់​មាន​លុយ​ដាក់លូ​ទេ ដូច្នេះ​ទើប​បណ្តាលឲ្យ​ទឹក​ស្អុយ​ហូរ​ចេញពី​ក្នុង​សិប្បកម្ម​ឈើ​នោះ​កាត់​តាម​ផ្លូវ​សាធារណៈ​ជា​រៀងរាល់ថ្ងៃ​ព្រោះ​កន្លែង​ដែល​ទឹក​ហូរ​កាត់​លើ​ផ្លូវ​នោះ​ដោយសារ​លូ​បាក់ ទើប​ធ្វើ​ឲ្យ​ស្ទះ​ទឹក​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា  ផ្លូវ​ចាក់​បេតុង​មួយ​ខ្សែ​នេះ​គឺ​នៅ​ខាងក្រោយ​ផ្សារលើ ដែល​អាជ្ញា​
​ធរ​បាន​យក​លុយ​ពី​ពលរដ្ឋ​50+50 យក​ទៅ​ធ្វើ​រហូត​ដល់​ទល់​នឹង​ផ្លូវ​លោកតា​ខៀវ​ណឺ​យ តែ​នៅសល់​ប្រហែល​១០០​ម៉ែត្រ​ទៀត​បែ​ជា​អាជ្ញាធរ​ផ្អាក ដោយសារ​ខ្លាច​អំណាច​ម្ចាស់​ដី​ឡូ​មួយ​ដែល​​មាន​ខ្នង​ធំ ។​

​ចំណែក​លោក ភួង លី​ណា ស្តីទី​បរិស្ថាន​ខេត្ត​បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​៣​ខែ​ធ្នូ​ឆ្នាំ​២០១៤​នេះ​ថា  ក្រោយពី​ទទួលបាន​ព័ត៌មាន​រួម​មក លោក​នឹង​ឲ្យកម្លាំង​ក្រោម​ឱវាទ​ចុះទៅ​ពិនិត្យ​កន្លែង​សិប្បកម្ម​ឈើ​នោះ​ដែល​បាន​បង្ហូរ​ទឹកស្អុយ​មក​លើ​ចំណី​ផ្លូវ​សាធារណៈ ដូច​ពលរដ្ឋ​រាយការណ៍​មែន​។​លោក​បន្ត​ទៀត​ថា  ប្រសិន​សិប្បកម្ម​ឈើ​នោះ​បង្ហូរ​ទឹកស្អុយ​ដែល​ចំរាញ់​ចេញពី​ឈើ​នោះ​មក​លើ​ចំណី​ផ្លូវ​មែន លោក​និង​ឲ្យកម្លាំង​ជំនាញ​ធ្វើ​ការពន្យល់​ឲ្យ​គាត់​រៀបចំ​លូ​ដាក់​ឲ្យបាន​ត្រឹមត្រូវ ៕

d5 d5 (1)

Filed in: បរិស្ថាន

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.