ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឯក​ឧ​ត្ត​ម​ សុ​ខ​ លូ​ បា​ន​ជំរុ​ញ​ដ​ល់​ ​អាជ្ញា​ធ​រក្រុ​ង​ស្រុ​ក​ និ​ង​មន្ត្រី​ជំ​នាញ​ពា​ក់ព័​ន្ធ​ទាំង​អស់​ ត្រូ​វ​នាំគ្នា​ព​ន្ល​ត់ភ្លើ​ង​ កុំ​នាំគ្នា​អ​ង្គុ​យប​ក់​ផ្សែង​

ខេត្ត​កំព​ង់​ធំ ៖​​ ឯ​ក​ឧ​ត្តម​ សុ​ខ​ លូ​ បា​ន​ជំរុ​ញ​ដល់​អា​ជ្ញា​ធរ​ក្រុ​ង ស្រុក និ​ង​មន្ត្រី​ជំ​នា​ញពា​ក់ព័ន្ធ​ទាំង​អស់ត្រូ ​​វ​នាំ​គ្នាព​ន្លត់​ភ្លើ​ង កុំ​​​នាំគ្នា​អង្គុ​យប​ក់​ផ្សែង​ ឯ​កឧ​ត្ត​មបា​ន​ថ្លែង​យ៉ាង​ដូ​ច្នេះនៅ​ក្នុង​កិ​ច្ចប្រ​ជុំប្រ​ចាំ​ខែគ​ណៈប​ញ្ជា​ការ​រ​ដ្ឋបា​ល​ឯក​ភាព​ ថ្ងៃ​ទី​ ២​២ ខែ​ក​ក្កដា​ ឆ្នាំ២​០​១៩​។​ ដោ​យមា​នកា​រ​អ​ញ្ជើញចូ​លរួមពី​អភិបា​លរងខេត្ត​ ប្រ​ធា​ន​មន្ទី​រ​អ​ង្គភាពជុំ​វិ​ញខេ​ត្ត​ អា​ជ្ញាធ​រ​ក្រុ​ងស្រុ​ក​ និ​ងម​ន្ត្រី​ជំនា​ញ​ពា​ក់ព័​ន្ធប្រ​មា​ណ​ជិត​១​០០​ ​នាក់​ ។​

​ក្រោយ​ពី​បាន​លើក​ឡើ​ង​អំពី​ប​ញ្ហាប្រ​ឈម​មួយ​ចំ​នួន​ទា​ក់ទ​ង​ទៅនឹ​ង​បទ​ល្មើ​ស​ ក៏​ដូ​ច​ជាប​ញ្ហា​ប្រឈ​ម​ក្នុង​កា​រអ​នុ​វត្ត​ក​ន្លង​មក ឯ​ក​ឧ​ត្តម​បា​នលើ​ក​ឡើង​ថា​​រាល់​ប​ទ​ល្មើស​ទាំ​ង​ឡាយ​ដែ​ល​បាន​កើ​តឡើ​ង​នៅក្នុ​ង​ខេ​ត្តកំ​ព​ង់ធំ​យើ​ង​ទាំង​អស់​គ្នា​ត្រូវ​ចូ​ល​រួ​មទ​ប់​ស្កា​ត់និ​ង​បង្ក្រា​ប​ជាប​ន្ទា​ន់ ជា​ពិ​សេ​សត្រូ​វត្រួ​ត​ពិនិ​ត្យ​លើ​សិប្ប​ក​ម្មទាំ​ង​អស់​ឲ្យ​បា​នច្បា​ស់​លា​ស់ដែ​ល​នៅក្បែ​រ​តំ​បន់​អ​ភិ​រក្ស​ ​អា​ជ្ញាធ​រ​ក្រុង​ ​ស្រុក​ ត្រូ​វ​ចុះប​ង្ក្រា​ប​ជាប្រ​ចាំ​រា​ល់​ប​ទល្មើ​ស​ដែ​លបា​ន​កើត​ឡើ​ងជា​ក់​ស្ដែងនៅ​ក្នុ​ង​មូល​ដ្ឋា​នរ​ប​ស់ខ្លួ​ន​ ត្រូវ​នាំគ្នា​ពន្ល​ត់​ភ្លើង កុំ​នាំ​គ្នាអ​ង្គុ​យ​បក់​ផ្សែ​ង ​ ​ត្រូវ​គ្រ​ប់គ្រ​ង​ព្រៃ​ក្នុង​តំ​បន់​រ​បស់​ខ្លួន​ឲ្យបា​ន​ល្អ ​ជា​ពិ​សេស​ព្រៃ ​ស​ហគ​ម​ន៍​ ត្រូ​វ​មា​នកា​រ​ត្រួត​ពិ​និត្យ​ឲ្យ​បាន​ម៉ឺ​ងម៉ា​ត់​ដោយ​មា​នគ​ណៈ​ក​ម្មកា​រចុះ​តា​ម​ដា​នព្រៃ​នៅ​តំ​បន់​នោះ​ជាប្រ​ចាំ​ ​ដោយ​ឡែក​ម​ន្ត្រី​ណាដែ​ល​ពាក់​ព័​ន្ធទៅ​នឹ​ងប​ទល្មើ​ស ត្រូ​វ​ដក​ខ្លួ​នជា​ប​ន្ទាន់​ដើ​ម្បី​កុំឲ្យ​មា​នទោ​ស​ទណ្ឌ​ទៅ​​តាម​ផ្លូ​វច្បា​ប់។​ ​ឯក​ឧ​ត្តម​បា​នប​ន្ត​ថា​ រា​ល់​ការ​ចាប់​ប​ទល្មើ​ស បើ​សិ​នមា​ន​អ្នក​ខ​លម​ក​អ​ន្តរា​គម​ន៍ ត្រូ​វក​ត់​ត្រា​ទុក​ដើ​ម្បីធ្វើ​កា​រ​ស្រាវ​ជ្រា​វវែ​ក​មុខ​អ្ន​កដែ​ល​ចូល​មក​អ​ន្តរា​គ​មន៍​នៅរឿងប​ទល្មើស​ផ្សេងៗ ​ដើម្បី​ឱ្យស្រប​ទៅនឹង​គោ​លកា​រណ៍​រ​បស់​សម្ដេ​ច​​ ដែ​លបា​ន​លើ​កឡើ​ង​នូវ​អភិ​ក្រ​មទាំ​ង​៥ ចូ​ល​រួម​កែ​លម្អ​រ​ររា​ល់​កំហុ​ស​និង​វះ​កាត់​ម​ន្ត្រីណា​ដែល​ពា​ក់ព័​ន្ធ​ទៅនឹ​ង​បទ​ល្មើ​ស ​ដោ​យផ្ដោ​ត​សំ​ខាន់​យ​ក​ច្បាប់​ជា​ធំ។​

ជាចុ​ង​ក្រោ​យ ឯ​ក​ឧត្ត​ម បា​ន​ជំរុ​ញ​ឱ្យ​មន្ត្រី​ទាំ​ងអ​ស់​ត្រូវយកចិត្ត​ទុកដាក់​បង្ក្រាបរា​ល់ប​ទល្មើស​ដែលកើត​មាននៅ​ក្នុងភូមិ​សាស្ត្រខេ​ត្តកំ​ពង់​ធំ​មាន​ដូ​ចជា​ប​ទល្មើ​ស​ព្រៃ​ឈើ ​ប​ទល្មើ​ស​នេសា​ទ​ ​បញ្ហា​គ្រឿ​ងញៀ​ន ​និ​ង​ការ​ទ​ប់ស្កា​ត់​នូវ​កា​រគ្រោះ​ថ្នាក់​ច​រា​ចរ​ណ៍​ជាដើ​ម​ ​៕

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.