ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ពលរដ្ឋ ទាមទារ​ឲ្យ​តុលាការ រក្សា​ដី​៣០៥​ហិកតា ខណៈ​ចៅក្រម កោះហៅ​តំណាង​បីនាក់ មក​បង្ហាញ​ហេតុផល​

ពលរដ្ឋ ទាមទារ​ឲ្យ​តុលាការ រក្សា​ដី​៣០៥​ហិកតា  ខណៈ​ចៅក្រម កោះហៅ​តំណាង​បីនាក់ មក​បង្ហាញ​ហេតុផល​

ខេត្ដ​សៀមរាបៈ ការតវ៉ា​ដីធ្លី​ដ៏​យូរអង្វែង​របស់​ពលរដ្ឋ​នៅ​ស្រុកជី​ក្រែង​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៣​ខែ​ធ្នូ​ឆ្នាំ​២០១៤  នៅមុខ​សាលាដំបូង​ខេត្តសៀមរាប ដែល​មាន​ពលរដ្ឋ​ចូល​រួច​តវ៉ា​ប្រមាណ​ជា​ជិត​១០០​នាក់ ។ ប្រជាពលរដ្ឋ​៨២​គ្រួសារ មកពី​ស្រុក​ជី​ក្រែង ខេត្ដ​សៀមរាប បាន​ប្រមូលផ្ដុំ​គ្នា​ខាង​មុខ​តុលាការ ដើម្បី​ទាមទារ​ឲ្យ​ចៅក្រម​សាលាដំបូង​ខេត្ដ​សៀមរាប  ផ្ដល់​យុត្ដិធម៌ ដោយ​រក្សា​ដីស្រែប្រាំង​ចំនួន​៣០៥​ហិកតា ជូន​ពលរដ្ឋ​៨២​គ្រួសារ​កាន់កាប់​ឡើងវិញ ខណៈ​ចៅក្រម​ហៅ​តំណាង​ពួកគេ​៣​នាក់ មក​ឲ្យ​បង្ហាញ​ហេតុផល រឿង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំ​រៃ​កាលពីពេល​កន្លង​ទៅ ។​

​ពលរដ្ឋ​រស់នៅ​ភូមិ​ល្វា ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង​មួយរូប​បានឲ្យដឹងថា ដីស្រែប្រាំង​ពលរដ្ឋ​ចំនួន​៣០៥​ហិកតា ដែល​រដ្ឋាភិបាល​កាត់​ឆ្វៀល​ឲ្យ​ពលរដ្ឋ​នៅ​ឆ្នាំ​២០១២  ត្រូវបាន​ក្រុម​ឈ្មួញ​៥​នាក់​នៅ​ស្រុក​ប្រាសាទបាគង កាន់កាប់ និង​ធ្វើ​ស្រែប្រាំង​ជា​រៀងរាល់ឆ្នាំ ដោយ​អាជ្ញាធរ​មូលដ្ឋាន​មិន​មាន​ដោះស្រាយ​ជួន​ពួកគេ​ឡើយ​។​លោក​បន្ដថា ពួកគាត់​ទាមទារ​ឲ្យ​ចៅក្រម​សាលាដំបូង​ខេត្ដ លោក អឿង វណ្ណា ផ្ដល់​យុត្ដិធម៌ ដោយ​ប្រគល់​ដីស្រែប្រាំង​៣០៥​ហិកតា ជូន​ពលរដ្ឋ​៨២​គ្រួសារ​កាន់កាប់​វិញ ដើម្បី​ធ្វើ​ស្រែប្រាំង​នៅ​រដូវប្រាំង​ខាងមុខនេះ  ព្រោះ​ដី​នោះ​ពួកគាត់​មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ​ពី​តំណាងរាស្ដ្រ​ខេត្ដ​សៀមរាប​។​

​ពលរដ្ឋ​៨២​គ្រូ​សារ​នោះ មិន​អាច​ធ្វើ​ស្រែប្រាំង​បាន បន្ទាប់ពី​ចៅក្រម​សាលាដំបូង​ខេត្ត លោក ឌុ​ច សុខ​សារិន ចេញ​ដី​ការរក្សា​ការពារ​ឲ្យ​ពួកគាត់​នៅក្នុង​អំឡុង​ខែ​កញ្ញា​ឆ្នាំ​២០១៤​កន្លងមក ដោយ​ក្រុម​អាជ្ញាធរ​បាន​គំរាម​ចាប់​ពួកគេ​ដាក់ពន្ធនាគារ ដោយ​ចោទ​ថា ខុសច្បាប់ ។ ចំណែក​ក្រុម​ឈ្មួញ​ទាំង​៥​នាក់​នោះ​វិញ អាជ្ញាធរ​មិន​រារាំង​នោះ​ឡើយ ។ បើសិន​តុលាការ​មិន​ផ្ដល់​យុត្ដិធម៌​នោះ​ទេ​ពួកគាត់  និង​ចូល​ធ្វើ​ស្រែប្រាំង​៣០៥​ហិកតា​នោះ​នៅពេល​ខាងមុខ​នេះ​។​

​ពលរដ្ឋ​បាន​ធ្វើដំណើរ​មក​កាន់​តុលាការ​ជាង​៤០​នាក់​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​ធ្នូ នេះ ហើយ​ជាង​ពាក់កណ្ដាល​ទៀត ពួកគេ​ត្រូវបាន​សមត្ថកិច្ច​ប៉ូលីស និង​កងរាជអាវុធហត្ថ​រារាំង​នៅ​ពាក់កណ្ដាល​ផ្លូវ ។​

​ចំណែក លោក យង់ ហ៊ាន តំណាង​ពលរដ្ឋ​មួយរូប​ក្នុង​ចំណោម​បី​នាក់​ដែល​តុលាការ​ហៅចូល​​​បំភ្លឺ​នោះ និង​ត្រូវ​ជា​មេភូមិ​ល្វា ថ្លែងថា ចៅក្រម​នឹង​លើក​ទៅ​ប្រកាស​សាលក្រម នៅ​ថ្ងៃ​ទី​១៨​ខែ​ធ្នូ​នេះ​។​

​គួររំលឹកថា កាលពីដើម​ខែ​មេសា ឆ្នាំ​២០១២ ដីស្រែប្រាំង​ពួកគាត់​៣០៥​ហិកតា​នោះ ត្រូវបាន​តំណាងរាស្ដ្រ ខេត្ដ​សៀមរាប លោក សៀង ណាំ ប្រកាស​ប្រគល់ ឲ្យ​ប្រជាពលរដ្ឋ​៨២​គ្រួសារ​ជា​បណ្ដោះអាសន្ន បន្ទាប់ ពី​ប្រគល់​ឲ្យ​រួច​មក ទំនាស់​ចាប់ផ្ដើម​កើតឡើង​ជា​បន្ដបន្ទាប់ ជាមួយ​ពលរដ្ឋ​៥​នាក់ នៅ​ស្រុក​ប្រាសាទបាគង​នេះ​។ ពលរដ្ឋ​បញ្ជាក់ថា នៅ​ខែ​សីហា ឆ្នាំ​២០១៤​នេះ អនុប្រធាន​តុលាការ​ខេត្ដ បានចេញ​ដី​ការសម្រេច​ការពារ និង​រឹបអូស​ពី​ពលរដ្ឋ​៥​នាក់​នៅ​ស្រុក​ប្រាសាទបាគង នោះ​ដោយ​រក្សា​ទុក​នៅ​ស្ថានភាព​ដើម​នៃ​អចលនវត្ថុ ។ ប៉ុន្ដែ នៅ​ថ្ងៃ​ទី​២១ ខែតុលា​ឆ្នាំ​២០១៤ ចៅក្រម​សាលាដំបូង​ខេត្ដ​សៀមរាប លោក អឿង វណ្ណា បាន​ចេញ​ដីកា​សម្រេច​បគល់​ដី​ឲ្យទៅ​ពលរដ្ឋ​ទាំង​៥​នាក់​នោះ​ដើម្បី​បង្កបង្កើន​ផល​វិញ យ៉ាង​ដូច្នេះ​ហើយ ទើប​ធ្វើឲ្យ​ពលរដ្ឋ​នាំគ្នា​មក​តវ៉ា​សា​ជា​ថ្មី​នៅ​មុខ​សាលាដំបូង​ខេត្តសៀមរាប​៕

d4

Filed in: បញ្ហាដីធ្លី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.