រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ACU បានឲ្យដឹងថា ៖ អង្គភាពប្រឆាំងអំពើពុករលួយ បាននាំខ្លួនក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ម្នាក់ យកទៅសួរនាំពាក់ព័ន្ធនឹងអំពើពុករលួយ។
ក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ ដែលត្រូវនាំខ្លួនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយនេះ មានឈ្មោះ ទេព ធីរិទ្ធ អាយុ៤៦ឆ្នាំ ដែលត្រូវបាន ACU ឃាត់ខ្លួន នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ ។ ភ្លាមៗនោះ ខាងភាគីសាលាឧទ្ធរណ៏បានចេញប្រកាសពត៍មានមួយបដិសេធថាឈ្មោះទេព ធីរិទ្ធ មិនមែនជាក្រឡាបញ្ជីរនៅសាលាឧទ្ធរណ៍ទេ ដេញចោលយូហើយគ្រាន់តែនៅចេញចូលតែប៉ុណ្ណោះ!។
ទោះជាយ៉ាងនេះក្តី លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង មិនទាន់បញ្ជាក់លម្អិត អំពីអំពើពុករលួយ ដែលនាំឱ្យមានការឃាត់ខ្លួនក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ខាងលើនេះនៅឡើយទេ៕
អតីតក្រឡាបញ្ជី សាលាឧទ្ធរណ៍ម្នាក់ ត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួន តែសាលាឧទ្ធរណ៍បដិសេធ
Filed in: សន្តិសុខ សង្គម