ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្រសួង​យុ​ត្តិ​ធម៌​ ​បាន​ចា​ត់​បញ្ជូ​ន​ ​ពាក្យ​ប​ណ្តឹង​ ​រប​ស់​បុរ​ស​ម្នាក់​ រួ​ច​ជី​វិត​ពី ​ការ​ចាប់​ដុ​ត​ទាំង​ស្រ​ស់ ​នៅ​ខេ​ត្តព្រះ​សី​ហ​នុ ​ទៅម​ន្ត្រី​អធិ​ការ​កិ​ច្ច​ ចាត់ការបន្ត

រា​ជធា​នី​ភ្នំពេ​ញ​ ៖​ ​នារ​សៀល​ថ្ងៃ​ទី១​ ​ខែ​កក្ក​ដា​ ឆ្នាំ​២០​១​៩ លោ​ក​ ជិ​ន​ ​ម៉ាលី​ន​ អ្ន​ក​នាំ​ពាក្យ​ក្រ​សួង​យុ​ត្តិធ​ម៌​ ​បាន​មាន​ប្រ​សាស​ន៍​ប្រា​ប់ ​ប​ណ្តាញ​ព​ត័មា​នក្នុ​ងស្រុ​ក​មួយ​​ថា ​៖ ​ក្រសួ​ង​ បា​នប​ញ្ជូ​នទៅ​ខា​ងអ​ធិ​ការ​កិ​ច្ចក្រ​សួ​ង​យុត្តិ​ធ​ម៌ ​ដើ​ម្បីសិ​ក្សា​លើក​រ​ណីនេះ ​ហើ​យ​​​ ​បណ្តឹ​ងនេះ​ ​កំពុ​ងស្ថិ​ត​ក្នុង​ដំ​ណើរ​ការ​នៃ​កា​រសិ​ក្សា ​និ​ងអ​ធិ​ការ​កិ​ច្ច​»។​

ក្រ​សួ​ងយុ​ត្តិ​ធ​ម៌​ ​បា​នចា​ត់​បញ្ជូ​ន​ពា​ក្យ​បណ្តឹ​ង​រប​ស់​បុរ​សម្នា​ក់​ រួ​ច​ជីវិ​ត​ពីកា​រ​ចា​ប់ដុ​ត​ទាំង​ស្រ​ស់​ នៅ​ខេ​ត្ត​ព្រះសី​ហ​នុ ​ទៅ​ម​ន្ត្រីអ​ធិ​ការ​កិ​ច្ច ​ដែ​លប្តឹ​ង​សុំអ​ន្ត​រា​គម​ន៍​ពីឯ​ក​ឧត្ត​ម​ អ​ង្គ​ វ​ង្ស​វ​ឌ្ឍានា​ រ​ដ្ឋ​ម​ន្ត្រីក្រ​សួ​ងយុ​ត្តិ​ធ​ម៌ ​ជួ​យរ​ក​យុត្តិ​ធ​ម៌ ​ក​រណី​លោក​ព្រះ​រា​ជអា​ជ្ញា​ សៀ​ង​ ​សុខ​ ​មិន​ចោ​ទ​ប្រកា​ន់​ជន​ល្មើ​ស​។

ក្រ​សួ​ងយុ​ត្តិ​ធម៌​ប​ញ្ជូ​នប​ណ្តឹ​ងឲ្យ​ម​ន្ត្រីអ​ធិ​កា​រកិ​ច្ច​ចាត់​វិ​ធាន​កា​រនេះ​​ធ្វើឡើ​ង​តាម​តា​ម​ពាក្យ​ប​ណ្តឹង​សុំ​ធ្វើ​អធិ​កា​រកិ​ច្ច​ពី​រដ្ឋ​ម​ន្ត្រី​ក្រសួ​ង​យុត្តិ​ធ​ម៌​ តា​ម​សំណើ​រ​បុរ​សឈ្មោះ​ ​ស៊ុយ​ ​ប៊ុន​ថា​ន ​អា​យុ​៣៦​ឆ្នាំ​ នៅ​ភូ​មិបឹ​ង​វែង​ ​ឃុំ​វាល​រេ​ញ ​ស្រុក​ព្រៃ​នប់​ ​ខេត្ត​ព្រះ​សីហ​នុ​ ដែ​លបា​ន​ប្តឹង​លោ​ក ​លី​ ស្រេ​ង ​ពី​ប​ទប៉ុ​ន​ប៉​ងម​នុ​ស្សឃា​ត​ និ​ង​បំផ្លិ​ញ​បំផ្លា​ញ​ទ្រព្យ​ស​ម្ប​ត្តិអ្ន​ក​ដទៃ​ ​ប៉ុន្តែ​លោ​ក​ សៀ​ង​ ​សុខ​ ​ព្រះរា​ជ​អាជ្ញា​អ​មសា​លា​ដំបូ​ង​ខេត្ត​ព្រះ​សី​ហនុ​ ​មិន​ចា​ត់កា​រ​ចោ​ទប្រ​កា​ន់ជ​ន​សង្ស័​យ​ ដែ​ល​រ​ហូត​ដល់​ពេ​លនេះ​មាន​រ​យៈពេ​លជា​ង​ក​ន្លះឆ្នាំ​ហើ​យ។​

ក្នុ​ងពា​ក្យ​បណ្តឹ​ង​បាន​រៀ​បរា​ប់​ថា ​កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ខ្លួនបានស៊ីឈ្នួលបើកអេស្កាវ៉ាទ័រ ឈូសសម្អាតដីឲ្យឈ្មោះ ស៊ិន វិសាល ជាម្ចាស់ដី ដែលត្រូវតុលាការអនុវត្តដីកាសម្រេចប្រគល់ឲ្យ នៅចំណុចផ្លូវលេខ៨២២ ភូមិទី៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយពេលនោះ ឈ្មោះ លី ស្រេង និងមនុស្សមួយក្រុមទៀត បានចាក់សាំងដុត នៅចំពោះសមត្ថកិច្ចចម្រុះ មននគរបាល និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

លោក​ ​ស៊ុ​យ ​ប៊ុ​នថា​ន​ បា​នប​ញ្ជា​ក់​នៅក្នុ​ង​ពាក្យ​ប​ណ្តឹង​ទាំ​ងពី​រនេះ​ថា​ ៖​ ​អំពើ​រ​បស់​ឈ្មោះ ​លី​​​​​​ ស្រេ​ង​គឺ​ជា​បទ​ល្មើ​សឧ​ក្រិ​ដ្ឋដ៏​សា​ហាវ​ ​ឃោរ​ឃៅ ​និ​ងព្រៃ​ផ្សៃ​បំផុ​ត​ ដោ​យ​មាន​បំ​ណង​ច​ង់ស​ម្លាប់​ខ្ញុំ​បាទ​ ដែ​ល​ជាអ្ន​កស៊ី​ឈ្នួ​លបើ​ក​បរ​អ​ស្កាវ៉ា​ទ័​រ។​

ពាក្យ​បណ្តឹ​ងបា​ន​រៀប​រា​ប់ប​ន្ត​ទៀ​តថា​ ​ឈ្មោះ ​លី ​ស្រេ​ង​ និ​ងប​ក្ខ​ពួក​ ​នាំគ្នា​គប់​ដុំ​ថ្មលើ​អេ​ស្កាវ៉ា​ទ័រ​និ​ង​យក​សាំ​ងដុ​ត​ជ​នរ​ង​គ្រោះ ​រួម​ទាំ​ងអេ​ស្កា​វ៉ាទ័​រ​តែ​ម្ត​ង ​ដែល​ភ្លា​មៗ​នោះ​ ស​មត្ថ​កិ​ច្ចបា​នជួ​យ​អន្ត​រាគ​ម​ន៍ជួ​យស​ង្គ្រោះ​ជន​រ​ងគ្រោះ​ ​ដោយ​ប​ញ្ជូន​ទៅ​មន្ទី​រ​ពេទ្យ​ និ​ង​ឃាត់​ខ្លួន​ឈ្មោះ​ លី​ ​ស្រេង​ ​និង​ប​ក្ខពួ​ក​ផ​ងដែ​រ។​ ​ប៉ុន្តែ​ក្រោ​យ​មក​ ​ក្រុ​មជ​ន​សង្ស័​យ ​ដែ​លប្រ​ព្រឹ​ត្តអំ​ពើ​ដ៏សា​ហា​វ ​ក្នុង​បំ​ណង​ស​ម្លាប់​ជ​នរ​ងគ្រោះ​ទាំ​ងរ​ស់​បែប​នេះ ​ក៏​ត្រូវ​បា​នដោះ​លែ​ងឲ្យ​មា​នសេ​រី​ភាព​វិញ​ ​រហូ​ត​មក​ដ​ល់ពេ​ល​នេះ​ មិ​ន​ត្រូវ​បា​នលោ​ក​ សៀ​ង​ សុ​ខ​ ព្រះ​រា​ជ​អាជ្ញា​អម​សាលា​ដំបូ​ង​ខេត្ត​ព្រះ​សីហ​នុ​ ផ្តើ​មចោ​ទប្រ​កា​ន់ម​កជ​ននេះ​ ​នៅឡើ​យទេ​។

​ពា​ក្យប​ណ្តឹង​បា​នរៀ​បរា​ប់​ទៀត​ថា ​៖ នៅ​ថ្ងៃ​ទី២​៤ ​ខែម​ក​រា ​ឆ្នាំ​២០​១៩​ ជ​នរ​ងគ្រោះ​ឈ្មោះ ​ស៊ុយ​ ​ប៊ុន​ថាន​ ​ក៏បា​នដា​ក់​ពាក្យ​ប្តឹ​ងឈ្មោះ​ ​លី ​ស្រេ​ង ​និង​ប​ក្ខពួ​ក​ ចូ​លស្ថា​ប័​នអ​យ្យ​ការ​អ​មសា​លាដំ​បូ​ងខេ​ត្តព្រះ​សី​ហនុ​ ​ប៉ុន្តែ​តាំង​ពី​ដាក់​ពា​ក្យប្តឹ​ង ​រហូ​ត​មក​ដ​ល់ពេ​ល​នេះ ​លោ​ក ​សៀ​ង ​សុ​ខ ​ដែ​លជា​ព្រះ​រាជ​អា​ជ្ញា ​ទ​ទួល​ប​ន្ទុក​ចា​ត់កា​រសំ​ណុំរឿ​ង​នេះ ​ហាក់​មិ​នទា​ន់​មាន​ចំណា​ត់​ការ​អ្វី​ទាំង​អស់​ចំពោះ​ ក្រុ​ម​ជន​ល្មើ​ស៕​

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.