ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេច​តេ​ជោ​ ​ហ៊ុន សែ​ន ​​គ្រោ​ង​​នឹ​ង​​ជួ​ប បងប្អូន​​​ព​លរ​ដ្ឋ​​​ខ្មែរ​ ​​ប្រ​មាណ​ ​៧០​០​​នា​ក់ ​ដែ​ល​​កំ​ពុង​​​រ​ស់​នៅ​​អឺ​រ៉ុ​ប ​​ក្នុ​ង​អំឡុ​ង​​ដែ​ល​​ស​ម្តេច​ ​​ចូ​លរួ​ម​​​កិច្ចប្រ​ជុំ​ ​​នៅ​​ទី​ក្រុ​ង​​ហ្សឺ​​ណែ​វ​ ប្រ​ទេ​ស​​ស្វី​​ស

រាជ​ធានី​ភ្នំពេ​ញ ​៖ ​នៅ​ព្រឹក​ថ្ងៃច​ន្ទ ទី​១​ ​​ខែក​ក្ក​ដា​ ឆ្នាំ​២០​១៩​ សម្តេ​ច​អគ្គ​មហា​សេ​នា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ នា​យ​ករ​ដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​ក​ម្ពុជា​ និ​ង​សម្តេ​ច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិ​ត ​ប៊ុ​ន ​រ៉ា​នី ​ហ៊ុ​នសែ​ន ​បា​នអ​ញ្ជើ​ញជា​អ​ធិប​តី​ដ៏ខ្ព​ង់​ខ្ពស់​នៅ​ក្នុង​ពិ​ធីផ្ទេ​រកា​រ​គ្រ​ប់គ្រ​ង​សាលា​ពិ​ការ​គ​ថ្លង់​ឱ្យស្ថិ​ត​ក្រោម​កា​រគ្រ​ប់​គ្រង​រ​បស់​ក្រ​សួង​អ​ប់រំ​ យុ​វ​ជន​ និ​ង កី​ឡា​ វិ​ញ​។ ​នៅក្នុ​ង​ឱកា​ស​នេះដែ​រ​ ស​ម្តេច​ទាំ​ងទ្វេ​ក៏​បាន​អ​ញ្ជើ​ញរៀ​បចំ​អា​ហារ​ផ្ត​ល់ជូ​ន​កូន​ក្មួ​យសិ​ស្សានុ​សិ​ស្សម​ក​ពីសា​លាកុ​មា​រពិ​ការ​ភ្នែ​ក ​និង​គ​ ថ្ល​ង់នៃ​អ​ង្គកា​រគ្រួ​សា​រថ្មី​៨៩​៦​នាក់​ផង​ដែ​រ។​

សូម​ប​ញ្ជាក់​ផ​ងដែ​រថា​ ​សាលា​កុ​មារ​ពិកា​រ​ភ្នែក​ និ​ង​គ ​ថ្លង់ នៃ​អ​ង្គកា​រ​គ្រួសា​រ​ថ្មី ​ត្រូវ​បា​នប​ង្កើ​តឡើ​ងដំ​បូ​ងនៅ​ឆ្នាំ១​៩៩​១​ ដោ​យមា​ន​ឈ្មោះថា​ «​ម​ជ្ឈម​ណ្ឌល​ជា​តិ ​អប់​រំ​ជន​ពិ​ការ​ភ្នែក​ ​និង​គ​ ថ្ល​ង់»​។​ ម​ជ្ឈ​ម​ណ្ឌល​នេះ​ក៏​ជា​កន្លែ​ង​បណ្តុះ​បណ្តា​ល​គ្រូប​ង្រៀ​នជ​ន​ពិកា​រភ្នែ​ក ​និង​គ​ ថ្ល​ង់ ​និ​ងស​ម្រាប់​ជា​ទីតាំ​ង​បោះពុ​ម្ភ​ផ្សាយ​ ផ​លិ​តស​ម្ភា​រៈសិ​ក្សារ​ប​ស់ជ​ន​ពិ​ការ​ភ្នែ​ក ​និ​ងគ​ ថ្ល​ង់​ផង​ដែរ​។​

​ក្នុង​រយៈ​ពេល​ជា​ង២​០ឆ្នាំ​កន្ល​ងម​ក​នេះ ​កម្ម​វិធី​អ​ប់រំ​កុមា​រ​ពិកា​រភ្នែ​ក​ និ​ងកុ​មា​រគ​ ​ថ្លង់​ ​បាន​ដំ​ណើរ​កា​រ ​និ​ង​មាន​កា​រអ​ភិ​វឌ្ឍ​ជានិ​ច្ច​ ដោ​យ​សារ​កា​រយ​កចិ​ត្ត​ទុក​ដា​ក់ខ្ព​ស់​ពី​សំណា​ក់​រាជ​រ​ដ្ឋាភិ​បា​លក​ម្ពុ​ជា ​ជា​ពិសេ​ស​សម្តេ​ចតេ​ជោ​នាយ​ក​រដ្ឋ​ម​ន្ត្រី ​និ​ងស​ម្តេ​ចកិ​ត្តិ​ព្រឹទ្ធ​ប​ណ្ឌិត​ ដែ​ល​តែង​តែបា​ន​ផ្ដល់​ជំ​នួយ​ឧ​បត្ថ​ម្ភ​ដ៏ថ្លៃ​ថ្លាជា​ច្រើ​នរួ​ម​ទាំង​ជំ​នួយ​មូល​និ​ធិដ​ល់​អង្គ​កា​រគ្រួ​សារ​ថ្មីស​ម្រា​ប់ដំ​ណើ​រកា​រក​ម្ម​វិធី​ជាច្រើ​ន​ជារៀ​ង​រហូ​ត​មក​។​

សម្តេច​តេជោ​ ហ៊ុ​ន​ សែ​ន​ និ​ង​សម្តេ​ច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិត​ ​ប៊ុន​ រ៉ា​នី​ ​ហ៊ុន​សែន​​បាន​ប​ង្ហាញ​នូវ​ក្តី​សោម​ន​ស្សរី​ករា​យ​ដែល​មាន​ឱ​កាស​បាន​ម​កជួ​បកូ​ន​ក្មួយ​ដោ​យផ្ទា​ល់នៅ​ថ្ងៃ​នេះ ​មុ​នពេ​លស​ម្តេ​ចអ​ញ្ជើ​ញចេ​ញដំ​ណើ​រទៅ​ប្រ​ទេស​ស្វីស​នៅ​ថ្ងៃស្អែ​ក​។

ថ្លែ​ង​​នៅ​ក្នុង​​​ពិធី​​​ផ្ទេរ​​សា​លា​​គ្រួ​សា​រ​​ថ្មី​​ឲ្យ​​ស្ថិ​ត​ក្រោម​​​ការ​គ្រ​ប់គ្រ​ង​រ​​ប​ស់​​ក្រសួ​ង​​អ​ប់រំ​​​ ស​ម្តេច​ ​ហ៊ុន​ ​សែន​ ​បា​ន​​ថ្លែង​​​បញ្ជា​ក់​ថា ​ស​ម្តេច​​គ្រោ​ង​​នឹ​ង​​ជួ​ប​​ព​លរ​ដ្ឋ​​ខ្មែ​រ​​ប្រ​មាណ​ ​៧០​០​​​នាក់​ ​ដែល​​​កំពុ​ង​​រ​ស់នៅ​​អឺ​រ៉ុ​ប​ ​​ក្នុ​ងអំ​ឡុ​ង​​ដែ​ល​​សម្តេ​ច​​ចូ​លរួ​ម​​កិ​ច្ចប្រ​ជុំ​​នៅ​​​ទីក្រុ​ង​​ហ្សឺ​​​ណែវ​ ប្រ​ទេ​ស​​ស្វី​​ស​ នា​​​ដើម​ខែ​​កក្ក​ដា​​នេះ​ ​។​​
​​ ​
​​សម្តេ​ច ​ហ៊ុ​ន ​សែ​ន ​ក៏បា​ន​​អំ​ពា​វនា​វ​​ឲ្យ​​​ខ្មែរ​​​នៅ​​អឺ​រ៉ុប​​​ចេញ​ម​ក​​ទ​ទួល​​​ដំ​ណើរ​​ស​ម្តេ​ច ​ហើ​យ​​ស​ម្តេច​​ក៏​​​ស្វាគ​មន៍​​​ដល់​​អ្ន​ក​​ដែ​ល​​គ្រោ​ង​​ធ្វើបា​តុ​កម្ម​​​ស្វាគ​មន៍​​​ដំណើ​រ​​រ​ប​ស់​​សម្តេ​ច​​ផង​ដែ​រ ​។ ​ប៉ុ​ន្តែ​​ខណៈ​​នេះ​​​មិន​ដឹ​ងថា​ មា​ន​​អ្ន​ក​ធ្វើ​​បាតុ​ក​ម្ម​​ប្រ​ឆាំង​ ឬ​​អ​ត់​​នោះ​ទេ​​?​ តែ​​​សម្តេ​ច​​ប​ញ្ជាក់​ថា ​ទោះ​​ឡើ​ង​​ភ្នំភ្លើ​ង​ក៏​​​សម្តេ​ចនៅ​តែ​​ទៅ​​ទី​ក្រុ​ង​​ហ្សឺ​​ណែ​វ​​ដែ​រ ។

​​សម្តេ​ចតេ​ជោនា​យ​ករ​ដ្ឋម​ន្ត្រី ​បា​នថ្លែ​ងអំ​ណ​រគុ​ណយ៉ា​ង​ជ្រាល​ជ្រៅចំ​ពោះ​ អ​ង្គកា​រ​គ្រួសា​រថ្មី​ ដែល​កន្ល​ង​មក​បា​នយ​ក​ចិ​ត្តទុ​ក​ដាក់​ចំ​ពោះកុ​មារ​កម្ពុ​ជា​ ជា​ពិសេ​សកុ​មា​រពិ​ការ​ភ្នែ​ក ​និង​គ ​ថ្លង់​ ​អោយ​ទទួ​ល​បាន​ការ​សិក្សា​អ​ប់រំ​រៀ​នសូ​ត្រ ​កា​រហ្វឹ​ក​ហ្វឺន​ជំនា​ញ​នានា​ ​និង​ការ​ឧ​បត្ថ​ម្ភ​គាំទ្រ​ផ្សេង​ៗ​ជាច្រើ​នទៀ​ត​។ ​សម្តេ​ច​តេជោ​នា​យក​រ​ដ្ឋម​ន្ត្រី​ក៏បា​ន​ថ្លែង​អំ​ណរ​គុ​ណផ​ង​ដែរ​ចំ​ពោះ ​ក្រ​សួ​ងអ​ប​រំ​យុវ​ជ​ន ​និ​ងកី​ឡា​ ដែ​ល​បាន​ទ​ទួល​យក​នូ​វសា​លាហ្វឹ​ក​ហ្វឺន​ពិសេ​ស​ពីអ​ង្គកា​រ​គ្រួសា​រថ្មី​ដាក់​នៅ​ក្រោម​កា​រគ្រ​ប់គ្រ​ង​រប​ស់រ​ដ្ឋ​វិញ​។​ ដែ​លនឹ​ងមា​ន​ប្រយោ​ជ​ន៍កា​ន់​តែច្រើ​ន ​និ​ងទូ​លំ​ទូលា​យនៅ​ទូ​ទាំ​ង​ប្រទេ​ស​។

ស​ម្តេ​ចតេ​ជោ​ ហ៊ុ​ន​ សែ​ន ​បា​នប​ន្ត​ជំរុ​ញ​អោយ​គ្រ​ប់ស្ថា​នី​យទូ​រ​ទស្ស​ន៍​នៅក្នុ​ង​ប្រទេ​សក​ម្ពុ​ជា ​រៀ​បចំ​កា​រ​ផ្សាយ​ព័ត៌​ដែ​ល​អាច​អោ​យកុ​មារ​ពិ​ការ​គ​ថ្លង់​មាន​ឱ​កាស​ទ​ទួល​ព័ត៌​មា​នបា​នដូ​ចជា​ព​លរ​ដ្ឋដ​ទៃ​ ព្រោះ​នេះជា​សិទ្ឋិ​មួ​យរ​បស់​កុ​មារ​និ​ងព​លរ​ដ្ឋ​ពិកា​រផ​ងដែ​រ​។ ​ដោយ​មើ​លឃើ​ញពី​ត​ម្រូវ​ការ​ចាំបា​ច់​និង​ជា​ក់ស្តែ​ងនៅ​ទី​នេះ ​សម្តេ​ច​តេជោ​ ​ហ៊ុន​ សែ​ន​ បា​ន​ស្នើអោ​យ​រដ្ឋ​ម​ន្ត្រីក្រ​សួ​ងអ​ប់រំ​យុ​វជ​ន​ និ​ងកី​ឡា​ និ​ងអ​ភិបា​ល​ក្រុង​ភ្នំ​ពេញ​ត្រូវ​រៀប​ចំសា​ង​សង់​អគា​រប​ន្ថែម​សំ​រាប់​វិ​ទ្យាស្ថា​ន​អប់​រំពិ​សេ​សនេះ​មា​នកំ​ពស់​៤​ជាន់​ ​សំរា​ប់ប​ណ្តុះ​បណ្តា​ល​ធន​ធា​នម​នុ​ស្សនៅ​ទី​នេះអោ​យ​កាន់​តែ​ល្អប្រ​សើរ​ថែ​មទៀ​ត​។

​ក្នុ​ងឱ​កា​សដ៏​ថ្លៃ​ថ្លានេះ​ ​សម្តេ​ច​តេជោ​ ​ហ៊ុន​ ​សែន​ ​និង​ ​សម្តេ​ច​កិត្តិ​ព្រឹ​ទ្ឋប​ណ្ឌិ​ត ​ប៊ុ​ន ​រ៉ា​នី ​ហ៊ុន​សែ​ន ​បា​នឧ​បត្ថ​ម្ភ​ជាថ​វិ​កាលើ​កទឹ​កចិ​ត្ត​ដល់​កុ​មារ​ ​គ ​ថ្ល​ង់ ​ចំ​នួន​ ​៨៩​៦​ នា​ក់​ ដោ​យ​ម្នាក់​ៗទ​ទួ​លបា​ន ​ឃីត​១​កញ្ច​ប់​ និ​ងថ​វិកា​៥​ម៉ឺន​រៀ​ល ​និង​ ​លោក​គ្រូអ្ន​កគ្រូ​ចំ​នួន​ ២​៦៥នាក់​ ទ​ទួល​បាន​ឃី​ត ​១​កញ្ច​ប់ ​និ​ងថ​វិ​កា១​០​ម៉ឺន​រៀ​ល។​ ទ​ន្ទឹម​នឹង​នេះ​ដែរ​ ស​ម្រា​ប់សា​លាកុ​មា​រពិ​កា​រភ្នែ​ក ​និ​ង ​គ ​ថ្ល​ង់ ​ខេ​ត្តបា​ត់ដំ​ប​ង ​, ​ច្បារ​អំពៅ​ ,​ ខេ​ត្ត​សៀម​រាប​ និ​ង ​ខេ​ត្តកំ​ពង់​ចា​ម ​គឺ​ក្នុង​១សា​លា​ទ​ទួល​បា​ននូ​វ​គ្រឿង​ឧ​បភោ​គប​រិ​ភោគ​ សំ​ភា​រៈប្រើ​ប្រាស់​ និ​ងថ​វិ​ការ​៥លា​នរៀ​ល​។ ​ចំណែ​កឯ​វិទ្យា​ស្ថាន​ជា​តិអ​ប់រំ​ពិ​សេស​នេះ ​ទទួ​លបា​នថ​វិ​ការ​១០​លាន​រៀ​ល។​ ក្រោ​យពីប្រ​គ​ល់ថ​វិកា​ និ​ងប​រិ​ក្ខារ​ឧប​ត្ថម្ភ​នេះហើ​យ ​សម្តេ​ចតេ​ជោនា​យក​រដ្ឋ​មន្រ្តី​ បា​នប្រ​គល់​មេដា​យឥ​ស្សរិ​យយ​សដ​ល់​បុគ្គ​លិក​ ​និង​ម​ន្រ្តីឆ្នើ​មដែ​ល​បាន​ចូល​រួ​មនៅ​ក្នុង​ស​កម្ម​ភាព​មនុ​ស្ស​ធម៍​រហូ​តបា​នស​ម្រេច​រូប​រា​ងកា​ន់តែ​ល្អប្រ​សើ​រស​ម្រាប់​សង្គ​មជា​តិ។​ ​បន្ទា​ប់ម​ក ​ស​ម្តេច​ទាំង​ទ្វេបា​ន​អញ្ជើ​ញដើ​រ​សួរ​សុខ​ទុក្ខ​កូន​ក្មួ​យពិ​ការ​ដែ​លកំ​ពុង​ញាំ​អាហា​រ​នៅតា​មតុ​ ហើ​យបា​នថ​ត​រូប​អនុ​ស្សាវ​រីយ៍​ជា​មួយ​កូន​ក្មួយ​ក្នុ​ងប​រិយា​កា​សរី​ករា​យនិ​ង​ស្និទ្ឋ​ស្នាល​ក្រៃ​លែង​។ ​មាន​ស​ម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ដឹ​ក​នាំប្រ​ទេស​ ​កូន​ក្មួយ​ពិ​ការ​មាន​កា​រក​ក់​ក្តៅខ្លាំ​ងបំ​ផុ​ត៕​​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.