ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ហ៊ុន​ ​ម៉ា​​ណែ​​​ត ​៖ ​ការ​សម្រេ​ចចិ​ត្ត ​​រ​បស់​​​ប្រជា​ពល​រដ្ឋ​ ​ក​ន្ល​ងម​ក​​ដែ​ល ​​ជ្រើ​សរើ​ស ​​សម្តេ​ច​ ហ៊ុ​ន​ សែ​ន​ ជា​​​មេដឹ​កនាំ​​ គឺ​​ពិត​ជា​​ត្រឹម​ត្រូ​វ​​ណា​ស់

ខេ​ត្តតា​កែវ​ ៖​នៅថ្ងៃ​​សៅ​រ៍ ​ទី​​​២៩​ ខែ​មិ​ថុនា​ ឆ្នាំ​ ២​០​១៩​​ ​ក្នុ​ងពិធី​​សម្ពោ​ធ​​អ​គារ​សិក្សា​ ​សាលា​​ប​ឋម​សិ​ក្សា​​ សា​រិ​ទ្ធ ​កក្ក​ដា ​ត្រ​ពាំង​​ខ្នា​រ ​និ​ង​​ឆ្ល​ង​​ស​មិទ្ធ​ផ​ល​​នា​នា ​ក្នុ​ង​​វ​ត្ត​​វេ​ឡុ​​វ័​​ន្ត​ ស្ថិ​ត​ក្នុង​​​ឃុំ​​អ​ង្គតា​សោម​ ​ស្រុក​​​ត្រាំក​ក់ ​ខេត្ត​តាកែ​វ ឧ​​​ត្ត​​ម​​សេ​នីយ៍​​ឯ​ក​ ហ៊ុ​ន ​ម៉ា​​ណែ​​ត​ អ​គ្គ​មេប​ញ្ជាកា​រ​​រ​ង​​និ​ង​​ជា​​មេ​ប​ញ្ជាកា​រ​​ក​ងទ័​ព​ជើង​គោក​ ​បាន​​ថ្លែ​ង​​នូ​វ​​កា​រ​​អះ​អា​ង​ថា ​អស់​​​រយៈ​ពេល​​៤​០​​ឆ្នាំ​ ​​ប្រជា​ព​លរ​ដ្ឋ​​នៅ​តែ​​គាំ​ទ្រ​​កា​រដឹ​ក​នាំរ​ប​ស់​​ស​ម្ដេ​ច ​ហ៊ុ​ន ​សែ​ន ​ព្រោះ​​កា​រ​ដឹក​នាំ​​រ​ប​ស់​​សម្តេ​ច ​​គឺ​​ប្រ​កប​ដោ​យ​​គុ​ណធ​ម៌ ​ធ្វើ​បុណ្យ​​​ជាមួ​យ​​ប្រ​ជា​ពល​រដ្ឋ​ ​ធ្វើ​ឱ្យ​​ប្រ​ជាព​លរ​ដ្ឋ​​មា​ន​​សេ​ច​ក្តីសុ​ខ​ ។​

​​លោក ហ៊ុន ម៉ា​ណែ​ត ថ្លែងថា ធ្វើ​អ្នកដឹកនាំ​ប្រទេសមួយ​ត្រូវមាន​គុណធម៌ ហើយ​គុណធម៌ របស់​អ្នក​នាំ គឺ​ជះឥទ្ធិពល និង​ថែរក្សា​លទ្ធផល​នៃ​ការដឹកនាំ ហើយ​សម្តេច ហ៊ុន សែ ជា​ថ្នាក់​ដឹក នាំ​ប្រកបដោយ​គុណធម៌ ហើយ​សម្តេច​បានធ្វើ​បុណ្យ​ជាមួយ​ពលរដ្ឋ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន សេចក្តីសុខ សប្បាយរីករាយ​ដោយ​មិន​ប្រកាន់ទិន្នាការ​នយោបាយ​នោះឡើយ ហើយក៏ ផ្ទុយ​ពី អ្នកនយោបាយ​មួយចំនួន​ដែល​គ្មាន គុណធម៌ គឺ​ដើរ​ស្រែកជេរ​រាជរដ្ឋាភិបាល បន្លាច​ប្រជា​ពល រដ្ឋ​នៅក្រៅ​ប្រទេស ទៅ​អង្វរ​អឺរ៉ុប​ឲ្យ ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​មកលើ​ខ្មែរ​ឯង​និង មិនឱ្យ​បរទេស មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ​ដែលជា​នយោបាយ​ដុត​ឆ្នាំងបាយ​ប្រជាពលរដ្ឋ ។ ទន្ទឹម​នោះ​ពួក គេ​ថែមទាំង អំពាវនាវ​ឲ្យ​កម្លាំងប្រដាប់អាវុធ​បះបោរ បញ្ឆេះ​កំហឹង​ប្រជាពលរដ្ឋ គឺ​ដើម្បី​មហិច្ឆតា នយោបាយ​របស់ខ្លួន​។​

លោក​បញ្ជាក់ថា ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​កន្លងមក​ដែល​ជ្រើសរើស​សម្តេច ហ៊ុន សែន ជា​មេដឹកនាំ​គឺ​ពិតជា​ត្រឹមត្រូវ​ណាស់ ហើយ​សូម​ប្រជាពលរដ្ឋ​បន្ត​ជឿទុកចិត្ត​និង​គាំទ្រ សម្តេច ហ៊ុន សែន ដឹកនាំ​ប្រទេស តទៅទៀត​ដើម្បី​អភិវឌ្ឍ​ប្រទេស​ឲ្យ​មានការ​រីកចម្រើន ។​

អគ្គ​មេបញ្ជាការរង​រូប​នោះបាន​អះអាងថា ពីនេះ​ទៅមុខទៀត រាជរដ្ឋាភិបាល​នឹង​ខិតខំ ថែរក្សា​សុខសន្តិភាព ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយមាន​សេចក្តីសុខ សម្បូរ​សប្បាយ និង​អភិវឌ្ឍ​ឱ្យ​រីកចម្រើន ជា​បន្តបន្ទាប់​ទៀត ។ លោក​ក៏បាន​ថ្លែង​អរគុណ​សប្បុរសជន​ជិត​ឆ្ងាយ ប្រជាពលរដ្ឋ អាជ្ញាធរ​គ្រប់ លំដាប់ថ្នាក់ ក្រុមការងារ​ថ្នាក់ជាតិ ដែល​បាន​ចូលរួម​កសាង​សមិទ្ធផល តាម​ការអំពាវនាវ របស់​រាជរដ្ឋាភិបាល​។ នេះ​គឺជា​អ្វីដែល​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន ចង់បាន​គឺ​ធ្វើ​ឲ្យ ប្រជាពលរដ្ឋ​មាន​ភាពសម្បូរ​សប្បាយ យើង​លែង​ច្បាំង​គ្នា យើង​ចូលរួម​កសាង សមិទ្ធផល ក្នុងប្រទេស​របស់​យើង ។​
​លោក ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែមថា ទី​អារាម​នេះ បានចាប់ផ្តើម​កកើត​តាំង​ពី​បាតដៃ​ទទេ យើង​រួមគ្នា​ក្រោម​ដំបូលផ្ទះ​តែមួយ ដែល​ដឹកនាំ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល និង​គណបក្ស ប្រជាជន​កម្ពុជា រួមគ្នា ដៃ​ម្ខាង​ទប់ស្កាត់​កុំ​ឲ្យ​របប ប៉ុល ពត ចូលមក​ម្តងទៀត ផ្តុំគ្នា​ដើម្បី​ជួយ​គ្នា និង​បង្កបង្កើនផល ក្រោយមក​យើង​មានលទ្ធភាព​កសាងបាន​សមិទ្ធផល​ច្រើន គ្រប់​ទីកន្លែង ក្នុងស្រុក ឃុំ ភូមិ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.