ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឯក​ឧ​ត្ត​ម​​ ​​ឃួ​ង​​ ​​​ស្រេង​ ​​អ​ភិបា​ល ​​រា​ជធា​នី​​ភ្នំ​ពេញ​ ​​ព្រ​មាន​​​ចាត់​វិ​ធាន​កា​រ​​ផ្លូវ​ច្បា​ប់ ​​ចំ​ពោះ​​អ​ភិបា​ល​ខណ្ឌ​​ណា​ ​​ដែ​ល​​​ប​ណ្តោយ​​​ឲ្យ​​នៅតែ​​មាន​ ​​សំ​ណង់​​​ខុស​ច្បា​ប់ ​

រាជ​ធា​នី​​ភ្នំ​ពេញ​​​ ៖​ តា​​​ម​​​​លិ​​ខិត​​​ផ្ញើ​​ជូន​​អ​ភិបា​លខ​ណ្ឌ​​ទាំ​ង​១៤​​ ​​​ក្នុង​​​ភូមិ​​សា​ស្រ្ត​​​រាជ​ធានី​​​ភ្នំពេ​ញ​​ ​​ចុះ​​ថ្ងៃ​ទី២​៥​​ ​​​ខែមិ​ថុនា​​​ ​​ឆ្នាំ​២០​១​៩​​ ​​​អភិ​បា​ល​​រា​ជធា​នី​​​ភ្នំពេ​ញ​​បា​ន​​សង្ក​ត់ធ្ង​ន់​​ថា​​ ​​​ក្នុង​ក​រណី​​​ដែល​​សំ​ណ​ង់​​ ​​គ្មា​ន​​លិខិ​ត​អនុ​ញ្ញាត​​​សាង​ស​ង់​​ ​​និ​ង​​សំ​ណង់​​​ខុស​​​លិខិ​តអ​នុ​ញ្ញាត​​​សាង​សង់​​​នៅតែ​​កើ​ត​មាន​​ ​​​ហើយ​​​បង្ក​​​ឱ្យ​​មាន​​គ្រោះ​ថ្នា​ក់​​ដ​ល់អា​យុ​​ជី​វិត​​​ប្រជា​ព​លរ​ដ្ឋ​​ក្នុ​ង​​ដែ​ន​​ស​មត្ថ​កិច្ច​​​រប​ស់​​ខ្លួ​ន​​ ​​អ​ភិបា​ល​ខណ្ឌ​​​ ​​ត្រូវ​​​ទទួ​លរ​ង​​វិ​ន័​យ​​រដ្ឋ​បា​ល​​ ​​និ​ង​​ទ​ទួល​ខុ​សត្រូ​វ​​ចំ​ពោះមុ​ខ​​ច្បា​ប់​​។​​

​ឯកឧត្តម​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​បាន​ធ្វើការ​ព្រមាន​ដោ​យត្រង់ៗ​ដល់​អភិបាល​ទាំង១៤ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​ថា​ ​ពួកគេ​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់​ ​បើកាលណា​នៅ​ ​តែ​បណ្តែតបណ្តោយ​ឱ្យ​មាន​សកម្មភាព​សាងសង់​សំណង់​ឥត​ច្បាប់​អនុញ្ញាត​ ​នៅ​លើទឹក​ដី​ខ្លួន​ ​តទៅទៀត​។​ ​ការព្រមាន​របស់​អភិបាល​រាជធានី​ភ្នំពេញ​នេះ​ ​គឺ​ធ្វើឡើង​បន្ទាប់ពី​មាន​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​អត់ច្បាប់​មួយ​កន្លែងនៅ​ខេត្ត​ព្រះសីហនុ​ ​ដែល​បាន​បណ្តាល​ឱ្យ​ពលរដ្ឋ​កម្ពុជា​ ​ស្លាប់​ ​និង​រង​របួស​ជាច្រើន​នាក់​។​

​ពាក់ព័ន្ធ​នឹង​វិធានការ​ទប់ស្កាត់​សំណង់​គ្មាន​លិខិតអនុញ្ញាត​សាងសង់​ ​និង​សំណង់​ខុស​ ​លិខិតអនុញ្ញាត​សាងសង់​នេះ​ផង​ដែរ​ ​ឯកឧត្តម​ ​ឃួង​ ​ស្រេង​ ​បាន​លើកឡើង​ថា​ ​កន្លងមក​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ណែនាំ​ជាប្រចាំ​ដល់​រដ្ឋបាល​ខណ្ឌ​ ​ឱ្យ​យកចិត្ត​ទុកដាក់​ ​ចំពោះ​បញ្ហា​នេះ​ ​ផង​ដែរ​។​ ​ឯកឧត្តម​អភិបាល​បាន​បន្ដ​ទៀត​ថា​ ​ទោះបីជា​មានការ​ណែនាំ​ ​ជាច្រើនលើក​ច្រើន​សារ​រួចហើយ​ក៏ដោយ​ ​ក៏​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅតែ​សង្កេតឃើញ​ថា​ ​សំណង់​ដែល​គ្មាន​លិខិតអនុញ្ញាត​ ​សាងសង់​ ​និង​សំណង់​ខុស​លិខិតអនុញ្ញាត​សាងសង់​នៅតែ​កើតមានឡើង​ជាបន្តបន្ទាប់​ ​នៅក្នុង​ភូមិ​សាស្រ្ត​រាជធានី​ភ្នំពេញ​។​ ​ប្រឈមមុខនឹង​បញ្ហា​ចំពោះមុខ​បែបនេះ​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​បាន​បញ្ជា​ឱ្យ​អភិបាលខណ្ឌ​ទាំង១៤ក្នុង​ភូមិ​សាស្រ្ត​រាជធានី​ភ្នំពេញ​ ​ត្រូវ​ខិតខំ​ទប់ស្កាត់​រាល់​សំណង់​ដែល​គ្មាន​លិខិតអនុញ្ញាត​សាងសង់​ ​និង​សំណង់​ខុស​លិខិតអនុញ្ញាត​សាងសង់​ ​ឱ្យ​ខាន​តែ​បាន​ ​និង​ឱ្យ​មានប្រសិទ្ធភាព​ ​ក្នុង​ន័យ​រឹត​បន្តឹង​ការ​ ​គោរព​លិខិត​បទដ្ឋាន​គតិ​យុត្ត​ ​ក៏ដូចជា​ធានា​បាន​នូវ​សុវត្ថិភាព​ ​និង​គុណភាព​ជូន​ប្រជាពលរដ្ឋ​។​

​គួរ​រម្លឹក​ថា​ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​កាលពី​ថ្ងៃទី២៤​ ​មិថុនា​ ​ឆ្នាំ២០១៩​ ​បាន​ព្រមាន​ថា​ ​នឹង​ដក​មុខតំណែង​ចំពោះ​មន្រ្តី​ទាំងឡាយ​ណា​ដែល​មិនព្រម​ទប់ស្កាត់​ចំពោះ​សំណង់​ខុសច្បាប់​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​ ​ខណៈ​ដែល​ខ្លួន​មាន​សិទ្ធិ​ ​និង​តួនាទី​ភារកិច្ច​ក្នុង​ការ​ធ្វើ​កិច្ចការ​នេះ​។​ ​ជាមួយគ្នា​នេះ​ ​សម្តេច​តេជោ​ក៏បាន​បញ្ជា​ឱ្យ​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ធ្វើ​កិច្ចការខាង​លើ​នេះ​ឱ្យ​មានប្រសិទ្ធភាព​ដើម្បី​ធានា​ថា​រាល់​សំណង់​ដែល​សាងសង់​ ​និង​កំពុង​សាងសង់​ត្រូវ​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​ ​និង​មាន​បច្ចេកទេស​ច្បាស់លាស់​ ​ចៀសវាង​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដូច​ករណី​នៅ​ខេត្ត​ព្រះសីហនុ​នេះ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.