ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អ្នក​ឈរ​​​លំដា​ប់​​ទី​​១​ ​​ដែ​ល​​ម​ក​​​ទស្ស​នា​​ ក​ម្ពុ​ជា​ នា​​ដើ​ម​ឆ្នាំ​​២​០១​៩​​នេះ​ ​​គឺទេ​ស​ចរ​ណ៏​ចិ​ន

រា​ជធា​នីភ្នំពេ​ញ​ ៖​ ​​តាម​​​របា​យកា​រ​ណ៍​ក្រសួង​ទេ​សច​រ​ណ៍​​បាន​​ប​ង្ហា​ញថា​ ភ្ញៀ​វ​​ទេស​ច​រណ៍​​​មក​ពី​​ប្រ​ទេ​ស​​ចិ​ន ​នៅ​តែ​​ឈ​រ​​លំ​ដាប់​​​ទី​​១​ ក្នុ​ង​ចំណោ​ម​​ភ្ញៀ​វ​​ទេ​ស​ចរ​ណ៍​​ប​រ​ទេ​ស​​ម​​ក​​ទ​ស្ស​នា​​ក​ម្ពុជា​​​ក្នុ​ង​​រ​យៈពេ​ល​​៤​​​ខែ ​នៃ​​ដើ​ម​ឆ្នាំ​​២​០​១៩​​​នេះ ​។ ​ជា​ក់ស្តែ​ង​​​នៅក្នុ​ង​​ខែ​មេ​សា ​ឆ្នាំ​​២​០​១៩​ ​​ក​ន្លង​ទៅ​នេះ ​ភ្ញៀ​វ​​ទេ​សច​រ​ណ៍​​ចិ​ន ​ដែ​ល​​ម​ក​​ទ​ស្ស​នា​​កម្ពុ​ជា​​មា​ន​ការ​​​កើន​ឡើ​ង​​ប្រ​មាណ​​៣​៧​% ​បើ​​ប្រៀ​បធៀ​ប​​រ​យៈ​ពេល​​​ដូច​គ្នា​​នៃ​​​ឆ្នាំ ​២​០​១៨​ ហើ​យ​​ស្ថិ​ត​ក្នុង​​​លំដា​ប់​ថ្នាក់​​​ទី​​១ ​ផ​ងដែ​រ​ ។​​​
​ ​
​បើតាម​របាយការណ៍ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា​ក្នុង​ខែមេសា​ឆ្នាំ ២០១៩ មាន​ចំនួន ៥៣៧.៦៥៦​នាក់ កើនឡើង​ប្រមាណ​១៦% បើ​ប្រៀបធៀប​ខែមេសា ឆ្នាំ​២០១៨ កន្លងទៅ ។ សរុប​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩ ភ្ញៀវ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុ​ជាមាន​ចំនួន ២.៤១៥.៥០៩​នាក់ កើនឡើង​ជាង​១១% ក្នុងនោះ​ភ្ញៀវ​ទេសចរណ៍​ចិន​ចំនួន​៨៨៧.០៣៩​នាក់ កើន ឡើង​ជាង​៣៧% ស្ថិតនៅ​លំដាប់​ទី​១ ក្នុងចំណោម​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ។​
​ ​
​ចំណែក​ភ្ញៀវ​ទេសចរណ៍​វៀតណាម​ឈរ​លំដាប់​លេខ​២ ដោយ​ភ្ញៀវ​វៀតណាម​មក​កម្ពុជា មាន​ចំនួន​២៦៥.៧២៨​នាក់ ស្មើនឹង​១១% នៃ​ចំនួន​សរុប ហើយ​កើនឡើង​ប្រមាណ​១,២% ខណដែល​ភ្ញៀវ​មកពី​ប្រទេស​ឡាវ​ស្ថិតក្នុង​លំដាប់​លេខ​៣ ដែលមាន​ចំនួន​១៥៤.៩៤៣​នាក់ ស្មើ នឹង​៦,៤% នៃ​ចំនួន​សរុប ហើយ​កើនឡើង​ប្រមាណ​៦,៨% ផងដែរ ។​
​ ​
​កត់សម្គាល់ថា រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩​នេះ ភ្ញៀវ​ទេសចរណ៍​មកពី​អង់គ្លេស​,​បារាំង​, ជប៉ុន​,​ថៃ​, ម៉ាឡេស៊ី មានការ​កើនឡើង ខណដែល​ភ្ញៀវ​មកពី​អាមេរិក​និង​កូរ៉េ​មានការ​ថយចុះ​ក្នុង នោះ​ភ្ញៀវ​មកពី​អាមេរិក​ថយចុះ ០,២% និង​ភ្ញៀវ​មកពី​កូរ៉េ​ថយចុះ ២៣,៤% ធៀប​រយៈពេល​ដូចគ្នា នៃ​ឆ្នាំ​២០១៨ ។​
​ ​
​ដោយឡែក​អំពី​ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដែល​ទៅ​ទស្សនា​តំបន់​អទិភាព​នៅ​កម្ពុជា ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​២០១៩​នេះ រួមមាន​តំបន់​ភ្នំពេញ​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ចំនួន​១.៤៤២.២០៤​នាក់ ស្មើនឹង​៥០,៤% នៃ​ចំនួន​សរុប កើនឡើង​២៨,៣% ប្រៀបធៀប​រយៈ ពេល​ដូចគ្នា​នៃ​ឆ្នាំមុន ។ តំបន់​សៀមរាប​អង្គរ​ទទួលបាន​៩៧៣.៣០៥​នាក់ ស្មើនឹង​៣៤% នៃ​ចំនួន សរុប​ថយចុះ​៧,៤% ខណដែល​តំបន់ឆ្នេរ​សមុទ្រ​ទទួលបាន​៤១២.១០៣​នាក់ ស្មើនឹង​១៤,៤% នៃ​ចំនួន​សរុប​កើនឡើង​២៤,៣% និង​តំបន់​អេកូ​ទេសចរណ៍​ភូមិភាគ​ឥ​សាន្ត​ទទួលបាន​៣២.៣៥៩ នាក់ កើនឡើង​១៣,៩% តំបន់​ប្រាសាទព្រះវិហារ​ទទួលបាន​២៤.២៧៤​នាក់ ថយចុះ​៣% ប្រៀប ធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៨ ។​
​ ​
​ទន្ទឹម​នោះ​ភ្ញៀវ​ទេសចរណ៍​កម្ពុជា​ចេញទៅ​ក្រៅប្រទេស​ក្នុង​រយៈពេល​៤​ខែ​ដើម​ឆ្នាំនេះ មាន​ចំនួន​៦៦០.៣៦៥​នាក់ កើនឡើង​ប្រមាណ​១,២% ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​៕

dd-780x405ddd

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.