ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឃាតករ​ម្នាក់​ជា​បងថ្លៃ ស​មាប់​ក្រុមគ្រួសារ​ស្មៀនឃុំ​សាលា​ក្រៅ​ត្រូវបាន​ចាប់ខ្លួន​

ឃាតករ​ម្នាក់​ជា​បងថ្លៃ ស​មាប់​ក្រុមគ្រួសារ​ស្មៀនឃុំ​សាលា​ក្រៅ​ត្រូវបាន​ចាប់ខ្លួន​

​ខេត្ត​ប៉ៃលិន​ ៖ កម្លាំង​នគរបាល​ខេត្ត​ប៉ៃលិន ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​ឃាតករ​សម្លាប់​ស្មៀន​ឃុំ​សា លា​ក្រៅ និង​ប្រពន្ធ​កូន និង​ដុត ផ្ទះ ហើយ​ជនសង្ស័យ​ត្រូវ​ជា​បង  ថ្លៃ​ជនរងគ្រោះ កាលពី​វេលា ម៉ោង ១​និង​៣០​នាទី រសៀល ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​

​គួរ​រំលឹក​ផងដែរ កាលពី  វេលា​ម៉ោង​១​និង​៣០​នាទី​រំលង អធ្រាត្រ​ឈានចូល​ថ្ងៃទី​២១  ខែវិច្ឆិកា ឆ្នាំ​២០១៤ មាន​ករណី អំពើ​ឃាតកម្ម​ដ៏​សាហាវ​យង់ ឃ្នង​មួយ​កើតឡើង ឃាតក​បាន  វាយ​សម្លាប់​ជនរងគ្រោះ​៣​នាក់ ឪពុក​ម្តាយ​កូន​ចង​ឱប​គ្នា​រួច​ចាក់  សាំង​ដុត​ផ្ទះ​ចោល​ដុតបំផ្លាញ ភស្តុតាង​យ៉ាង​អាណោចអាធ័ម នៅ​ចំណុច​ភូមិ​អូរ​ចិត​ប្រាំ ឃុំ​អូរ អណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត  ប៉ៃលិន ។​

​ជនរងគ្រោះ​ឈ្មោះ ហេង  រ៉ាវី អាយុ ២៨​ឆ្នាំ មុខរបរ​ជា ស្មៀន​ឃុំ​សាលា​ក្រៅ​(​ប្តី​),​និង ឈ្មោះ ធី ផល​ឡៃ អាយុ​២៤​ឆ្នាំ (​ប្រពន្ធ​)​និង​ឈ្មោះ ហេង ម៉េង​ជូ  ភេទ​ស្រី អាយុ​៦​ខែ (​កូន​) ។​

​លោក អ៊ីវ គឹមស៊ាន ស្នង  ការរង​កណ្តាល​យុត្តិធម៌​បានឱ្យ ដឹងថា​បុរស​សង្ស័យ​ជា​ឃាតករ ឃាត់​ខ្លួន​មាន ឈ្មោះ ឆោម ចំណាន អាយុ ៣២​ឆ្នាំ ត្រូវជា  បងថ្លៃ​ជនរងគ្រោះ​(​ប្រពន្ធ​និង ប្រពន្ធ​ជា​បងប្អូន​បង្កើត​)​ស្នាក់ នៅ​ផ្ទះ​ក្បែរ​គ្នា​ជាមួយ​ជន​រង  គ្រោះ នៅ​ចំណុច​ភូមិ​អូរ ៧៥  ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ  ខេត្ត​ប៉ៃលិន ។​

​លោក​បាន​បន្តថា កាលពី ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤  បន្ទាប់ពី​លោក កើត សុធា អ​ភិ  បាល​ខេត្ត​បៃលិន​ដឹកនាំ​ថ្នាក់​ដឹក នាំ​ខេត្ត​ប៉ៃលិន​ជួយ​បូជា​ធ្វើ  បុណ្យ​សព​ជនរងគ្រោះ សម​ត្ថ​-  កិច្ច​បាន​ស្រាវជ្រាវ​ស៊ើបសួរ​ទៅ មាន​ការសង្ស័យ​លើ​ឈ្មោះ ឆោម  ចំណាន ជា​បងថ្លៃ​ជនរងគ្រោះ  ដោយ​ចម្លើយ​គេ​ប្រាប់​សមត្ថកិច្ច និង​អ្នកយកព័ត៌មាន​មិន​ដូច​ចម្លើយ ប្រជាពលរដ្ឋ​ប្រាប់​នៅ​ក្នុង​យប់ កើតហេតុ ។ ពេល​សមត្ថកិច្ច  ហៅ​រូប​ជនសង្ស័យ​មក​ធ្វើការ សាកសួរ​បាន​បង្ហាញ​ពី​ការ​ភិត ភ័យ​ស្លន់ស្លោរ​ម្តង សុំ​ទៅ​បត់  ជើង ម្តង​សុំ​ទៅ​ហូប​បាយ នៅ មិន​សុខ​ដើរ​ចុះ​ដើរ​ឡើង ពេល  សមត្ថកិច្ច​ជំនាញ​ទូរស័ព្ទ​ពី​កន្លែង កើតហេតុ​បញ្ជាក់ប្រាប់​សមត្ថ​-  កិច្ច​សួរចម្លើយ​ថា​មាន​ស្នាម​វាយ គ្នា​និង​មាន​ឈាម​នៅ​ក្រោយ​ផ្ទះ កើតហេតុ​គឺ​គ្មាន​នរណា​ជា​មុខ សញ្ញា​ក្រៅពី​ឈ្មោះ ឆោម ចំណាន  ទេ ពេល​នោះ​ជនសង្ស័យ​ឮ​បាន  បោល​បុក​សមត្ថកិច្ច​រត់​ចេញ​ក្រៅ បន្ទប់​សួរ​ចម្លើយ​ទើប​សមត្ថកិច្ច បាញ់​គំរាម​ផ្លាត​ត្រូវ​ជនសង្ស័យ ចំ​កំភួនជើង​ស្តាំ​ចំនួន​១​គ្រាប់​តែ ម្តង ។​

​ជនសង្ស័យ​ឈ្មោះ ឆោម  ចំណាន ជា​ឃាតករ​ត្រូវ​ជា​បង ថ្លៃ​ជនរងគ្រោះ​ឈ្មោះ ហេង  រ៉ាវី អាយុ​២៨​ឆ្នាំ ស្មៀន​ឃុំ​សា  លា​ក្រៅ​បាន​សារភាព​ថា ការ  សម្លាប់​ជនរងគ្រោះ​ផ្តាច់​ពូជ  ព្រោះ​ក្រុម​គ្រួសារ​ជនរងគ្រោះ បាន​មើលងាយមើលថោក​ខ្លួន ជាច្រើន​លើក​ពេល​ខ្ចីប្រាក់​ម្តង ៤​ម៉ឺន ទៅ ១០​ម៉ឺន​រៀល ស្តី  បន្ទោស​ថា​អា​អន់​អា​ថោក ។​

​នៅ​ថ្ងៃកើតហេតុ​ក្រោយ  បាយ​ជុំ​គ្នា​ខ្លួន​បាន​ដើរ​ទៅ​ក្រោយ ផ្ទះ​ឃើញ​សត្វ​ពស់​លេប​សត្វ​មាន់ រួច​បាន​មក​បបួល​ឈ្មោះ ហេង  រ៉ាវី ត្រូវជា​ប្អូនថ្លៃ​ទៅក្រោយ​ឱ្យ មើល ។ ពេល​កំពង់​ដើរ​រក​មើល ខ្លួន​យក​ដែក​បំពង់​ទីប​វាយ ពី ក្រោយ​បន្ទាប់មក​ក៏​យក​ខ្សែលួស រឹត​ក​បន្ថែម​ពេលនោះ​ជន​រង  គ្រោះ​បាត់មាត់​មិនដឹង​សន្លប់​ឬ ស្លាប់​ទេ បន្ទាប់មក​ក៏​ដើរមក  ហៅ​ប្រពន្ធ​ជនរងគ្រោះ​ទៅ​មើល ប្តី​សត្វ​ពស់​ចឹក​នៅក្រោយ​ផ្ទះ  ពេល​ស្ត្រី​- ឈ្មោះ ធី ផល​ឡៃ  ជា​ប្រពន្ធ​ស្មៀន​ឃុំ​ទៅ​ដល់​រវល់ ឱន​រក​ប្តី​និង​សត្វ​ពស់​ខ្លួន​បាន​យក បំពង់​ទីប​វាយ​ពីក្រោយ​បណ្តាល អោយ​មាត់​ដូចគ្នា ។​

​ក្រោយមក​ខ្លាច​គេ​ដឹង​បាន  អូស​ប្អូនស្រី​មក​ក្នុង​ផ្ទះ ពេលនោះ  ស្រាប់តែ​ក្មួយ​ស្រី​ឈ្មោះ ហេង  ម៉េង​ជូ កំពុង​ដេក​បាន​ភ្ញាក់​ស្រែក  ខ្លួន​ក៏​ខ្ទប់​មាត់​ច្របាច់ក​និង​ច្រមុះ វា​រហូត​ដាច់ខ្យល់​ហើយ​ទៅយក សព​ស្មៀនឃុំ​មកទៀត​ចាក់​សាំង  ជុំវិញ​គ្រែ​រួច​ដុត​ឱ្យស្លាប់​ឱ្យ​ផុត ពូជ​តែម្តង​ដើម្បី​បំបិត​ភស្តុតាង​។​

​ជនសង្ស័យ​ត្រូវបាន​សមត្ថ កិច្ច​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន  ទៅកាន់​តុលាកា​នា​រសៀល​ថ្ងៃ​ទី  ២៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ ចាត់ ការ​តាម​នីតិវិធី​ច្បាប់ ៕

2014_11_25o 2014_11_25oa 2014_11_25ob

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.