ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឧ​ត្ត​ម​​​សេនីយ៍​​ឯ​ក​ ឌី​ វិ​ជ្ជា ​ប្រ​តិក​ម្ម ​ដែល​​ទ​ណ្ឌិត​ ​សម ​រ​ង្ស៊ី ​ហ៊ាន​​ប្រ​ឌិត​ ​​ព័​ត៌មា​ន​មិន​​ពិត​ និង​​​ប​ង្កើត​​​ព័ត៌​មា​ន​​ញុះញ​ង់ ​ដើ​ម្បី​​បំផ្លា​ញ​ ​​ស្ថិ​រភា​ព​​​សង្គ​ម​ និ​ង​​សា​មគ្គី​​​ជាតិ​

រាជ​ធា​នី​ភ្នំ​ពេញ​ ៖​ លោ​ក​​ឧ​​ត្ត​​ម​​​សេនី​យ៍​​ឯ​ក​ ឌី​ ​វិជ្ជា​ ដែ​ល​​ត្រូវ​ជា​​កូ​នប្រុ​ស​​ប​ង្កើត​​រ​ប​ស់​​នា​​យ​​ឧ​​ត្ត​​ម​​សេនីយ៍ ​ហុក ​ឡង់​ឌី ​អតី​ត​​អ​គ្គស្ន​ង​ការ​​នគរ​បាល​​ជា​តិ ​និ​ងជាកូ​នប្រ​សារ​​ស​ម្តេច​​​តេ​​ជោ ហ៊ុ​ន ​សែ​ន ​នាយ​ករ​ដ្ឋម​ន្ត្រី​​ក​ម្ពុជា​ ​បាន​​​ចេញ​មុខ​​ច្រា​នចោ​ល​​ចំពោះ​​កា​រលើ​កឡើ​ង​​រប​ស់​​ទ​ណ្ឌិត​ ស​ម ​រង្ស៊ី​ មេ​​ច​លនា​​ក្រុ​ម​​ឧទ្ទា​ម​​ក្រៅ​ច្បាប់​​​ដែល​​បា​ន​​ចោ​ទប្រ​កាន់​ថា​ ស​ម្តេច​ ហ៊ុ​ន ​សែន​ ​ពាក់​ព័ន្ធ​​នឹ​ង​​ការ​ស្លា​ប់​​រប​ស់​​ឪពុ​ក​​រ​បស់​លោក​ ​ហើយ​ក៏​​ចា​ត់ទុ​ក​​ការ​លើ​កឡើង​​រ​បស់​​ទ​ណ្ឌិត​ ស​ម ​រង្ស៊ី​ ​គឺជា​​កា​រ​​មួល​ប​ង្កាច់​ ប្រ​ឌិត​​ព័​ត៌​មាន ​និង​​​ញុះញ​ង់​​បំបែ​កបំ​បាក់​​​ផ្ទៃក្នុ​ង​​តែប៉ុ​ណ្ណោះ​​។​​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ក្នុងនាម​ខ្លួន​លោក​ផ្ទាល់​ជា​កូនប្រុស​របស់​អតីត​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ហុក​ឡង់ឌី លោក​កត់សម្គាល់​ឃើញថា កន្លងមក​ថ្មីៗ នេះ​បុគ្គល​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក​បាន ព្យាយាម​បង្កចលាចល​ដោយ​ការផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​លើ​រូបលោក ដើម្បី​ធ្វើ​ឲ្យ​មតិ​ជាតិ​និង​អន្តរជាតិ​មានការ​ភ័ន្តច្រឡំ​ជុំវិញ​ការស្លាប់​របស់​ឪពុក​លោក កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០០៨​កន្លងទៅ ។

​លោក​បញ្ជាក់ថា ការស្លាប់​របស់​ឪពុក​ខ្ញុំ ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ ដោយសារ​កត្តា​អាកាសធាតុ ប៉ុន្តែ​ត្រូវបាន​ទណ្ឌិត សម រង្ស៊ី យកទៅ​ធ្វើជា​ឧបាយកល​ទុច្ចរិត​ក្នុងការ​បម្រើ​មហិច្ឆតា​នយោបាយ​របស់​ខ្លួន ដោយ​ឥត​អៀនខ្មាស់ ងងឹតងងល់​ហ៊ាន​ប្រើ​ឈ្មោះ​របស់​សព​ដើម្បី​ប្រឌិត​រឿង​បំបែកបំបាក់​ផ្ទៃក្នុង នៃ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រុមគ្រួសារ​ខ្ញុំ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា បាន​បន្តថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ទណ្ឌិត សម រង្ស៊ី ហ៊ាន​ប្រឌិត​ព័ត៌មាន​មិន​ពិត និង​បង្កើត​ព័ត៌មាន​ញុះញង់ ដើម្បី​បំផ្លាញ​ស្ថិរភាព​សង្គម និង​សាមគ្គី​ជាតិ ជាក់ស្ដែង​ដូច​កន្លងមក មានការ​បង្កើត​គណនីហ្វេសប៊ុក ក្លែងក្លាយ​បន្លំ​ឈ្មោះ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល វាយប្រហារ​ទៅលើ​ប្រមុខ​រាជរដ្ឋាភិបាល និង​ញុះញង់​ឲ្យ​យោធា​ធ្វើ​សកម្មភាព​ផ្ដូ​ល​រំលំ​រដ្ឋាភិបាល​ជាដើម​។ ការនិយាយ​ផ្ដេសផ្ដាស​គ្មាន​ការពិត និង​ខ្វះ​ការទទួលខុសត្រូវ​បាន​ក្លាយទៅជា​ទម្លាប់​អាក្រក់​របស់​ទណ្ឌិត សម រង្ស៊ី ទៅហើយ​។​

​យ៉ាងណាក៏ដោយ​លោក​ឧ​ត្ត​ម​សេនីយ​ឯករូប​នោះបាន​បង្ហើប​ថា លោក​កំពុង​ឲ្យ​មេធាវី​សិក្សា​ផ្លូវច្បាប់ និង​ពិនិត្យមើល​រៀបចំ​ឯកសារ​ដើម្បី​ប្ដឹង​ទណ្ឌិត​រូបនោះ​ផងដែរ​។​

​ពាក់ព័ន្ធ​ករណីនេះ​ផងដែរ សម្ត​ច ហ៊ុន សែន ធ្លាប់បាន​ថ្លែងថា សម្តេច​បាននិងកំពុង​ពិភាក្សា នឹង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ ដើម្បី​សិក្សា ផ្លូវច្បាប់​រៀបចំ ពាក្យបណ្ដឹង ទៅកាន់ តុលាការ​ស្រុក​បារាំង​តែម្តង ដើម្បី​ស្វែងរក យុត្តិធម៌​ជា​សាកល​លើ​ករណី ដែល​ទណ្ឌិត សម រង្ស៊ី បាន​ចោទប្រកាន់​សម្ដេច ទាំងពីរ​ដោយ​បំពាន​នោះ។

សូមជម្រាបថា​ការច្រានចោល​នេះ គឺ​បន្ទាប់ពី​ទណ្ឌិត សមរង្ស៊ី កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៩ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយបាន​ញុះញង់ និង​បំបែកបំបាក់​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​មានការ​យល់ច្រឡំ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.