ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អភិ​​បាល​​រា​ជ​ធានី​ អះ​អា​ង​ថា​​ ​​កំ​ពុ​ង​​សុំ ​​ដី​កា​​ពី​​តុ​លា​ការ​​ ដើ​​​ម្បី​​តា​ម​​ចា​ប់ខ្លួ​ន​​ ​​ម្ចា​ស់​​ក្លឹប​​កម្សា​ន្ដ​​ ​​​លុច្ស​សា​រី​​ ​​ខណៈ​​កា​រ​​ធ្វើ​តេ​ស្ដ​​ទឹ​កនោ​ម ​​លើ​​ម​នុស្ស​​ ជា​ង​៤០​០នា​ក់ ​​ជិត​​​រួច​រា​ល់​​ហើយ​​​

រាជ​ធានី​ភ្នំ​ពេញ​ ៖​ ​នៅពេ​ល​​នេះ​​ ​​លោក​​​កំពុ​ង​​សុំ​​ដី​កា​​ពី​​តុ​លា​ការ​​​ ​​ដើម្បី​​តា​ម​​ចា​ប់​ខ្លួន​​​ម្ចាស់​​ក្លឹ​ប​​ក​ម្សា​ន្ដ​​ ​​លុ​ច្ស​​សា​រី​ ​ដែល​ក​ម្លាំង​ស​មត្ថកិ​ច្ច​​ចុះ​ប​ង្ក្រា​ប​​នៅ​​យ​ប់​​ឈាន​​​ចូល​​​ថ្ងៃទី០​៨​​ ​​ខែ​មិ​ថុនា​ ​​ឆ្នាំ២​០១៩​​ ​​ពា​ក់ព័​ន្ធ​​ក​រណី​​គ្រឿងញៀ​ន​​ ​​ដោ​យ​​ឃាត់ខ្លួ​ន​​បា​ន​​ ​​ម​នុស្ស​​ជា​ង​​​៤​០០​នាក់​ នេះ​ជាកា​រ​បញ្ជា​ក់​រប​ស់​លោ​ក​​ ​​ឃួ​ង​​ ​​ស្រេ​ង​​ ​​​អភិ​បា​ល​​រា​ជធា​នី​​ភ្នំ​ពេ​ញ​​ ​​បា​ន​​ប​ញ្ជាក់​ឲ្យ​ដឹង​​ ​​​នៅក្នុ​ង​​ពិ​ធី​​ចូ​ល​រួម​​​ហូប​​​នំប​ញ្ចុក​​​ជា​មួ​យ​​ក​ម្មក​រ​​ ​​​កម្ម​កា​​រិនី​​ ​​ប្រ​ជា​ពល​រដ្ឋ​​​ ​​១​៦២​០នា​ក់ ​​នៅ​​​សង្កា​ត់​​ចោ​មចៅ​​​ទី២​​​ ​​ខ​​ណ្ឌ​​ពោ​ធិ៏​​សែ​ន​​ជ័​យ​​។​​

​ក្នុង​ឱកាស​អញ្ជើញ​ដឹកនាំ​កម្មករ​ ​កម្មការិនី​ ​ហូប​នំបញ្ចុក​សាមគ្គី​ជាតិ​ ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​នេះ​ ​លោក​ ​ឃួង​ ​ស្រេង​ ​បាន​បញ្ជាក់​ថា​ ​កន្លងទៅ​អាជ្ញាធរ​ធ្លាប់​បាន​ណែនាំ​ជាច្រើនលើក​ច្រើនសា​រហើយ​ ​ដល់​ម្ចាស់​ទីតាំង​ក្លឹប​កម្សាន្ដ​ខាងលើ​នេះ​ ​ប៉ុន្ដែ​ហាក់​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ​ ​ពោល​ម្ចាស់​ទីតាំងនៅ​បន្ដ​បើក​ដដែល​មិនថា​ ​យប់​ថ្ងៃ​នោះ​ឡើយ​ ​ដោយ​បង្ក​ការ​រំខាន​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ ​សិស្ស​និស្សិត​ ​រហូត​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ​មាន​ករណី​បាញ់បោះ​ផង​ដែរ​។​

​លោក​បាន​បញ្ជាក់​ថា​៖​ ​នៅពេល​នេះ​យើង​កំពុង​សុំ​ដីកា​ពី​តុលាការ​ ​ដើម្បី​តាម​ចាប់​ម្ចាស់​ក្លឹប​យក​ផ្តន្ទា​ទោស​តាមច្បាប់​ ​។​ ​

​ជាមួយគ្នា​នេះ​ ​លោក​ឧត្តមសេនីយ៍​ទោ​ ​ភួង​ ​ម៉ាល័​យ​ ​ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ ​ក៏បាន​បញ្ជាក់​ថា​៖​ ​គិត​រហូតមកដល់​ពេលនេះ​ ​មនុស្ស​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង៤០០នាក់​នោះ​ ​កំពុងធ្វើការ​ពិនិត្យ​ទឹកនោម​ដើម្បី​ស្វែងរក​សារធាតុ​ញៀន​ជិត​រួចរាល់​ហើយ​។​

​យ៉ាងណាក៏ដោយ​ ​លោក​ឧត្តមសេនីយ៍​ទោ​ ​ភួង​ ​ម៉ាល័​យ​ ​មិនទាន់​អាច​បញ្ជាក់​ថា​ ​តើមាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ ​មាន​សារធាតុ​ញៀន​ ​នៅក្នុង​ខ្លួន​នោះ​ទេ​?​ ​ប៉ុន្ដែ​សមត្ថកិច្ច​កំពុងតែ​ដុតដៃដុតជើង​លើកការងារ​នេះ​ ​ឲ្យ​ទៅតាម​នីតិវិធី​។​ ​ទន្ទឹម​នឹង​នេះ​ ​សមត្ថកិច្ច​ពាព័ន្ធ​ក៏​មិនទាន់​បាន​បង្ហាញ​អំពី​អ​ត្ដ​សញ្ញាណ​ម្ចាស់​ទីតាំង​ក្លឹប​ ​«​លុច្ស​សារី​»​ ​ថា​ឈ្មោះ​អ្វី​ ​និងមាន​តួនាទីជា​ម្ចាស់​នៅឡើយ៕​

62144738_2299095546851954_1354870093770653696_n-780x405photo_2019-06-08_06-08-2962245866_335973830380411_4549515065442697216_n62206123_396784840927682_7593141406370103296_n

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.