ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

គ្រឿង​ញៀ​ន​​ទៀត​ហើយ ស​ម​ត្ថ​កិច្ច​​ ឆែ​ក​ឆេរ​​​ក្លឹ​ប​​កម្សា​ន្ត ​​«​​លុ​ច្ស​​​សារី​​» ​​ឃាត់​​​មនុ​ស្ស ​​ជាង​​​៤០​០​​នា​ក់ ​​និ​ង​​​ថ្នាំ​ញៀ​ន​​មួ​យ​ចំនួ​ន

រា​ជធា​នី​​ភ្នំ​ពេញ​​៖​​ ​​ក​ម្លាំ​ង​​នគ​រ​បាល​​​ស្នង​ការ​​​ដ្ឋាន​​​នគ​រ​បា​ល​​រា​ជ​ធានី​​ភ្នំ​ពេ​ញ​​ ​​ដឹ​ក​នាំ​​ដោយ​​​ឧ​ត្តម​សេ​នីយ៍​ឯក​​​ ​​ស​​ ​​ថេ​ត​​ ​​អ​គ្គស្ន​ង​ការ​​​រង​​ន​គ​រ​បាល​​​ជាតិ​​​ ​​និង​​​ជា​​ស្ន​ងកា​រ​​រា​ជ​ធានី​​​ភ្នំពេ​ញ​​ ​​​បាន​​​បើក​​​ប្រតិ​ប​ត្តិ​​កា​រ​​ទាំ​ង​​ក​ណ្តាល​​អា​ធ្រាត្រ​​ចុះ​​​ឆែក​ឆេ​​ក្លឹ​ប​​កម្សា​ន្ត​​ ​​​«​​លុ​ច្ស​​សា​រី​​»​​ ​​រ​ក​​ឃើ​ញ​​ថ្នាំ​ញៀន​​​មួយ​ចំនួ​ន​​ ​​​និង​​​ឃាត់​ខ្លួ​ន​​អ្នក​​​ចូល​លេ​ង​​ក​ម្សាន្ត​​​ក្នុង​​ក្លឹ​ប​​​ជាង​​​ ​​៤​០០​នា​ក់​​។​​

​​ប្រ​តិប​ត្តិ​​កា​រ​​​ចុះ​​ឆែ​កឆេ​រ​​ក្លឹ​ប​​​កម្សា​ន្ត​​ក​ណ្តាល​​​រាជ​ធា​នី​​ភ្នំ​ពេ​ញ​​នេះ​​ ​​​បា​ន​​ធ្វើ​ឡើង​​​នៅ​​វេ​លា​​ម៉ោ​ង​​ប្រ​មាណ​​ ​​​២​រំល​ង​​អា​ធ្រា​ត្រ​​ឈាន​​​ចូល​​​ថ្ងៃទី​០៨​​​ ​​ខែ​មិថុ​នា​​ ​​​ឆ្នាំ២​០១​៩។​​ ​​ក្លឹ​ប​​ក​ម្សា​ន្ត​​ ​​«​​​លុ​ច្ស​​សា​រី​​»​​ ​​​ស្ថិត​នៅ​​​តាម​​​បណ្ដោ​យ​​​ផ្លូវ​​​លេខ​២១​៤​​ ​​​កែង​​​ផ្លូវ​៦​៣​​ ​​ស​ង្កា​ត់​​បឹង​រាំ​ង​​ ​​ខ​ណ្ឌ​ដូន​ពេ​ញ​​។​​

​​ក្រោ​យ​​កា​រ​​ឆែក​ឆេ​​កម្លាំ​ង​​ស​មត្ថ​កិ​ច្ច​​បា​ន​​​បិទ​​​ក្លឹប​​​ជា​​ប​ណ្តោះអា​ស​ន្ន​​ ​​​និង​​បា​ន​​នាំ​​អ្ន​កលេ​ង​​ក​ម្សាន្ត​​ប្រ​មា​ណ​ ​​​៤០​០នា​ក់​​ទៅ​​​ស្នង​ការ​​​ដ្ឋា​ន​​នគ​រ​បាល​​​រាជ​ធានី​​​ភ្នំពេ​ញ​​។​​​ ​​បើ​​តា​ម​​​ប្រភ​ព​​ពី​​​សម​ត្ថកិ​ច្ច​​អ្ន​ក​លេង​​​កម្សា​ន្ត​​ក្នុ​ង​​ក្លឹ​ប​​នេះ​​ភា​​គ​​ច្រើ​នជា​​ជ​នជា​តិ​​ចិ​ន​​ ​​និ​ង​​វៀ​ត​ណាម​​​។​​

​​ក្លឹប​​​កម្សា​ន្ត​​ ​​​«​​លុ​ច្ស​​សារី​​​»​​ ​ជា​​​ក្លឹប​​​កម្សា​ន្ត​​មួ​យ​​​​ក្នុ​ងចំ​ណោ​ម​​ក្លឹប​​​ក​ម្សាន្ត​​​ជាច្រើ​ន​​នៅ​ក្នុ​ង​​រា​ជ​ធានី​​ភ្នំ​ពេញ​​​ ​​ដែ​ល​​ត្រូ​វ​​បាន​​​បិទ​​​ជាប​ន្ត​បន្ទា​ប់ ​​ក្រោ​យ​ពី​​សម​ត្ថ​កិច្ច​​​បាន​​​ចូល​​ឆែ​ក​ឆេរ​​​រ​ក​​ឃើ​ញ​​មា​នកា​រ​​ជួ​ញដូ​រ​​ ​​និ​ង​​ប្រើ​ប្រា​ស់​​គ្រឿ​ងញៀ​ន​​ ​​​ចាប់​តាំង​ពី​​លោ​ក​​ ​​ស​​ ​​​ថេត​​​ ​​ចូល​កា​ន់​​តំ​ណែង​​ជា​​​ស្ន​ងកា​រ​​ន​គ​របា​ល​​រា​ជធា​នី​​ភ្នំ​ពេញ​​ ​​កា​ល​ពី​​ចុ​ងឆ្នាំ​២០​១៨​ និង​បាន​ប​ង្ក្រាប​ក្លឹប​កំ​សាន្ត​រ៉ុក​សំ​បុក​ថ្នាំញៀ​ន​​៕​​​

62212836_2341909362567745_6524197954192932864_n62245866_335973830380411_4549515065442697216_nphoto_2019-06-08_06-08-29

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.