ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ចោរ​អស់លក្ខណ៍​ជំនាញ​កាច់​សោ​.​ក​ម៉ូតូ​ត្រូវ​ប៉ូលិស​ក្របួច​បាន​

ចោរ​អស់លក្ខណ៍​ជំនាញ​កាច់​សោ​.​ក​ម៉ូតូ​ត្រូវ​ប៉ូលិស​ក្របួច​បាន​

ខេត្តសៀមរាប ៖ ជនសង្ស័យ​មួយរូប​ត្រូវបាន  ចាប់​ខ្លួន​ធ្វើឡើង នៅ​ថ្ងៃ​ទី ២១  ខែវិច្ឆិកា នៅផ្ទះ​ម្តាយក្មេក​ក្នុង  ភូមិ​វ៉ារិន ឃុំ​វ៉ារិន ស្រុក​វ៉ារិន  ខេត្តសៀមរាប រួច​យកមក​សួរ នាំ​បន្ត ។​

​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ខេត្ត​សៀមរាប  បាន​ធ្វើ​ការប្រម៉ា​ញ់​ចាប់ខ្លួន​ជន សង្ស័យ​ម្នាក់​ដែល​យក​ស្បែក​ខ្លា មក​ពាក់ ព្រមទាំង​មាន​កាំភ្លើង  ម៉ាក គ​៥៤ មួ​យ​ដើម ដើរ​ប្លន់​ម៉ូតូ  តាម​ជនបទ​ដាច់​ស្រ​យោល  ខណៈពេល​ដែល​ជនសង្ស័យ​នោះ បាន​លួច​កាច់​សោ​.​ក​យក​ម៉ូតូ ១  គ្រឿង​បាន​សម្រេច​រួច​រត់គេច​ខ្លួន ទៅសម្ងំ​ផ្ទះ​ខាង​ប្រពន្ធ​នៅតាម ជនបទ ។​

​នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរ បាល​ខេត្ត​សៀមរាប​បាន​មាន ប្រសាសន៍ថា យោង​តាម​ពាក្យ  បណ្តឹង​របស់​ជនរងគ្រោះ​ប្រុស  ស្រី​ចំនួន ២​នាក់ ដែល​បាន​បាត់  ម៉ូតូ កាលពីពេល​កន្លង​មក​រួច ឈាន​ធ្វើការ​ឃាត់ខ្លួន​បាន​ទាំង វត្ថុតាង​នាំមក​ការិយាល័យ​នគរ បាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ។

​លោក​បន្តថា ជនរងគ្រោះ​ទី ១,​ឈ្មោះ ឃ​យ វ​ន្ត័ ភេទ​ស្រី អាយុ ២៦​ឆ្នាំ មុខរបរ​ធ្វើស្រែ  រស់នៅ​ភូមិ​ចាន់​តា​សាយ ឃុំ សសរ​ស្តម្ភ ស្រុក​ពួក ខេត្ត​សៀម រាប បាន​បាត់​ម៉ូតូ​នៅ​ចំនុច​ភូមិ  ឃុំ​ខាងលើ កាលពី​វេលា​ម៉ោង  ៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែ  សីហា ឆ្នាំ​២០១៤ ដែល​បាន​ទុក  ម៉ូតូ​នៅ​លើ​ភ្លឺស្រែ កំពុង​ចុះ​ទៅ  ច្រូតស្រូវ ម៉ូតូ​នោះ​ម៉ាក​សេ​១២៥  ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ១​ឡ​-៨៦៨៦ ត្រូ​បាន​សមត្ថកិច្ច​ធ្វើការ  ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​នៅ​ព្រឹក ថ្ងៃទី​២១ ខែវិច្ឆិកា និង​ជន​រង គ្រោះ​ម្នាក់ទៀត​ឈ្មោះ ឆាយ  សៃ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ  មុខរបរ​ធ្វើស្រែ​មាន​លំនៅដ្ឋាន ភូមិ​ស្លែង ឃុំ​ស្រ​ណា​ល ស្រុក ក្រឡាញ់ ខេត្តសៀមរាប បាន  បាត់​ម៉ូតូ​ម៉ាក​សេ​១២៥​ស៊េរី ឆ្នាំ   ២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក  លេខ សៀមរាប ១​ណ​-៩៧៧១  កាលពី​វេលា​ម៉ោង ៨ និង​១០  នាទី​ព្រឹក ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ  ២០១៤ នៅ​ចំណុច​ភូមិ​គំរូ ឃុំ  ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្ត  សៀមរាប​រួច​ជនសង្ស័យ​បាន  យក​ជិះ​ម៉ូតូ​ទៅ​លក់​នៅ​ខេត្ត​បាត់ ដំបង ។​

​ចំណែក​ជនសង្ស័យ ឈ្មោះ  សួយ ពៅ ហៅ​ហ៊ុន ជី ភេទ ប្រុស​អាយុ ៣៥ ឆ្នាំ មុខរបរ​ធ្វើ  ស្រែ​មាន​ស្រុកកំណើត​នៅ​ភូមិ កូន​ក្លែង ឃុំ​ពយ​ចារ ស្រុក​ភ្នំស្រុក  ខេត្ត​បន្ទាយមានជ័យ បច្ចុប្បន្ន  ស្នាក់នៅ​ជាមួយ​ប្រពន្ធ​កូនស្រី ភូមិ​វ៉ារិន ឃុំ​វ៉ារិន​ស្រុក​វ៉ារិន ខេត្ត សៀមរាប ធ្លាប់បាន​ធ្វើ​សកម្ម  ភាព​លួច​កាច់​សោក​ម៉ូតូ​ចំនួន ២ លើក​ ៖ -​លើក​ទី​១ នៅ​ឆ្នាំ ២០១២  ក្នុងភូមិ​រំដួល ឃុំ​រំដួល​ថ្មី ស្រុក  អង្គរ​ជុំ ខេត្តសៀមរាប បាន សម្រេច និង​លើក​ទី​២ នៅ​ថ្ងៃ  ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ ចំនុច​ភូមិ​គំរូ ឃុំ​ស្រ​ណា​ល ស្រុក ក្រឡាញ់ ខេត្តសៀមរាប បាន  សម្រេច​រួច​យក​ទៅ​លក់​នៅ​ខេត្ត បាត់ដំបង ។

​បន្ទាប់ពី​ធ្វើ​ការស្រាវជ្រាវ  តាម​ពាក្យបណ្តឹង​របស់​ជនរ​ង គ្រោះ​កម្លាំង​ជំនាញ​បាន​ធ្វើការ សហការ​ជាមួយ​ប៉ូលិស​ស្រុក​វ៉ារិន  រហូត​ឈានដល់​ធ្វើការ​ចាប់ខ្លួន រួម​ទាំង​វត្ថុ​តាម​រួច​បញ្ជូញ​ជន សង្ស័យ​នោះ មក​កាន់​ការិយា  ល័យ​នគរ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្ត​ដើម្បី​ចាត់ការ បន្ត ។ ក្រោយពី​ធ្វើ​ការឃាត់  ខ្លួន​កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុ តាង​ទាំង អស់​រួមមាន​ ៖​ម៉ូតូ​សេ  ១២៥ ពណ៌​ខ្មៅ ១​គ្រឿង ពាក់ ស្លាក​លេខ​សៀមរាប ១​ជ​-៥៥៨៦  , ស្លាក​លេខ​ទុក​សម្រាប់​ដោះដូរ  ១​ឌ​-៤៧០១​បន្ទាយមានជ័យ​, កាំភ្លើងខ្លី​ម៉ាក គ​៥៤ មួ​យ​ដើម​,  បង់​១,​គ្រាប់ ៨​គ្រាប់​, ដុំ​សោរ តូចធំ​៣, ទូរស័ព្ទដៃ ២​គ្រឿង​,  អាវ​ប៉ា​រ៉ា​ចំនួន ៣, មួក​ប៉ា​រ៉ា ១ ,   និង​ឧបករណ៍​សម្រាប់​កាច់​សោ .​ក ម៉ូតូ​មួយ​ចំនួន​ទៀត ។​    ​

​បច្ចុប្បន្ន​កម្លាំង​នគរបាល  ជំនាញ​របស់​ការិយាល័យ​ព្រហ្ម ទណ្ឌ​កំរិត​ស្រាល​បានរៀបចំ កសាង​សំណុំរឿង​បញ្ជូន​ជន  សង្ស័យ និង​វត្ថុតាង​ទៅកាន់  តុលាការ​នៅ​រសៀល​ថ្ងៃទី​២២ ខែ​វិច្ឆិកា​នេះ​ដើម្បី​ចាត់ការ​តាម  ផ្លូវច្បាប់ ៕

2014_11_25k

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.