ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ដើ​ម្បី​​ចូ​លរួ​ម​​ ​អប​អរ​​​ឆ្នាំ​​វ​ប្បធ​ម៌​​ ​​និ​ង​​ទេ​សច​រណ៍​​ក​ម្ពុ​ជា​​-​​ចិ​ន​​ ​​២​០​១៩ ​បេស​ក​ជន​​ចិ​ន ២​ពា​ន់​​នាក់ ​ម​ក​​ទ​ស្ស​នកិ​ច្ច ​​នៅ​​ក​ម្ពុជា​​​

ដើ​ម្បី​​​អប​អ​រសា​ទ​រ​​ ​​«​​ឆ្នាំ​​នៃ​​វ​ប្បធ​ម៌​​ ​​និ​ង​​ទេ​សច​រ​ណ៍​​កម្ពុ​ជា​​-​​ចិ​ន​​ ​​​២០១​៩​​»​​ ​​​រដ្ឋា​ភិ​បាល​​សា​ធា​រណ​រ​ដ្ឋ​​ប្រ​ជាមា​និត​​​ចិន​​ ​​​បាន​​​បញ្ជូ​ន​​គ​ណៈ​ប្រតិ​ភូ​​ក្រ​សួង​វ​ប្ប​ធម៌​​​ ​​និង​​​ទេស​ច​រណ៍​​​រប​ស់​​ខ្លួ​ន​​ ​​​ដឹកនាំ​ដោ​យ​​លោ​ក​ ​​ចា​ង​​ ​​ស៊ុ​​​ ​​អ​នុ​រ​ដ្ឋ​​ម​ន្ត្រី​​ក្រ​សួង​វ​ប្ប​ធ​ម៌​​ ​​​និង​​​ទេស​ច​រណ៍​​​ ​​រួ​ម​​​ជាមួ​យ​​​បេស​ក​ជន​​​ចិ​ន​​ប្រ​មា​ណ​​ ​​​២​ពាន់​​​នា​ក់​​ ​​​ឱ្យ​ធ្វើ​​ដំ​ណើ​រ​​ម​ក​​ទ​ស្ស​នកិ​ច្ច​​ ​​នៅ​​​ក​ម្ពុជា​​​ ​​ចា​ប់ពី​​​ថ្ងៃទី​០​២​​-​​០​៨​​​ ​​ខែ​មិថុ​នា​​​ ​​ឆ្នាំ​២០​១​៩​​ ​​ហើ​យ​​​បេស​ក​ជ​ន​​ជា​ច្រើ​ន​​ក្នុ​ង​ចំ​ណោម​​​ ​​​២ពា​ន់​​​នា​ក់​​នោះ​​ ​​​បាន​​​ធ្វើដំ​ណើ​រ​​ម​ក​ដល់​​​អាកា​ស​យាន​​​ដ្ឋា​ន​​អ​ន្តរ​ជា​តិ​​ខេ​ត្ត​សៀម​រា​ប​​ហើ​យ​​។​​

​បេសកជន​ជាច្រើន​ក្នុងចំណោម២ពាន់​នាក់​ ​បាន​ធ្វើដំណើរ​មកដល់​អាកាសយាន​ដ្ឋាន​ ​អន្តរជាតិ​ខេត្តសៀមរាប​ជា​បណ្ដើរ​ៗ​ ​ហើយ​កាលពី​ព្រឹក​ថ្ងៃទី០៤​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ដើម្បី​ចូលរួម​អបអរសាទរ​ ​«​ឆ្នាំ​វប្បធម៌​ ​និង​ទេសចរណ៍​កម្ពុជា​-​ចិន​ ​២០១៩​»​ ​និង​ចាប់ផ្ដើម​ ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​​គណៈប្រតិភូ​ក្រសួងវប្បធម៌​ ​និង​ទេសចរណ៍​ចិន​ ​ដឹកនាំ​ដោយ​លោក​ ​ចាង​ ​ស៊ុ​ ​អនុរដ្ឋ​មន្ត្រី​ក្រសួងវប្បធម៌​ ​និង​ទេសចរណ៍​ចិន​ ​ក៏​នឹង​មកដល់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ​ភ្នំពេញ​ ​នា​យប់​ថ្ងៃទី០៤​ ​ខែមិថុនា​ដែរ​ ​ក្រោម​ការ​ត្រៀម​ទទួលស្វាគមន៍​ពី​ ​ថ្នាក់​ដឹក​ក្រសួងទេសចរណ៍​កម្ពុជា​។​

​បើ​តាម​ព័ត៌មាន​ពី​មន្រ្តី​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា​ ​នៅ​ល្ងាច​ថ្ងៃទី៥​ ​ខែមិថុនា​ ​ក្រសួងទេសចរណ៍​ ​និង​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​កម្ពុជា​ ​សហការ​ជាមួយ​ភាគី​ចិន​ ​នឹង​រៀបចំ​ការសម្ដែង​សិល្បៈ​រួមគ្នា​កម្ពុជា​-​ចិន​ ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ ​ក្រោម​អធិបតីភាព​ ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ ​ប៊ិន​ ​ឈិន​ ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ ​តំណាង​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ ​ភាគី​កម្ពុជា​-​ចិន​ក៏បាន​នាំមក​នូវ​វេទិកា​ ​«​Business​ ​Matching​ ​Between​ ​Tour​ ​Operators​ ​of​Cambodia​ ​and​ ​China​»​ ​ឬហៅ​ថា​ ​វេទិកា​ផ្គូផ្គង​ដៃគូ​ធុរកិច្ច​ទេសចរណ៍​រវាង​ក្រុមហ៊ុន​ការី​ទេសចរណ៍​ចិន​ ​(​អ្នកទិញ​)​ ​ចំនួន៥០ក្រុមហ៊ុន​ ​ជាមួយ​ក្រុមហ៊ុន​ការី​ទេសចរណ៍​កម្ពុជា​ ​(​អ្នកលក់​)​ ​ចំនួន៥០ក្រុមហ៊ុន​ផង​ដែរ​។​

​សូមជម្រាប​ថា​ ​គណៈប្រតិភូ​បេសកជន​ចិន​ទាំង២.០០០នាក់​ ​ដែល​បាន​មក​ទស្សនា​កម្ពុជា​ ​នៅពេល​នេះ​និង​ឈ្វេងយល់​អំពី​ឱកាស​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​ ​ជួយ​ផ្សព្វផ្សាយ​ ​សក្តា​នុ​ពល​ទេសចរណ៍​កម្ពុជា​ដល់​ប្រជាជន​ចិន​ ​ក៏ដូចជា​ទាក់ទាញ​ទេសចរ​ចិន​ ​មក​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​ថែមទៀត​៕​

ddd

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2026 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.