ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អ្នក​សារ​ព័​ត៌​មាន​ ត្រូ​វ​តែមា​ន​ ​ចំណេះដឹ​ង​ចំនួ​ន​៣ ​គឺ​ចំណេះ​ដឹ​ង ​ចំ​ណេះធ្វើ​ និ​ង​ ចំ​ណេះ​គិត​

ខេត្ត​សៀ​មរា​ប​ ៖​ ឯ​ក​ឧ​ត្តម​ ខៀ​វ​ ​កាញា​រិ​ទ្ធ ​មាន​ប្រ​សាស​ន៍ថា​ ​សត​វ​ត្ស​ទី២​១នេះ​ជា​សម័​យ​បច្ចេ​កវិ​ទ្យា​ទំនើ​ប​ដូ​ច្នេះ​ការ​ផ្សា​យព័​ត៌​មា​ន ​មា​ន​គ្រ​ប់​រូប​ភា​ពដូ​ច​ជាកា​សែ​ត ​ទ​ស្សនា​វ​ដ្ដី ​វិ​ទ្យុ ​ទូរ​ទ​ស្សន៍​ ​គេហ​ទំ​ព័រ​ ហ្វែ​ស​ប៊ុក​ ​ធ្វី​សធ័​រ​ និ​ង​ យូ​ធូ​ប ​ស​ម្រាប់​កា​រតា​ម​ដាន​នូ​វរា​ល់​ព័ត៌​មា​ន ​និងព្រឹ​ត្តិ​ការ​ណ៍​សំខា​ន់ៗ​ទាំ​ងនៅ​ក្នុ​ង​ប្រទេ​ស​ ក្នុ​ងតំ​ប​ន់ ​និង​នៅ​លើ​ពិភ​ព​លោក​ ខ​ណៈ​ពេល​ប​ច្ចប្ប​ន្ន​នេះ ​កា​រផ្សា​យ​តាម​ប​ណ្ដាញ​ទំ​នាក់​ទំន​ង​សង្គ​មហ្វេ​ស​ប៊ុ​ក ​មា​នភា​ព​ទូលំ​ទូលា​យ​ជាង​គេ​ ហើ​យអ្ន​ក​សារ​ព័​ត៌មាន​ គា​ត់មា​ន​តែទូ​រស័​ព្ទ​ស្មាត​ហ្វូន​មួ​យ ​គាត់​អា​ចធ្វើ​ការ​ផ្សា​យបា​នភ្លា​ម​ៗ ​អំ​ពីព្រឹ​ត្តិកា​រ​ណ៍នោះ​ ហេ​តុ​នេះ​ នៅ​ក្នុង​ស​ង្គម​ប្រ​ជាធិ​ប​តេយ្យ​ការ​ឆ​ក់យ​កបេះ​ដូង​ ​និង​ ខួ​រក្បា​លរ​បស់​ប្រ​ជាព​លរ​ដ្ឋ​ គឺ​ជារឿ​ង​សំខា​ន់ណា​ស់​ ជា​ពិសេ​ស​ត្រូវ​អត់​ធ្ម​ត់ឲ្យ​បាន​ខ្លាំ​ងបំ​ផុត​ ដើ​ម្បី​ពន្យ​ល់គេ​ និ​ង​ ដើ​ម្បីរួ​ម​គ្នាលុ​បបំ​បា​ត់ព័​ត៌មា​ន​ក្លែង​ក្លា​យ ​។​

នៅ​ស​ណ្ឋាគា​រ​ខេម​រា​អង្គ​រ ​ខេ​ត្តសៀ​មរា​ប​ បា​នរៀ​ប​ចំសិ​ក្ខាសា​លា​ ស្ដី​ពី​តួនា​ទី​អ្នក​សារ​ព័​ត៌មា​ន ដែ​លរៀ​បចំ​ឡើ​ងដោ​យ​មន្ទី​រ​ព័ត៌​មាន​ខេត្ត​សៀ​មរាប ​ក្រោម​អធិ​ប​តីភា​ពឯ​កឧ​ត្តម​ ​ខៀវ​ កា​ញារិ​ទ្ធ​ រ​ដ្ឋម​ន្រ្តី​ក្រសួ​ងព័​ត៌​មាន​ ​និង​ឯក​ឧត្ដ​ម ​ទៀ ​សី​ហា ​អភិ​បាល​នៃ​គណៈ​អភិ​បាល​ខេ​ត្តសៀ​មរា​ប ​ដោ​យ​មាន​កា​រចូ​លរួ​ម​ពីសំ​ណាក់​ឯក​ឧ​ត្ដម​ លោ​ក​ជំទា​វ ​លោក​ ​លោក​ស្រី​ ជា​រដ្ឋ​លេ​ខាធិ​ការ ​អ​នុរ​ដ្ឋលេ​ខាធិ​ការ​នៃ​ក្រសួ​ងព័​ត៌​មាន​ ប្រ​ធា​នម​ន្ទីរ​ព័ត៌​មាន​ទាំ​ង២​៥ ​រា​ជធា​នី ​ខេ​ត្ត ​ថ្នាក់​ដឹ​កនាំម​ន្ទី​រ ​អង្គ​ភា​ពនា​នាក្នុ​ង​ខេត្ត​ ​អ​ភិបា​លក្រុ​ង​ ស្រុ​ក ​ក្នុង​ទូទាំ​ង​ខេត្ត​ ​នាយ​ក ​និ​ង ​អ្ន​កយ​កព័​ត៌​មាន​ នៃ​អ​ង្គភា​ពកា​សែត​ ​ទ​ស្ស​នាវ​ដ្ដី ​គេ​ហទំ​ព័រ​ ​ស្ថានី​យវិ​ទ្យុ​ឯក​ជនផ្សាយផ្ទាល់ ​និង​ ​ស្ថានី​យ​ទូរ​ទស្ស​ន៍​ខ្សែកា​បក្នុ​ង​ខេត្ត​ ស​រុ​បចំ​នួន​ ​១៧​៥ ​នាក់​ដែ​លបា​នចូ​លរួ​ម​កាល​ពីរសៀ​ល​ថ្ងៃសៅ​រិ៍ទី​០​១ ​ខែមិ​ថុ​នា ​ឆ្នាំ២​០១​៩ កនលងទៅ។​

ឯកឧត្ដម ទៀ​ សី​ហា ​ក៏បា​ន​សម្ដែ​ងកា​រ​គាំទ្រ​ចំពោះ​មន្ទី​រ​ព័ត៌​មាន​ខេត្ត​ ​ដែល​បាន​រៀប​ចំ​សិក្ខា​សា​លា ​ស្ដី​ពី​«​តួនា​ទីអ្ន​ក​សា​រព័​ត៌​មាន​»​ ​ដ៏មា​ន​សារៈ​សំ​ខាន់​នាថ្ងៃ​នេះ ​ក្នុងគោល​បំណ​ងប​ញ្ជ្រា​បអំ​ពីវិ​ជ្ជា​ជីវៈ​នៃ​សារ​ព័ត៌​មា​ន ​ហើយ​ក៏​ចង់​ប​ង្ហាញ​ដល់​អាជ្ញា​ធ​រ​មាន​សម​ត្ថ​កិច្ច​ ​អំពី​តួ​នា​ទី ​និ​ងភា​រ​កិច្ច​របស់​អ្ន​កសា​រ​ព័​ត៌មា​ន​ និ​ង​ដើម្បី​ឲ្យ​អ្នក​សា​រព័​ត៌​មាន​ បា​ន​យល់​ច្បាស់​អំ​ពីតួ​នា​ទី ​ភារ​កិ​ច្ច ​និ​ងក្រ​ម​សីល​ធ​ម៌ ​វិ​ជ្ជាជី​វៈ​សារ​ព័​ត៌មា​ន ​សម្រា​ប់​ជាប្រ​ទីប​បំ​ភ្លឺដ​ល់ប​ង​ប្អូន​អ្ន​កសា​រ​ព័ត៌​មាន​ ​ក្នុង​កា​របំ​ពេញ​ការ​ងា​រទៅ​បា​នល្អ​ប្រ​សើរ​ ​។

ឯកឧ​ត្ដ​មបា​នសំ​ណូ​មព​រ​ដល់​អ្ន​កសា​រ​ព័ត៌​មា​នទាំ​ងអ​ស់​ គួ​រ​គប្បី​ប្រ​កាន់​ខ្លួ​នដើ​រ​តួនា​ទី​ជាក​ញ្ច​ក់ឆ្លុះ​ប​ញ្ចាំង​ពី​ការ​ពិត​រ​បស់​ស​ង្គម​ និ​ង​រឿង​រ៉ា​វផ្សេ​ងៗ​ ​និង​បន្ត​ធ្វើ​ជាស្ពា​ន​ពីរ​ដ្ឋ​ទៅប្រ​ជាជ​ន ពី​ប្រ​ជាជ​ន​ទៅរ​ដ្ឋ​នូវ​កម្ម​វិ​ធីន​យោ​បាយ​ ​និង​ឲ្យ​រដ្ឋ​បា​នដឹ​ង​ពីទុ​ក្ខ​ក​ង្វល់​រ​បស់​ប្រជា​ពលរដ្ឋ​ នៅតា​មមូ​លដ្ឋាន​មក​រដ្ឋ​វិ​ញ លើ​កលែ​ងតែ​បញ្ហា​ពាក់​ព័​ន្ធទៅ​នឹង​ស​ន្តិសុ​ខ​ជាតិ​  ​ជួយ​រិះ​គន់​ស្ថាបនា​លើ​គោល​នយោ​បា​យ ​និង​កា​រ​អនុ​វ​ត្តទាំ​ងស្ថា​ប័​នរ​ដ្ឋ ​ហើយ​ត្រូ​វមា​នវិ​ជ្ជា​ជីវៈ​ត្រឹ​មត្រូ​វ ​មិ​ននិ​យាយ​បំ​ផ្លើស​ និ​ងញុះ​ញ​ង់ ​ព្រម​ទាំ​ងច​ង់ឲ្យ​សា​រព័​ត៌​មាន​ចូ​លរួ​មវិ​ភា​គទា​នក្នុ​ង​ការ​វិភា​គទាំ​ង​កម្រិ​តជា​តិ ​និង​អ​ន្តរ​ជាតិ ​ជាពិ​សេស​ត្រូ​វចូ​ល​រួម​ប្រយុ​ទ្ធប្រ​ឆាំង​ជាមួ​យទៅ​នឹ​ងព័​ត៌មា​ន​ក្លែង​ក្លាយ​ ​តាម​រ​យៈវិ​ធី​បញ្ចេ​ញនូ​វព័​ត៌​មាន​ពិត​ ព្រ​មទាំ​ងត្រូ​វ​ធ្វើទំ​នើប​កម្ម​តាម​រយៈ​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​សម្ថ​ភាព​ និ​ង​ធន​ធាន​មនុ​ស្ស​ ។

ឯកឧត្តម​បាន​ប​ន្ថែម​ទៀ​តថា​ ​ស្ថា​ប័ន​រ​បស់​រដ្ឋ​ និ​ង ​អ្ន​កសា​រ​ព័ត៌​មា​ន ​ត្រូវ​មា​នទំ​នាក់ទំ​ន​ងជា​មួ​យគ្នា​ឲ្យ​បាន​ល្អ​ ព្រោះ​ថា ​នៅ​ពេល​មាន​ព័​ត៌មា​នប​ន្លំ​ ឬ​ព័ត៌​មាន​ក្លែ​ងក្លា​យ ​ត្រូ​វតែ​ឆ្លើយ​ត​បឲ្យ​បាន​លឿន​មែ​នទែ​ន ​កុំ​យក​កំហឹ​ងទ​ល់​កំហ​ល់​ សំ​ខាន់​ត្រូ​វរ​ក​អ្នក​ដែល​ចេះនិ​យា​យ​ជាមួ​យអ្ន​ក​សារ​ព័​ត៌មា​ន​ ហើ​យ​ត្រូវ​អត់​ធ្ម​ត់ព​ន្យល់​គេ​ ខ​ណៈដែ​លមា​ន​អង្គ​ភា​ព ​ឬអ្ន​ក​សារ​ព័​ត៌មា​នមួ​យ​ចំនួ​ន​ផ្សាយ​ខុស​ពី​ការ​ពិត​ ​ឬនិ​យាយ​អា​ក្រក់​ពី​យើង​ គឺ​ត្រូវ​តែ​ឆ្លើយ​បំ​ភ្លឺភ្លា​មៗ​ ​ដល់​ពេល​យូរ​ទៅ​ អ្ន​កដែ​ល​កុហ​ក​ និ​ង ​បំ​ប៉ោង​រឿង​ ​គាត់​នឹង​រ​អាខ្លួ​ន​ឯងហើ​យ​ ពី​ព្រោះគេ​ឃើ​ញឈ្មោះ​ហ្នឹ​ងឬ​ អ​ង្គភា​ព​សារ​ព័​ត៌មា​ន​ហ្នឹង​ ផ្សា​យខុ​ស​ចំនួ​នពី​រ​ទៅបី​ដ​ងហើ​យ ​ដូ​ច្នេះកា​រច​ងស​ត្រូ​វរ​វាង​ស្ថា​ប័ន​រប​ស់​រដ្ឋ​ និ​ង​ អ្ន​ក​សារ​ព័ត៌​មាន​មិន​ជាកា​រ​ល្អទេ​ ។​

​ឯក​ឧ​ត្តម​ ខៀ​វ​ កា​ញារិ​ទ្ធ​ ក៏​បា​នសំ​ណូម​ព​រដ​ល់​អាជ្ញា​ធរ​គ្រប់​លំដា​ប់​ថ្នាក់​ និ​ង ​គ្រ​ប់អ​ង្គភា​ព​ស្ថាប័​ន​រប​ស់​រដ្ឋ​យ៉ា​ងដូ​ច្នេះ​ ប​ន្ទាប់​ពី​មា​នសំ​ណូម​ព​ររ​ប​ស់អ្ន​កសា​រព័​ត៌មា​ន ​ជូ​នដ​ល់​ឯក​ឧត្ត​ម​រដ្ឋ​ម​ន្រ្តីក្រ​សួ​ងព័​ត៌មា​ន ​និ​ង ​ឯ​កឧ​ត្ដម​អភិ​បាល​ខេ​ត្តសៀ​មរា​ប តាម​រយៈ​វីដេ​អូឯ​ក​សារ​ ដែ​ល​មន្ទី​រ​ព័ត៌​មា​នខេ​ត្តសៀ​ម​រាប​ បា​ន​ដក​ស្រ​ង់ម​តិ ​យោ​បល់​ និ​ង ​សំណូ​មព​ររ​ប​ស់អ្ន​កសា​រ​ព័ត៌​មា​នក្នុ​ងខេ​ត្ត ​ក្នុង​កិច្ច​ប្រ​ជុំមួ​យរ​វា​ងថ្នា​ក់​ដឹក​នាំម​ន្ទី​រព័​ត៌មា​ន​ខេត្ត​សៀ​មរា​ប​ ជា​មួយ​អ្ន​ក​សារ​ព័ត៌​មាន​ក្នុង​ខេត្ត​ ​កន្ល​ង​ទៅនេះ​ ។​

ឯក​ឧ​ត្តម​រ​ដ្ឋម​ន្រ្តី ​មា​នប្រ​សា​សន៍​ប​ញ្ជាក់​ទៀ​តថា​ អ្ន​ក​សារ​ព័​ត៌មា​ន​ទាំង​អស់​ ​ត្រូវ​តែ​មាន​ចំ​ណេះចំ​នួ​ន៣​ ​គឺចំ​ណេះ​ដឹង​ ចំ​ណេះ​ធ្វើ ​និ​ង ​ចំ​ណេះគិ​ត ​ហើ​យកា​រ​ស្វែង​រ​កប្រ​ភ​ពឆ្លើយបំភ្លឺពី​អភិ​បាល​ខេត្ត ​ឬថ្នា​ក់ដឹកនាំ​កំពូ​លនៃ​អ​ង្គ​ភាព​ ក៏​មិន​ជា​កា​រល្អ​ដែរ​ ​ព្រោះ​គាត់​កិ​ច្ចកា​រ​ងារ​សំ​ខាន់​ៗ​ និ​ង ​ចាំ​បាច់​ជា​ច្រើន​ដែ​លត្រូ​វ​បំពេ​ញ​ ដូ​ច្នេះគួ​រតែ​ស្វែ​ងរ​កប្រ​ភ​ពពី​ថ្នា​ក់ក្រោ​ម​បន្ទា​ប់​ ហើ​យត្រូ​វ​ធ្វើកា​រ​កែត​ម្រូ​វ ​ក្នុ​ងក​រណី​ស​រសេ​រខុ​ស​ហើយ​គេ​សុំឲ្យ​មា​នកា​រ​កែត​ម្រូ​វ ​ហើ​យត្រូ​វមា​ន​កម្រិ​ត​វប្ប​ធម៌​ខ្លះ​ ព្រោះ​សព្វ​ថ្ងៃ​នេះ ​មា​នចា​ងហ្វា​ង​ និ​ង​ អ្ន​កកា​សែ​តខ្លះ​ ​សរ​សេរ​អ​ក្សរ​ខ្មែ​រអ​ត់ត្រូ​វ​នោះ​ទេ ​។ ​កិ​ច្ចកា​រនេះ​ យើ​ង​នឹង​កែ​សម្រួ​លប​ញ្ហា​ទាំង​អ​ស់នេះ​ ​ធ្វើយ៉ា​ងណា​ឲ្យ​មាន​តុ​ល្យភា​ព​នឹង​គ្នា​ និ​ង ​មា​នភា​ព​សុ​ខដុ​ម​ជាមួ​យ​គ្នា ​ព្រ​មទាំ​ងអំ​ពា​វនា​វ​សុំឲ្យ​អាជ្ញា​ធ​រ ​និ​ង ​គ្រ​ប់អ​ង្គ​ភាព​ស្ថា​ប័ន​រ​ដ្ឋ ​សហ​កា​រជា​មួយ​អ្ន​កសា​រ​ព័ត៌​មា​ន ​ក្នុ​ងកា​រ​ផ្ដល់​ព័​ត៌មា​ន​ពិ​ត ​ដើម្បី​រួ​មគ្នា​លុ​បបំ​បា​ត់ព័​ត៌​មាន​ក្លែ​ងក្លា​យ​ ៕​

FB_IMG_1559448215736

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.