ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ស្រុក​អណ្តូង​មាស​មាន​ដាក់​កុងត្រូលជជុះ​សម្រាប់​យក​លុយ​ពី​ឈ្មួញ​ដឹក​ឈើ​តាម​ម៉ូតូ​

​ស្រុក​អណ្តូង​មាស​មាន​ដាក់​កុងត្រូលជជុះ​សម្រាប់​យក​លុយ​ពី​ឈ្មួញ​ដឹក​ឈើ​តាម​ម៉ូតូ​

​ខេត្ត​រតនគីរី​ ៖ នៅតាម​តំបន់​ដែល​មាន​បទ  ល្មើស​សេដ្ឋកិច្ច​កើតឡើង គេ  សង្កេតឃើញថា អាជ្ញាធរ​មួយ  ចំនួន​តូច ដែល​ជា​ជន​ពុករលួយ  តែងតែ​លួច​បង្កើត​កុងត្រូលជជុះ ដើម្បី​គាប​ជម្រិត​យក​លុយ​ច្រក ហោប៉ៅ ពី​ពួក​រកស៊ី​បទល្មើស  ដោយ​ពុំ​ខ្វល់​ពី​ការបង្ក្រាប​នោះ ឡើយ ទោះបីជា​រាជរដ្ឋាភិបាល  បាន​ខិតខំ​បង្ក្រាប​កុងត្រូលជជុះ ដូច​ភ្លៀងរលឹម​យ៉ាងណា​ក៏  ដោយ​ក៏​មិនសូវ​បាន​ទទួល​ជោគ ជ័យ​ប៉ុន្មាន​ដែរ កុងត្រូលជជុះ  នៅតែ​កើតមាន​រាប់​ភ្លេច​ដោយ សារ​ការធូររលុងរ​បស់​សមត្ថកិច្ច  មូលដ្ឋាន​ក៏ដូចជា មន្ត្រី​ខ្លះ បែ​ជា   យក​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន ទៅ​បង្កើត​កុងត្រូលជជុះ​ដោយ គ្មាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល បង្ក​ការរំខាន​ដល់​ជីវភាព​របស់ ប្រជាពលរដ្ឋ​ទៅ​វិញ ។​

​នៅ​ខេត្ត​រតនគីរី ដែលមាន  ភូមិសាស្ត្រ​ជាប់​ព្រំប្រទល់​ប្រទេស វៀតណាម មាន​ច្រករបៀង​ជា  ច្រើន​ត្រូវបាន​ឈ្មួញ​ប្រើ​ជាការ ឆ្លងកាត់​ដឹកឈើ​ប្រណីត​ទៅ​លក់ នៅ​ប្រទេស​វៀតណាម ទន្ទឹម  នឹង​នោះ​ដែរ កុងត្រូលជជុះ​កើត ឡើង​យ៉ាង​អនាធិបតេយ្យ​គាប ជម្រិត​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល ដឹកឈើ​បន្តិចបន្តួច​តាម​ម៉ូតូ​យក ទៅ​លក់​នៅ​ប្រទេស​វៀតណាម  គ្រាន់​បាន​កំរៃ​ខ្លះ​ចិញ្ចឹមជីវិត ។​

​តាម​សេចក្តីរាយការណ៍  បានឱ្យដឹងថា នៅ​ស្រុក​អណ្តូង  មាស​ត្រង់ចំណុច​ភូមិ​ជាល​ឡេង  និង​វាល​ភ្នំ​ទោស​គេ​ឃើញ​មាន កុងត្រូល​ជាច្រើន​រីក​ដូច​ផ្សិត  ដែល​ប្រជាពលរដ្ឋ​គាត់​តែងតែ និយាយថា ជា​កុងត្រូលជជុះ  ហើយ​គេ​ឃើញ​សមត្ថកិច្ច​រង់ចាំ ជម្រិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ ដែល​ដឹកឈើ​តាម​ម៉ូតូ ចេញ​ពី​ទី  រួម​ស្រុក​អណ្តូង​មាស​ទៅ​លក់ តាម​ច្រករបៀង​កម្ពុជា​-​វៀតណាម ។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ  បានឱ្យដឹង​ថា​ជា​រៀងរាល់ថ្ងៃ​ពួក គាត់​បាន​ទៅ​ទិញ​ឈើ​ធ្នង់​ពី​បង ប្អូន​ជនជាតិភាគតិច​ដែល​សេស សល់​បន្តិចបន្តួច​ពី​ការកាប់​រាន ចំការ​ចាស់ៗ យកទៅលក់​នៅ  ច្រករបៀង​ឱ្យ​វៀតណាម គ្រាន់  បាន​ប្រាក់​បន្តិចបន្តួច​ទិញ​អង្ករ ច្រក​ឆ្នាំង ក៏​ប៉ុន្តែ​សព្វថ្ងៃនេះ​មាន  សមត្ថកិច្ច​បង្កើត​កុងត្រូលជជុះ ច្រើនណាស់ ស្ទាក់​ចាប់​ជម្រិត  ទារប្រាក់​ពី​ពួកគាត់​ដែល​ជា  ប្រជាពលរដ្ឋ​ក្រីក្រ​ឡើង​លាន អណ្តាត​ចំណែក​ពួក​ឈ្ម​ញ​រកស៊ី ដឹកឈើ​តាម​រថយន្ត​សេរី​ទំនើប  បែ​ជា​មិន​ចាប់​ទៅវិញ ។​

​បញ្ហា​កុងត្រូលជជុះ​អនាធិបតេយ្យ​ដែល​កើត​មាន​ដូច​ផ្សិត  គួរតែ​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​ពិនិត្យមើល​ផង នូវ​ពួក  មន្ត្រី​អសកម្ម​មួយចំនួន​ដែល​កំពុង ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិនាម​រដ្ឋាភិបាល ៕

2014_11_25h

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.