ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

មេ​ឈ្មួញ​ឈើ​ដុះស្លែ​រ​ ឈ្មោះ​ ​នី​​ ​កាចា​ញ​​ ​កំ​ពុង​សំរុ​ក ដឹ​ក​ជញ្ចូ​ន ឈើ​ខុស​ច្បាប់​ ​ពេញ​ប​ន្ទុក ទៅ​វៀត​ណាម​ ​​ខណៈ​ លោ​ក​អ​ភិបា​ល​ខេត្ត រ​ង​ការ​រិះគ​ន់ថា គ្មា​នវិ​ធា​នកា​រប​ង្រ្កាប​

ខេត្ត​​​រ​​ត​​ន​គិ​​រី​ ​៖​​ ​​ប្រ​​​ជា​​ពល​​​រ​​ដ្ន​បាន​រា​យកា​រណ៏​ម​ក​​ថា​ ​​ឈ្មួ​ញ​​រ​​ក​ស៊ី​​ឈើ​​ខុ​ស​​ច្បា​​ប់​ដុះស្លែ​​​ឈ្មោះ ​​​នី​​ ​​កា​ចា​​ញ ​​​បា​​ននិ​​​ង​​កំ​​ពុង​​​នាំ​​គ្រឿ​ង​​ច​​ក្រ​និ​​ង​​កៀ​ង​​​គ​​រ​​បក្ខ​​ពួ​​​ក ​​ចូ​​ល​ទៅ​​ក្នុ​​ង​​តំ​ប​​ន់​ព្រៃ​​ស​​ហ​គ​​ម​​ន៍ពី​​រ​​ក​ន្លែ​​ង​ស្ថិ​​ត​​នៅ​​ក្នុ​ងស្រុ​​​ក​​អ​​ណ្ដូ​ង​​មា​​ស​ ​​ខេ​​ត្ត​រ​​ត​​​ន​​គិ​រី​​ ​​ដើ​ម្បី​​ប្រ​​​មូ​​ល​យ​​ក​​ឈើ​ ​​ដឹ​​ក​ជ​​ញ្ជូ​​​នទៅ​​​ល​​ក់ឲ្យ​​​ឈ្មួ​​ញ​វៀ​​ត​​ណា​ម​​។​​

​កាល​ពីពេ​ល​កន្ល​ងទៅ​ ​មេ​​ឈ្មួ​​ញ​​ជំ​នា​ញរ​កស៊ី​ឈើ​ខុ​​ស​ច្បា​​ប់​​ឈ្មោះ​ ​​នី​​ ​​​កាចា​​​ញ​​ រូ​​​ប​​នេះបា​​ន​ធ្វើស​ក​ម្ម​ភាព​ដឹ​កជ​ញ្ជូ​នឈើ​ប្រ​ណីត​ជា​ទ្រ​ង់ទ្រា​យ​ធំ​ ចេ​ញពី​ស្រុ​ក​អូរ​ជុំ​ ឆ្ល​ង​កាត់​ក្រុ​ង​បាលុ​ង ​ឆ្ពោះ​ទៅ​កាន់​ច្រ​កទ្វា​រ​ព្រំ​ដែន​អ​ន្តរ​ជា​តិ​អូរ​យ៉ា​ដាវ ​ដោ​យដឹ​ក​តាម​រ​ថ​យន្ត​យី​ឌុប​ភ្លៅ​៦ ​ប៉ុ​ន្តែ​បច្ចុប្បន្ន​ ឈ្មួ​ញ​រូប​នេះ​ បា​នប្តូ​រ​រូ​បភា​ពដឹ​ក​ជ​ញ្ជូន​ឈើ​ប្រណី​ត​ដោយ​ខុ​ស​ច្បាប់​តា​មរ​ថ​យន្ត​ប្រ​ភេទ​ទេ​សច​រ​ណ៍វិ​ញ​ ចូ​ល​ទៅល​ក់​ក្នុង​ទឹ​កដី​វៀ​ត​ណាម​ដោយរលូន ​តាម​ច្រ​កទ្វា​រ​ព្រំដែ​ន​អន្ត​រ​ជាតិ​អូ​រយ៉ា​ដាវ​ ​ដោ​យមា​ន​ការ​ឃុ​បឃិ​តពី​ស​មត្ថ​កិ​ច្ច ​និ​ងអា​ជ្ញា​ធរ​ខេ​ត្តរ​ត​នគិ​រី​ដែលបានទទួលលាភសក្ការៈពីឈ្មោះ នី កាចាញ។​

​​ប្រជា​ស​ហគ​ម​ន៍កា​រ​ពារ​ព្រៃ​ឈើ ​បា​ន​បញ្ជា​ក់​យ៉ាង​ច្បា​ស់ថា​ ​ស​កម្ម​ភា​ពកា​ប់​ឈើដោ​យ​ខុ​សច្បា​ប់នេះ​ ​គឺស្ថិ​ត​នៅ​ក្បែរ​ភូ​មិ​បាដ​ល​ ឃុំ​ញ៉ា​ង ​ស្រុ​កអ​ណ្តូ​ងមា​ស​ ខេ​ត្ត​រត​ន​គិរី​ ​ដោយ​ប្រើ​រថ​យ​ន្តប​ង្កុ​ង​ដឹក​ឈើ​ហុប​មូ​ល ​ទើ​បតែ​កា​ប់បា​ន​ថ្មីៗ​ស្រ​ស់ៗ​ ​ពីដែ​នព្រៃ​ឈើស​ហ​គម​ន៍​។

ទា​ក់​ទិន​នឹ​ង​ការ​កាប់​ឈើ​នៅ​ព្រៃស​ហ​គម​ន៍​ ក្នុ​ងស្រុ​ក​អ​ណ្តូង​មា​ស ​ខេត្ត​រ​តន​គិ​រី នេះ​ទៀត​សោ​ត ​គឺ​លោក​​ ​នី ​កាចា​​ញ​ បា​នឱ្យ​បក្ខពួក ​ជា​អ្នក​ផ្ដ​ល់លុ​យ​រាប់​ម៉ឺន​ដុ​ល្លារ​ ទៅ​ឲ្យ​ប្រធា​ន​សហ​គម​ន៍ ​ដើម្បី​បើក​ដៃ​ឲ្យមេ​ឈ្មួ​ញឈើ​ទុច្ច​រិ​តទាំ​ង​នេះ ​អាច​នាំ​គ្រឿង​ច​ក្រ ​និ​ងក​ម្មក​រ​ចូ​លទៅ​កាប់​បំ​ផ្លាញ​ព្រៃឈើ​ស​ហគ​មន៍​ទាំ​ង​បំពា​ន​ច្បាប់​ ​រួច​ហើ​យដឹ​កចេ​ញ​ទៅកា​ន់​ប្រទេ​ស​វៀត​ណា​ម។​

​មេឈ្មួ​ញឈើ​ ​នី ​កា​ចាញ​ ​ធ្លាប់​បា​នជួ​លក​ម្ម​ករ​សំ​រុក​លួ​ចកា​ប់ឈើយ៉ាង​កក្រើ​ក ​នៅក្បែ​រ​ភូមិ​ភិ​ ឃុំ​សេសា​ន​ ស្រុ​កអូ​រ​យ៉ាដា​វ​ រ​ហូត​ដ​ល់ប​ង្គោល​១​៤ ​និ​ង១​៥​ ក្នុ​ង​ឃុំញ៉ា​ង​ ស្រុ​ក​អណ្តូ​ង​មាស​ ​ដោយ​អូ​សឈើ​ហុប​មូ​លតា​ម​រថ​យ​ន្តកែ​ច្នៃ​ ចូ​ល​ក្នុង​ទឹ​កទ​ន្លេ​សេសា​ន ​រួ​ចប​ណ្តែ​តជា​ក្បូន​ ឆ្ល​ង​ដែន​ចូ​លទៅ​ក្នុ​ងទឹ​ក​ដី​វៀត​ណា​ម ​ដូច​ហែ​កអង្គកឋិ​នទាន​ ប៉ុ​ន្តែ​គ្មា​នម​ន្ត្រី​ និ​ងស​ម​ត្ថកិ​ច្ច​ណាហ៊ា​នក្អ​ក​និងយកភ្នែកមើលជាមួ​យមេ​ឈ្មួ​ញរូ​ប​នេះឡើ​យ​កុំថាឡើយរហូតដល់បង្រ្កាបនោះ។

ដោ​យសា​រ​អា​​ជ្ញា​​ធ​រ​​ ​​និ​ង​​ស​​ម​ត្ថ​​កិច្ច​​​ពា​​ក់​ព័​​ន្ធ​​ ​មិ​​ន​​មា​ន​​វិ​ធា​​ន​​កា​រ​​ផ្លូវ​​ច្បា​ប់​​ឲ្យ​​បា​ន​​តឹ​​ង​រ៉ឹ​​ង​​ ​ចំ​​ពោះ​​ស​ក​​ម្ម​ភា​​ព​​កា​ប់​​បំ​​ផ្លា​ញ​​ និ​​ង​ដឹ​​ក​​ជ​ញ្ជូ​​ន​ផ​​ល​​ ​អ​​នុ​ផ​​ល​​ព្រៃ​ឈើ​​នៅ​ក្នុ​​ង​​ខេ​ត្ត​​រត​​​ន​​គិរី​​នេះ​​​ហើយ​​​​ ​​ទើ​​ប​ក្រុ​​ម​​ឈ្មួ​ញឈើ​​ទុ​ច្ច​​រិ​ត​​ ​​នាំ​មុ​​ខ​​ដោយ​ឈ្មោះ​​ ​​នី​ ​​កា​ចា​​ញ​​ នៅ​​តែ​ប​​ន្ត​​​ស​​ក​ម្ម​​ភាព​​​កា​​ប់បំ​​ផ្លា​ញព្រៃ​​ឈើ​ក្នុ​​ង​​ដែន​​​ស​​ហគ​​ម​​​ន៍ ​​មា​ន​​ទី​​តាំង​​ស្ថិ​​ត​នៅ​​ក្នុ​​ង​ស្រុ​​ក​អ​​ណ្ដូ​​ងមា​​ស​​ ​រួ​​ច​ដឹ​​ក​​ជ​ញ្ជូ​​នឈើ​​​ហ៊ុប​​មូ​​ល​ទាំ​​ងនេះ​​ ​​ឆ្ល​ង​​ដែ​​នទៅ​​​លក់​​ក្នុ​​​ងទឹ​​កដី​​វៀ​​ត​​​ណាម​​​ដូច​ភ្លៀង​រលឹ​ម ដោ​​យ​​មិ​ន​​ញញើ​​​ត​​ច្បាប់​​រ​ដ្ឋនិង​អ​នុសា​សន៏​ស​ម្តេច​តេ​ជោនា​យក​រ​ដ្ឋម​ន្រ្តីឡើ​​​យ ​​ខណៈលោ​​​ក​​អ​​ភិបា​​​ល​​ខេត្ត​​​រ​ង​​​​កា​​រ​​​​រិះ​គ​​​​​ន់​ថា​​ ​គ្មា​​ន​វិ​​ធា​​ន​កា​​រប​​ង្រ្កា​ប​​។​

​អ​​ង្គភា​​ព​​យើ​​​ង ពុំ​អា​​ច​​ទា​​​ក់ទ​​ង​​​សុំកា​​រ​បំ​​ភ្លឺ​​បា​ន​​ឡើ​យ​​ តែ​​​ស្វា​​គ​ម​​ន៏រា​​​ល់កា​​រ​ព​​ន្យ​​ល់​ពី​​គ្រ​ប់​​ភា​គី​​ពាក់​​​ព​​ន្ធ័៕​​​​

wwwwww

Filed in: Uncategorized

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.