ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ហ៊ីយ៉ា​ន់​ដា​យ ​ដឹក​​​ដីខ្សា​ច់​​មួ​យគ្រឿ​ង ​ឡើ​ង​​ចំ​ណោត​​មិ​ន​​រួ​ច ​​យ៉ែ​ថយ​ក្រោ​យ ​បណ្តា​ល​​ឲ្យ ​​​​មនុ​ស្ស​​ម្នា​ក់​​ស្លា​ប់ ​ម្នាក់​ទៀ​ត​​រង​រ​បួស​​​ធ្ងន់​​

ខេត្ត​រត​ន​គិរី​ ​៖ ហេតុ​ការ​ណ៍​​គ្រោះ​ថ្នាក់​​​ចរា​ចរ​ណ៍​​​ដ៏​​រ​ន្ធត់​​​នេះ​​បា​ន​​កើត​ឡើ​ង​​នៅ​វេលា​​​ម៉ោង​​១​​​និង​​​១៥​​​នាទី​​​រសៀ​ល ​ថ្ងៃ​ទី​​២៧​ ​ខែឧ​ស​ភា ​ឆ្នាំ​​២​០​១៩​ ក​ន្ល​ងទៅ​ ត្រ​ង់ចំ​ណុ​ច​​ឡើ​ង​​ចំណោ​ត​​ទួ​ល​​បឹ​ង​​កំ​សាន្ត​ ​ស្ថិត​នៅ​​ក្នុ​ងភូ​មិ​​ថ្ម​ដា ​ស​ង្កាត់​​​បឹង​​ក​ន្សែ​ង ​ក្រុ​ង​​បា​ន​​លុ​ង ​ខេត្ត​រ​តន​គិ​រី​​។​ ដោយ​រថ​យន្ត​​ហ៊ី​យ៉ា​ន់​ដាយ​​​មួយ​គ្រឿង​ ​ដឹ​ក​​ដី​ខ្សាច់​​ឡើ​ង​​ចំ​ណោ​ត​​មិ​ន​​រួច​ រ​​​យ៉ែ​​ថ​យក្រោ​យ ​កិ​​ន​​ម៉ូ​តូ​​អ្ន​កធ្វើ​ដំ​ណើរ​​លើ​​​ដង​ផ្លូវ​​​អ​ស់​​ជា​ច្រើន​​​គ្រឿង​ ​ប៉ុន្តែ​​​សំណា​ង​ល្អ តៃកុង​​លោត​​​ចេញ​​ទា​ន់​ពេល​ ​ហើ​យ​​បន្ត​ទៅ​កិ​ន​​​ម៉ូតូ​​រ៉ឺ​​ម៉​ក​​ដឹ​ក​​ផ្ទះ​​និង​​កិ​​ន​​មនុ​ស្ស​​ស្លាប់​​​ម្នាក់​ រី​ឯ​​ម្នា​ក់ទៀ​ត​​បា​ន​​រ​ងរ​បួ​ស​ធ្ង​ន់​ធ្ងរ​​។​​

​​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៉ិ​យ៉ាន់​ដាយ ក្បាល​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-8557 បាន​ដឹក​ដីខ្សាច់​ពេញប្រៀប​ចេញពី​ស្រុក​វើ​ន​សៃ​ឆ្ពោះ​ចូលមក​ក្រុង​បាន​លុង ខណ​:​មកដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ​បាន​បើក​ប៉ះ​និង​រ៉ឺម៉ក​ម៉ូតូ​ដឹក​ផ្ទះ ស្រាប់តែ​អក​ហ្សឺ​ឡើង​ចំណោត​មិន​រួច​ក៏រយ៉ែ​ថយក្រោយ ខណ​:​នោះដែរ​តៃកុង​រថយន្ត​ឃើញ​សភាព​ការ​មិ​នស្រួល ក៏បាន​លោត​ចោល​រថយន្ត ហើយ​រថយន្ត​បានរយ៉ែ​ថយ​ក្រោយមក​កិន​ម៉ូតូ​អស់​ចំនួន​៤​គ្រឿង តែ​សំណាងល្អ​អ្នកជិះ​ម៉ូតូ​ទាំងនោះ​បាន​លោត​ចោល​ម៉ូតូ​ចេញ​ទាន់ ហើយ​បន្ត​មក​កិ​ន​រ៉ឺម៉ក​ម៉ូតូ​ដឹក​ផ្ទះ បណ្តាល​ឲ្យ​មេជាង​ផ្ទះ​ម្នាក់​បាន​ស្លាប់​នៅក្រោម​កង់​រថយន្ត​បែកក្បាល​ចេញ​ខួរ និង​ម្នាក់ទៀត​ជា​កូនជាង​បាន​រងរបួស​ជា​ទម្ងន់ ហើយ​អ្នកបើកបរ​រថយន្ត​ដាក់​មេ​ប្រូចបឹទសាប៊ូគូទរត់​បាត់ស្រមោល​តែម្តង​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ខេត្ត​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ឡស់ សឿន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​អូរ​ជុំ ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។ ម្នាក់ទៀត​កូនជាង ឈ្មោះ សៅ សុ​វណ្ណា​រី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ក្នុងភូមិ​អូរ​មៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី រងរបួស​ធ្ងន់ បាក់​ចង្កេះ​និង​បែក​ផ្លោក​នោម ត្រូវបាន​សាច់ញាតិ​ដឹកបញ្ជូន​តាម​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​យកទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​។​

​ក្រោយ​កើតហេតុ​នគរបាល​ចរាចរណ៍​បាន​ចុះមក​ធ្វើការ​អន្តរាគមន៍​សម្រួល​ចរាចរណ៍​នៅ​កន្លែងកើតហេតុ​កុំ​ឲ្យ​កកស្ទះ​លើ​ដងផ្លូវ និង​បាន​ដឹក​សព​យកទៅ​ដំ​ម្ក​ល់​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​

​ដោយឡែក​រថយន្ត​បង្ក​រួមទាំង​មធ្យោបាយ​ជាច្រើន​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​រឹបអូស​យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅតាមនិតិវិធី៕

853506612_316089855005629_251275

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2026 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.