ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​វិទ្យាល័យ​ព្រះ​នរោត្តម​សីហ​មុនី​

​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​វិទ្យាល័យ​ព្រះ​នរោត្តម​សីហ​មុនី​

ខេត្ត​កំពត​ ៖ ព្រះបាទ​សម្តេចព្រះ​បរម  នា​ថ នរោត្តម សីហ​មុនី ព្រះ​-  មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ កម្ពុជា បាន​យាង​សម្ពោធ​ដាក់  អោយ​ដំណើរការ​វិទ្យាល័យ ព្រះ​នរោត្តម សីហ​មុនី នៅ​ខេត្ត កំពត​កាលពី​ថ្ងៃ​ទី ២០ ខែវិច្ឆិកា  ឆ្នាំ​២០១៤ ដោយ ព្រះករុណា  ទ្រង់​បាន​បង្ហាញ​នូវ​ព្រះ​ហ​ប្ញ​ទ័យ រីករាយ​ចំពោះ​រាជរដ្ឋាភិបាល ដែល​បាន​លើកស្ទួយ​វិស័យ​អប់រំ ឱ្យ​រីកចំរើន ។​

​ព្រះករុណា​ជា​អម្ចាស់​ជីវិត  លើ​ត្បូង​មាន​ព្រះរាជបន្ទូល​ថា  ខ្ញុំ​ព្រះករុណា ខ្ញុំ​មាន​សេចក្តី​រីក  រាយ​ចំពោះ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល បាន​លើកឡើង​អំពី​យុទ្ធសាស្ត្រ ចតុកោណ ក្នុងនោះ​មាន​ការ លើកស្ទួយ​វិស័យ​អប់រំ​ជាតិ​ផង ដែរ ។

​សម្តេច​អគ្គមហាសេនាបតី  តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជ  រដ្ឋាភិបាល​កម្ពុជា លោក​បាន  ដឹកនាំ​ជំរុញ​ការអភិវឌ្ឍន៍​ប្រទេស ជាតិ​លើ​គ្រប់​វិស័យ ពិសេស  វិស័យ​អប់រំ​ជាតិ​មាន​សន្ទុះ​រីក ចម្រើន​យ៉ាង​ខ្លាំងក្លា ។​

​ព្រះមហាក្សត្រ​មាន​ព្រះរាជ  បន្ទូល​ទៀត​ថា ប្រទេសជាតិ មាន​ការរីកចម្រើន អាស្រ័យ  ដោយ​ធនធានមនុស្ស​មានចំណេះ ដឹង និង​បទពិសោធន៍​ការងារ​។   សាលារៀន​ជា​ថ្នាល​សម្រាប់  បណ្តុះបណ្តាល​ធនធានមនុស្ស  ដើម្បី​បម្រើ​ប្រទេសជាតិ ។

​តាម​ប្រវត្តិសាស្ត្រ​ពី​ដំណាក់  កាល​មួយ​ទៅ​ដំណាក់កាល​មួយ  សង្គម​ខ្មែរ​យើង​មាន​ការ​ស្ថាន ភាព​រីកចម្រើន​ឡើង​ដោយ​បញ្ញា ញាណ​របស់​ប្រជាពលរដ្ឋ​ពីមួយ ជំនាន់​ទៅមួយ​ជំនាន់ ។

​ព្រះករុណា​ជា​អម្ចាស់​ជីវិត  លើ​ត្បូង​មាន​ព្រះរាជបន្ទូល​ថា  ព្រះករុណា ព្រះមហាវីរក្សត្រ  ព្រះវររាជបិតា​ជាតិ​ខ្មែរ “​ព្រះ  ករុណា ព្រះ​បរម​រតន​កោដ្ឋ​”   កាលពី ព្រះអង្គ​នៅ​គង់​ព្រះជន្ម និង​សម្តេច​ព្រះមហាក្សត្រី ព្រះ​វរ  រាជមាតា​ជាតិខ្មែរ​ជា​ទីសក្ការៈ​ដ៏ ខ្ពង់ខ្ពស់​បំផុត​ព្រះអង្គ​តែងតែ​ចូល រួមជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា  បាន​ប្រោស​ព្រះរាជទាន​កសាង  អគារសិក្សា​នៅតាម​សាលារៀន នានា​ជាច្រើន​កន្លែង​រហូតដល់ ជនបទ​ទូទាំង​ប្រទេស​សម្រាប់ យុវជន យុវនារី និង​កុមារា  កុមារី ជា​កូនចៅ ចៅទួត​របស់ ព្រះអង្គ​សិក្សា​រៀនសូត្រ​បង្កើន ចំណេះដឹង ។​

​ព្រះករុណា​ជា​អម្ចាស់​ជីវិត  លើ​ត្បូង​មាន​ព្រះរាជបន្ទូល​ថា  ខ្ញុំ​ព្រះករុណា ខ្ញុំ​សូម​អបអរសាទរ  ព្រះរាជ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ ប្រា​ស់ “​វិទ្យាល័យ ព្រះ​នរោត្តម  សីហ​មុនី​”​សម្រាប់​ទុក​ប្រើប្រាស់  ជា​ប្រយោជន៍​សាធារណៈ​ក្នុង វិស័យ​អប់រំ​ជាតិ​តទៅ ។ ចាប់ ពី​ពេល​នេះ​តទៅ ខ្ញុំ​សូម​ប្រគល់  វិទ្យាល័យ​នេះ ជូន ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង កីឡា តំណាង​រាជរដ្ឋាភិបាល  កម្ពុជា​គ្រប់គ្រង​យ៉ាងណា​ឱ្យ ដំណើរការ​ល្អ​ជា​ប្រចាំ​សម្រាប់ សិស្សានុសិស្ស​ខេត្តកំពត ខេត្ត តាកែវ​បាន​រៀនសូត្រ​តទៅ ។ ខ្ញុំ​សង្ឃឹមថា គណៈកម្មការ ទ្រទ្រង់​សាលា​និង​បងប្អូន​ប្រជា ពលរដ្ឋ​នៅ​តំបន់​នេះ​នឹងចូលរួម ថែរក្សា​វិទ្យាល័យ​នេះ​ឱ្យបាន​ល្អ ប្រសើរ ។​

​របាយការណ៍​របស់​គណៈ  កម្ម​ការសាងសង់​ឱ្យដឹងថា ជា  ទូទៅ​ព្រះ​សមិទ្ធផល​នៅ​វិទ្យា ល័យ ព្រះ​នរោត្តម សីហ​មុនី  មាន​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ កាយ និង​កីឡា ដោយបាន ចំណាយ​ថវិកា​អស់​ចំនួន ២.៣ ៨៩.៨៦៦.២៣៤​រៀល ដែល​ក្នុង  នោះ​មាន​ព្រះរាជ​ទ្រព្យ​របស់​ព្រះ ករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ចំនួន​ជាង​២.០០០​លាន​រៀល​។​

​វិទ្យាល័យ​“​ព្រះ​នរោត្តម សីហ​មុនី​”​ស្ថិតនៅ​ភូមិ​ឈើទាល  ឃុំ​ម្រោម ស្រុក​អង្គរជ័យ សាង សង់​លើ​ផ្ទៃដី​ប្រមាណ​ជា ១១  ហិកតា​មាន​អគារសិក្សា​ជាច្រើន  បំពាក់ ដោយ​សម្ភារៈ​ឧបទ្ទេស សិក្សា​សម្រាប់​សិស្ស​និង​សា​ស្ត្រា ចារ្យ មាន​ត​បណ្តាញ​អគ្គិសនី និង បណ្តាញ​ទឹកស្អាត​ចូល​គ្រប់  បន្ទប់ មាន​អគារ​ការិយាល័យ  បន្ទប់​បណ្ណាល័យ បន្ទប់​កុំព្យូទ័រ  បន្ទប់ពិសោធន៍ ។

​ចំណែក​សំណង់​អគារ​សា  លា​បឋមសិក្សា​ឈើទាល បាន   សាងសង់​រួច​ហើយ មាន​អគារ សិក្សា​មាន​បំពាក់​សម្ភារ​ឧបទ្ទេស មាន ត​បណ្តាញ​អគ្គិសនី​ទឹក​គ្រប់  បន្ទប់​សិក្សា​មាន​អគារ​ទីចាត់ការ  បណ្ណាល័យ មាន​បន្ទប់​អនាម័យ ៕

2014_11_25j

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.