ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្រុ​ម​​ចា​ប់​​ប​ង្ខាំង​​ និ​ង​​ជំ​រិត​​​ទារ​ប្រាក់​​ដ៏​​ធំ​ ​​នៅ​​ក្រុង​​​ប៉ោ​យប៉ែ​ត​​ ​​ត្រូ​វ​បង្ក្រា​បចាប់​ខ្លួ​ន

បន្ទា​យ​មា​​ន​​ជ័​យ​​ ៖​ កា​ល​ពី​​​ថ្ងៃទី​​​២៥​ ​ខែ​ឧ​សភា​ ​ឆ្នាំ​​២​០​១៩  ឃាត់មេ​ក្លោ​ង​​ជា​​ជ​ន​​ជា​តិ​ចិ​ន​​ចំ​នួន​​​២​​នា​ក់ ​ព្រម​ទាំ​ង​​បា​ន​​រំ​ដោះ​​ចំ​ណាប់​ខ្មាំ​ង​​ជា​​ជ​ន​​ជា​តិចិ​ន​​ដូ​ច​គ្នា​​ចំ​នួន​ ​៤​​នា​ក់ផ​ងដែ​រ​​ ​ក្រោយ​​កម្លាំ​ង​​ន​គរ​បាល​​​បើក​​ប្រ​តិប​ត្តិ​​កា​រប​ង្ក្រា​ប ​ក​រណី​​​ចាប់​​ប​ង្ខាំ​ង​​ជំ​រិ​ត​​ទា​រប្រា​ក់​​ដ៏​​ធំ​​មួ​យ​​នៅក្រុង​​ប៉ោ​យប៉ែ​ត ខេត្តបន្ទាយមានជ័យ ។​​

​​លោ​ក​​ឧ​​ត្ត​​ម​​​សេនី​យ៍​​ផ្កាយ​​​៣ ​ជា​ ពៅ​ បា​ន​បញ្ជា​ក់​​ប្រា​ប់​​សា​រព័​ត៌​មាន​​ក្នុ​ង​ស្រុក​​ថា​ កាលពី​​​​នៅ​ថ្ងៃ​ទី​​២​៤ ​ខែឧ​ស​ភា ​ឆ្នាំ​​២​០១​៩​ ក​ម្លាំ​ង​​នាយ​ក​ដ្ឋាន​​​ប្រឆាំ​ង​​ប​ទ​ល្មើស​​ប​ច្ចេ​កវិ​ទ្យា​ បា​ន​ទទួ​ល​​ពា​ក្យ​បណ្តឹ​ង​​ពី​​​ជន​​​ជាតិ​ចិ​ន​​ឈ្មោះ​ Z​H​A​NG​ ​JI​A​NZ​H​ON​G​ ភេ​ទ​​ប្រុ​ស​ អាយុ​​៥​៤​​ឆ្នាំ​ ​មុខ​រ​បរ​​​បុគ្គ​លិ​ក​​សិ​ប្បក​ម្ម​​ផ​លិ​ត​​ស័​ង្ក​សី ​កា​ន់​​លិ​ខិត​ឆ្ល​ងដែ​ន​​លេ​ខ​ E​0​96​87​5​14​ លើ​​បទល្មើស​​​មួយ​នេះ​​។​​

​​ប​ន្ទាប់​មក​​ក​ម្លាំ​ង​​ជំនាញ​​បាន​សហការ​​បើក​កា​រស៊ើបអង្កេត ​និង​បំបែ​កសំណុំរឿង​​ចាប់ជំ​រិត​ទារប្រាក់​​ដ៏​ធំ​​មួយ ដោ​យ​បង្ខាំ​ង​ជ​នរងគ្រោះ​​នៅផ្ទះ​ជួ​ល​មួយ​កន្លែង ​នៅ​ភូមិ​​សាមគ្គី​​មានជ័យ ​សង្កាត់​ប៉ោ​យប៉ែត ​ក្រុង​ប៉ោយប៉ែ​ត ខេត្តប​ន្ទាយមានជ័យ​​។ ​ជា​​លទ្ធផល ​​ក​ម្លាំង​​បា​ន​​​រំដោះ​​​ចំណា​ប់ខ្មាំ​ង​​ចំ​នួន៤​​រូ​ប​ ដោ​យ​​សុ​វ​ត្ថិភា​ព ​និ​ង​​ចា​ប់​បាន​​​មេ​ក្លោង​ ​២​​រូ​ប​​។​ តា​ម​​ព័​ត៌​មាន​​​ទទួ​ល​បាន​​កា​រ​បង្ក្រា​ប​​​នោះ​​ធ្វើ​ឡើ​ង​​កា​ល​ពី​​​ថ្ងៃទី​​​២៥​ ​ខែ​ឧ​សភា​ ​ឆ្នាំ​​២​០​១៩​​​កន្ល​ង​ទៅ​នេះ ។​

​ជន​សង្ស័​យ​​ឃា​ត់ខ្លួ​ន​​ទី​​​១ ​ឈ្មោះ​ W​a​ng​ ​Da​o​do​ng​ ​ជន​ជា​តិ​​ចិន​ ​ភេទ​​ប្រុ​ស​ ៤​៩​​ឆ្នាំ​ ​កាន់​​លិ​ខិ​តឆ្ល​ង​ដែន​​លេ​ខ
​E​07​6​74​1​75​5​ និ​ង​​ទី​​២​ ​ឈ្មោះ ​J​IA​NG​ ​FE​N​G ​អាយុ​​​៣៨​​​ឆ្នាំ ​មិន​មា​ន​​លិ​ខិត​ឆ្ល​ងដែ​ន​​។​​
​ដោយឡែក​ជនរងគ្រោះ​រួមមាន​៖
*​ទី​១៖ ឈ្មោះ Zhang Dongwei ជនជាតិ​ចិន ភេទ​ប្រុស កាន់​លិខិតឆ្លងដែន​លេខ EG2553324
*​ទី​២៖ ឈ្មោះ Li xuelin, អាយុ​៥៦​ឆ្នាំ កាន់ លិខិតឆ្លងដែន​លេខ EC5759699
*​ទី​៣៖ ឈ្មោះ CUI XIAOBO អាយុ​៣៥​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ EC2910391
*​ទី​៤៖ ឈ្មោះ LI WEN ZHENG អាយុ​៣៨​ឆ្នាំ​៕

Filed in: ជីវិត និងសុខភាព

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.