ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​គ្មាន​ការរំលោភ​លើ​កិច្ចព្រមព្រៀង​ថ្ងៃ​ទី ២២ ខែកក្កដា រវាង​គណបក្ស​ទាំងពីរ​ដែល​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា​

​គ្មាន​ការរំលោភ​លើ​កិច្ចព្រមព្រៀង​ថ្ងៃ​ទី ២២ ខែកក្កដា រវាង​គណបក្ស​ទាំងពីរ​ដែល​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា​

ភ្នំពេញ​ ៖ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន បាន​មានប្រ​- សាសន៍​ថា សូម​អោយ​ប្រយ័ត្ន  ប្រយែង​ពាក្យសម្តី ព្រោះ​គ្មាន  ការរំលោភ​លើ​កិច្ចព្រមព្រៀង រវាង​គណបក្ស​នយោបាយ​ទាំង ពីរ​ដែល​មាន​អាសនៈ​នៅក្នុង​រដ្ឋ សភា​ទេ ។ បន្ទាប់ពី​មាន​ការ ចោទប្រកាន់​ថា​គណបក្ស​ប្រជា ជនកម្ពុជា និង​រដ្ឋាភិបាល​បាន  រំលោភ​លើ​កិច្ចព្រមព្រៀង​នៅ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់ និស្សិត​ថ្នាក់​បរិញ្ញាបត្ររង ប​រិ​- ញ្ញាប​ត្រ​និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៃ​សាកលវិទ្យាល័យ ី​ជី នៃ បច្ចេកវិទ្យា​ចំនួន ១២១០ នាក់  កាលពី​ថ្ងៃ​ទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​ថ្លែង  ថា នេះ​គ្រាន់តែ​ជា​ការជូន​សារ  ដោយ​ស្មោះត្រង់​ដែល​ចៀសវាង ប្រទូស​រាយ កុំ​ចោទ​គណបក្ស  ប្រជាជន​កម្ពុជា​ហើយ​ក៏​កុំ​ចោទ រាជរដ្ឋាភិបាល​ដោយសារតែ គណបក្ស​ប្រជាជន​កម្ពុជា​និង រាជរដ្ឋាភិបាល​មិន​មាន​សិទ្ធិ​នោះ ហើយ ទើប​តុលាការ​មាន​សិទ្ធិ  យើង​ក៏​មិន​អាច​ប្រឆាំង​បានដែរ ។  ដំណើរការ​អ្វីៗ​អោយ​វា​ទៅតាម  ច្បាប់ ។

​ទន្ទឹង​នឹង​ប្រជាធិបតេយ្យ​ក៏  ត្រូវ​ពង្រឹង​និតិរដ្ឋ​ដែរ យើង​មិន  អាច​អត់ឱន​ឱ្យ​បាន​ទេ អំពី​រឿង បិទផ្លូវ គឺ​ដល់​ពេលវេលា​ដែល  អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់ការ ហើយ ។

​សម្តេច​តេជោ​ថ្លែងបន្តថា  ខ្ញុំ​ជា​អ្នកចរចា ហើយ​នៅ​ថ្ងៃ​ចរ  ចា​នោះ មាន​ការស្នើសុំ​ឱ្យ​នៅ ក្រៅ​ឃុំ ខ្ញុំ​បាន​ប្រាប់ ឯកឧត្តម  សម រង្ស៊ី និង​គណៈប្រតិភូ​របស់  គាត់​ថា សុំ​ជម្រុញ​ល្បឿន​នៃ​រដ្ឋ ប្បវេណី​ដើម្បី​បង្អាក់​ព្រហ្មទណ្ឌ ។ ហេតុអ្វី បានជា​ខ្ញុំ​និយាយ​ដូច្នេះ  ព្រោះ​ថា​ឥឡូវ​យើង​បាន​ឯកភាព គ្នា​ហើយ​ដើម្បី​ចូល​សភា បើ​អ៊ី  ចឹង​ចូល​សភា​ចូល​ឱ្យ​វា​លឿន​ទៅ  ដើម្បី​យក​អភ័យឯកសិទ្ធិ​នេះ  ហើយ​គេ​ហៅថា ដំណើរការ  តាម​រដ្ឋប្បវេណី​បង្អាក់​ព្រហ្ម ទ​ណ្ឌ ។ ករណី​ឯកឧត្តម កឹម  សុខា ខ្ញុំ​បាន​ប្រាប់ថា ឯកឧត្តម  មាន​ជម្រើស​ពីរ គឺ​ជម្រើស​ទី​១- ចូល​ស្បថបាន​រហ័ស ឯ​ជម្រើស  ទី​ពីរ សុំ​ពន្យារពេល​ចូល​តុលា  ការ ពី​ព្រោះ​តុលាការ​គេ​កោះ ហៅ​ដែរ ។ ដូច្នេះ​ពេល​នោះ  យើង​បាន​ប្រឹងប្រែង​គ្រាន់តែ ធានា​ឱ្យ​នៅក្រៅ​ឃុំ​តែ​ប៉ុណ្ណោះ​។​

​សម្តេច​តេជោ បន្តទៀតថា  មិន​អាច​បញ្ចប់​រឿងក្តី​នេះ​បានទេ  រឿង​ចាប់​ខ្លួន​អ្នកណា​មួយ​ខាង​ន គ​របាល និង​តុលាការ​គេ​ធ្វើ  កោសល្យវិច័យ​ទៅលើ​រូបភាព  ហើយ​ខ្ញុំ​បាន​ប្រាប់ ឯកឧត្តម សម  រង្ស៊ី ច្បាស់​នៅ​ក្នុង​សភា ព្រោះ  ឯកឧត្តម សម រង្ស៊ី គាត់​តែងតែ ព្យាយាម​មកជួប​ខ្ញុំ ។ ឯកឧត្តម រឿងនេះ ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ទេ  ដំណើរការ​មាន​តែ​តាម​ក្រឹត្យ  ក្រម​របស់​វា​បើសិនជា​តុលាការ សម្រេច​ឱ្យ​នៅក្រៅ​ឃុំ​វា​ជា​ភ័ព្វ សំណាង ប៉ុន្តែ​បើសិនជា​គេ​មិន ឱ្យ​នៅ​ក្រៅ​ឃុំ ហើយ​គេ​កាត់ ទោស យក​ល្អ ឯកឧត្តម កុំ​ប្តឹង​ឧទ្ធរណ៍​ដើម្បីឱ្យ​សាលក្រម​ចូល ស្ថាន​ពរ​ដល់​សាលក្រម​ចូល​ស្ថាពរ  ហើយ​ខ្ញុំ​មានឱកាស​សុំ​ព្រះរាជ ទាន​ទោស​នៅពេល​ណា​ក៏​បាន​។​

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​គូសបញ្ជាក់ថា ឥឡូវ​មក  ចោទថា រាជរដ្ឋាភិបាល​ប្រើ  ប្រាស់​ឧបករណ៍ ដើម្បី​បង្ក្រាប​បក្សប្រឆាំង​ឬ​ចាប់​គេ​ធ្វើ​ចំណាប់ ខ្មាំង ។ ខ្ញុំ​សូម​ផ្តាំ​ត្រឡប់ទៅវិញ  ដោយសារតែ​នាយករដ្ឋមន្ត្រី ឬ  រាជរដ្ឋាភិបាល​គ្មាន​សិទ្ធិ​ទៅ​លី តុលា​ការហឹងហើយ​បាន​ជាមា​ន រឿង​ហ្នឹង ។ បើសិន​ជា​ខ្ញុំ​អាច  និយាយថា តុលាការ​កុំ​ចាប់​វា  មិន​ស្រួល ។ សភាពការណ៍​កំពុង  តែ​ស្រួល​អីចឹង​ឯកឧត្តម សម រង្ស៊ី  និង​លោកជំទាវ​ទៅ​ចូលរួម​អុំទូក ជាមួយ​គ្នា​ឈរ​និយាយ​គ្នា​តាំងពី ការ​ផ្គូរ​ផ្គង​ទូក​ថា ឆ្នាំក្រោយ គាត់​ធ្វើ​ទូក​មួយ​អុំ​ប្រណាំង​គ្នា  កំពុងតែ​ស្រួលៗ​អីចឹង​បើ​នាយក រដ្ឋមន្ត្រី​វា​មាន​សិទ្ធិ​នាយករដ្ឋមន្ត្រី ចង់​ការពារ​បរិយាកាស​សុខ​ស្រួល  មិនមែន​ចង់​ឱ្យ​មាន​រឿង​ទេ ។​

​ប្រហែល​ជា​នាយករដ្ឋមន្ត្រី  នៅលើ​លោក​នេះ​ក៏​ត្រូវការ​នូវ សុវត្ថិភាព សន្តិភាព និង​ការ  បង្រួបបង្រួម​ដែរ ដើម្បី​ងាយ ស្រួល​ក្នុង​ការអភិវឌ្ឍ​ប្រទេស ។  ប៉ុន្តែ​ដោយសារ​តែ​នាយករដ្ឋមន្ត្រី  និង​រាជរដ្ឋាភិបាល​វា​គ្មាន​សិទ្ធិ បញ្ជា​តុលាការ​ហ្នឹងហើយ បាន វា​មានេ​រឿង​តុលាការ​គេ​ចាប់ នោះ បើ​ខ្ញុំ​មាន​សិទ្ធិ​ខ្ញុំ​បញ្ជា​ទៅ  តុលាការ​ឱ្យ​គេ​ដោះ​ថ្ងៃនេះ​ក៏​បាន ដែរ ប៉ុន្តែ​វា​អត់​មាន​សិទ្ធិ ។

​ឯកឧត្តម សម រង្ស៊ី សរសេរ​សំបុត្រ​មក ឯកឧត្តម ស ខេង  ហើយ ឯកឧត្តម ស ខេង សរសេរ​ទៅ​ឯកឧត្តម អង្គ វង្ស​វឌ្ឍនា   ដែល​ឆ្លើយ​ទៅ​វិញ​ថា នេះ​ជា​នីតិ  វិធី​តុលាការ ។​

​កិច្ចព្រមព្រៀង​រវាង​គ​ណ​បក្ស​ទាំង​ពីរ​នៅ​ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ​២០១៤ មិនមែនជា កិច្ចព្រមព្រៀង​បញ្ចប់​នូវ​ដំណើរ ការ​របស់​តុលាការ​ទៅលើ​រឿង ក្តី​ទាក់ទង​នឹង​រឿង​ព្រហ្មទណ្ឌ​ទេ  ហើយ​ក៏​មិនមែន​ជា​កិច្ចព្រមព្រៀង ពន្លត់​បណ្តឹងអាជ្ញា​ដែរ ។

​សូម​មើល​កិច្ចព្រមព្រៀង​ឱ្យ ច្បាស់ បើ​មើល​មិន​ច្បាស់​ខ្ញុំ​ជូន  ឯកសារ​ហើយ​នៅ​លើ​ពិភពលោក   នេះ​ក៏​អត់​មាន​កិច្ចព្រមព្រៀង នយោបាយ​ណា​គ្របដណ្តប់​នៅ លើ​ដំណើរការ​របស់​តុលាការ លើ​រឿងក្តី​ក្នុង​រឿង​ព្រហ្មទណ្ឌ​ដែរ ៕

hunsen_samriangsy

Filed in: នយោបាយ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.