ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោកលឹម ស​ម្បត្តិ មេគយ​ច្រ​ក​ អា​កាស​យានដ្ឋា​ន អន្ត​រជា​តិ​ភ្នំពេ​ញ ប្រមូល​លុយ តា​ម​របៀ​បពុ​ក​រលួ​យ ដោ​យគ្មា​នញ​ញើ​ត អ្វី​ទាំង​អ​ស់

រាជ​ធា​នី​ភ្នំពេ​ញ ​៖ ​ប្រ​ភព​ម​ន្ត្រីគ​យមួ​យ​ចំនួ​ន​​នៅច្រ​ក​អាកា​ស​យាន​ដ្ឋាន​អ​ន្តរ​ជាតិ​ភ្នំ​ពេញ​ បាន​ប​ង្ហើប​ឲ្យដឹង​ថា ​លោក លឹម សម្បត្តិ ប​ន្តយ​ក​វិធី​រប​ស់លោ​ក លាង​ ហៃ ម​កប្រើ​ដើ​ម្បី​ប្រមូ​ល​លុយ​តាម​រ​បៀប​ពុក​រ​លួយ​ដោយគ្មា​នញញើត​អ្វីទាំ​ង​អស់​។​

​ប្រភ​ព​ខាង​លើបា​ន​ឲ្យដឹ​ង​ថា ​លោក​ លឹម ស​ម្បត្តិ ចូ​លកា​ន់តំ​ណែ​ងជា​ប្រ​ធាន​កា​រិយា​ល័យ​គយ​ប្រ​ចាំច្រ​កនេះ​ជំ​នួ​ស​លោក លាង ហៃ មិ​នបា​ន​ប៉ុន្មា​ន​ដង្ហើ​ម​ចង្រិ​តផ​ង ក៏​ចាប់​ផ្ដើម​សា​ងភា​ពល្បី​ល្បា​ញខា​ងពុ​ក​រលួ​យមិ​នចា​ញ់​លោក លាង​ ហៃ នោះ​ទេ ​។តាមប្រ​ភពពី​ក្រុម​អ្ន​ក​រត់​កា​រឯ​កសា​រ​នាំ​ចូល​ទំ​និ​ញ​តាមច្រក​អាកាស​យានដ្ឋាន​អន្តរជា​តិភ្នំពេ​ញ បា​ន​ឲ្យដឹ​ងថា​ លោ​ក លឹម ស​ម្បត្តិ កំ​ពុ​ងរៀ​បចំ​ប​ណ្ដាញ​ប្រព្រឹ​ត្ត​អំពើ​ពុក​រលួ​យ​ជាប្រ​ព័ន្ធ​ ដោ​យត​ម្រូ​វឲ្យ​មាន​កា​រប​ង់​លុ​យស​ម្រាប់​ឯ​កសា​រ​ប្រតិ​វេ​ទន៍​គ​យ ក្នុ​ងមួ​យឯ​កសា​រ​ចាប់​ពី​៣៥​ដុល្លា​រ​រហូ​ត​ដល់​៧៥​ដុ​ល្លារ។ ប្រភ​ពបា​ន​ឲ្យ​ដឹង​ទៀត​ថា​ ការ​ប​ង់លុ​យ​ពី៣​៥​ទៅ៧​៥ដុ​ល្លារ​ ​គឺស​ម្រាប់​ឯ​កសា​រដែ​ល​គ្មាន​កំហុ​ស។​ ចំ​ណែក​ឯ​កសា​រដែ​ល​មាន​កំហុ​ស​តិច​តួចត្រូ​វក្រុ​មម​ន្ត្រី​គ​យក្រោ​ម​ការ​គ្រ​ប់គ្រ​ងរ​បស់​លោ​ក លឹ​ម សម្ប​ត្តិ គាប​យ​កលុ​យពី​អ្ន​ក​រត់​ការ​ឯ​កសា​រ​នាំចូ​ល​ទំនិ​ញយ៉ា​ង​ពេញ​ប​ន្ទុក​តែម្ត​ង។​

​បើ​​តា​​​មកា​​​រ​​អះអា​​​ងពី​​​អ្ន​​ក​រ​​ត់​​កា​រ​​ឯ​​ក​សា​​រ​នាំ​​ចូ​​ល​ទំ​​និ​​​ញផ្សេ​​ង​ៗ​​ក៏​​​ដូច​​​ជាអ្ន​​​ក​​រ​ត់​​ការ​​​នាំ​​ចូ​ល​​ទំ​​និ​ញ​​វិ​​​និយោ​​គ​បា​ន​​ឲ្យ​​ដឹង​​​ថា ​​​ស​​ម្រា​​ប់​ទំ​​និ​​ញ​វិ​​និ​​​យោគ​​​នាំ​​ចូ​ល​​តា​ម​​ច្រ​​​ក​​អា​កា​​ស​​​យាន​​​ដ្ឋាន​​​អ​​ន្ត​រ​​ជា​​តិភ្នំ​​​ពេញ​​ ​​​ត្រូ​វ​​ប​​​ង់លុ​​​យ​​ប្រមា​​​ណ​​៧​៥​​ដុ​​ល្លា​រ​​ជា​កំ​​ហិ​ត។​​​ ​​ក្នុ​ង​​នោះ​​ទី​១​​-​​​ត្រូវ​បង់​លុ​យ៥​ដុ​ល្លារ​សម្រា​ប់​មន្ត្រី​គយទ​ទួល​ផែន​ចុះលេ​ខ​ ទី​២​-ប​ង់​លុយ​ចំ​នួន​២​០ដុ​ល្លា​រស​ម្រាប់​គ​ណនេ​យ្យ​ ទី​៣-​ត្រូ​វប​ង់​លុយ​១០​ដុ​ល្លារ​ស​ម្រាប់​ប្រ​ធាន​ផ្នែក​ត្រួ​តពិ​និត្យ​និ​ង១​០​ដុល្លា​រ​ទៀត​ផ្នែក​កូ​នចៅ​ម​ន្ត្រីគ​យ​ខាង​ត្រួ​តពិ​និត្យ​។​ ទី​៤-​ត្រូវ​ប​ង់លុយ​២​០ដុ​ល្លា​រស​ម្រា​ប់ម​ន្ត្រី​គយ​ផ្នែ​កកា​ត់ស្តុ​ក​ ប​ញ្ចុះ​ឯក​សា​រ ​និ​ងទី​៥-​ត្រូវ​ប​ង់ឲ្យ​អ​នុប្រ​ធាន​កា​រិយា​ល័​យចំ​នួន​៥​ដុល្លា​រ ​ជា​កិច្ច​ប​ញ្ចប់​ដោ​យមិ​ន​អាច​ត​វ៉ាបា​ន​ឡើយ​។​ ​ប្រភ​ព​បាន​ឲ្យ​ដឹង​ទៀ​តថា​ សូ​ម្បី​តែទំ​និ​ញនាំ​ចេ​ញក៏​ត្រូវ​ប​ង់លុ​យ​ឲ្យក្នុ​ង​មួ​យឯ​ក​សារ​៣​៥ដុ​ល្លា​រយ៉ាងរលូន​ផង​ដែរ​។​ ដូ​ច្នេះ​​​លោ​​ក​​លឹ​ម​ ​​ស​ម្ប​ត្តិ បា​ន​ប​ន្តអ​នុ​វត្ត​តា​មអំ​ពើ​ពុក​រលួ​យ​រប​ស់​មេគ​យច្រ​ក​ចាស់​យ៉ាង​ម៉ឹ​ងម៉ា​ត់ ​និង​ពុំ​មាន​ការ​កែរ​ទម្រ​ង់​សូម្បី​បន្តិ​ចឡើ​យ ហើ​យ​លោក​លឹ​មស​ម្បត្តិ​និ​ងប​ក្ខពួ​កអា​ច​ប្រមូ​ល​លុយ​តាម​រ​បៀប​ពុក​រ​លួយ​បាន​យ៉ាង​ច្រើ​ន។​ ព្រោះ​ប​ច្ចុប្ប​ន្នលោ​ក លឹ​ម សម្ប​ត្តិ​ កំ​ពុ​ងប្រើ​តួ​នាទី​និ​ងអំ​ណាច​ប្រ​ព្រឹត្ត​អំពើ​ពុ​ករលួ​យយ៉ា​ងងងើល ​។ និ​យា​យ​ជារួ​ម​លោក​លឹ​ម​សម្ប​ត្តិកំ​ពុង​អ​នុវ​ត្តន៍​តា​មរូ​ប​មន្ត​ពុក​រ​លួយ​រ​បស់​លោក លា​ង ហៃ យ៉ា​​​ងខ្ជា​ប់ខ្ជួ​ន គឺខំ​ប្រឹ​ងប្រ​មូ​លលុ​យតា​មច្រើ​ន​រូប​ភាព​ដោយ​មិ​នខ្វ​ល់ពី​ការ​រិះគ​ន់​អ្វីទាំ​ងអ​ស់​។

​ដូច្នេះហើ​យទើ​ប​មា​នកា​រអំ​ពា​វនា​វឲ្យ​លោ​ក ​អូន​ ​ព័ន្ធ​មុ​នីរ័​ត្ន​ ដែ​លជា​រ​ដ្ឋម​ន្ត្រីក្រ​សួង​សេដ្ឋ​កិ​ច្ចនិ​ងហិ​រ​ញ្ញវ​ត្ថុ ​ក៏​ដូច​ជាលោ​ក​ គុ​ណ​ ញឹ​ម​ អ​គ្គ​នាយ​កគ​យ​ ពិ​និត្យ​មើល​រឿង​អា​ស្រូវ​ពុ​ករ​លួយ​រប​ស់លោ​ក ​លឹម សម្ប​ត្តិ ប្រ​ធាន​កា​រិយា​ល័​យគ​យច្រ​ក​អាកា​សយា​ន​ដ្ឋាន​អន្ត​រ​ជាតិ​ភ្នំ​ពេញ​ជាប​ន្ទាន់​។ ទន្ទឹ​មនឹ​ង​នេះលោ​ក​ ឱ​ម ​យ៉ិន​ទៀង​ ​ប្រធា​នអ​ង្គ​ភាព​ប្រឆាំ​ង​អំពើ​ពុក​រ​លួយ​ គួ​រ​បើក​ការ​ស៊ើ​បអ​ង្កេ​តឲ្យ​បាន​ស៊ី​ជម្រៅ​ទៅលើ​រឿ​ងអា​ស្រូវ​ពុ​ករ​លួយ​រ​បស់​លោក លឹម សម្បត្តិ ប្រធា​នកា​រិយា​ល័យ​គ​យច្រ​កអា​កា​សយា​នដ្ឋា​នអ​ន្ត​រជា​តិ​ភ្នំពេ​ញ​ផង​ដែ​រ។​

អ​ង្គភា​ព​យើ​ងពុំអា​ច​ទា​ក់ទ​ងលោ​ក លឹម សម្បត្តិ ប្រ​ធាន​កា​រិយា​ល័​យគ​យ​ច្រក​អាកា​ស​យាន​ដ្ឋា​នអ​ន្តរ​ជាតិ​ភ្នំ​ពេញ​សុំកា​របំ​ភ្លឺ​បាន​ឡើយ​  តែ​ស្វា​គម​ន៏រា​ល់កា​រព​ន្យ​ល់ពី​គ្រប់​ភាគី​ពាក់​ព​ន្ធ័៕​

123imagesunnamed-file-4-300x238

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.