ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អ្ន​ក​បើក​ប​រ​​ម៉ូ​តូ​​ក​ង់​​បី​​​ ​​និង​​​ម៉ូតូ​​​ធំ​​​​ ​​សូ​ម​​ទៅ​រៀ​ន ​​ច្បា​ប់​​ចរា​ច​រណ៏ ​​នៅសល់៣ខែ​​​ទៀត​​ ​​​សា​លាក្រុ​ង ​​នឹង​​ចា​ត់​វិធា​នកា​រ​​ រឹតបន្តឹងច្បា​ប់​​

​​​រាជ​ធា​នីភ្នំ​ពេ​ញ ​៖​ ក្នុ​ង​​សេ​ច​ក្តី​​ជូ​នដំ​ណឹ​ង​​ចុះ​​​ថ្ងៃទី​១​៦​​ ​​ខែ​ឧស​ភា​​​ ​​ឆ្នាំ២​០​១៩​​​ ​​ក​ន្លង​ទៅ​​នេះ​​​ ​​រ​ដ្ឋបា​ល​​រា​ជធា​នី​​ភ្នំ​ពេ​ញ​​បា​ន​​ប្រ​កាស​​​ឲ្យ​​ប​ងប្អូ​ន​​អ្ន​ក​បើក​ប​រ​​ម៉ូ​តូ​​ក​ង់​​បី​​ ​​​រ៉ឺម៉​ក​ម៉ូតូ​​ ​​​និង​​​ទោច​ក្រ​យា​ន​យ​ន្ត​​មា​ន​​ទំ​ហំ​​ស៊ី​ឡាំ​ង​​លើ​ស​​ពី​​ ​​​១​២៥​C​C​​ ​​​ឡើង​​​ទៅ​​ ​​ឬ​​​ម៉ូតូ​​​ដែល​​​ប្រើ​​ថា​ម​ពល​​​អ​គ្គិស​នី​​លើ​ស​​ពី​​​ ​​1​1K​W​​​ ​​សូ​ម​​ទៅ​រៀ​ន​​ច្បា​ប់​​ច​រាច​រណ៍​​​ទាំង​អ​ស់គ្នា​​​ ​​ហើ​យ​​ថា​​​ផុ​ត​​រ​យៈពេ​ល​៣​ខែ​​ ​​ប​ន្ទា​ប់ពី​​​ការ​​​ជូ​នដំ​ណឹ​ង​​នេះ​​ ​​​អាជ្ញា​ធ​រ​​មា​ន​សមត្ថកិច្ច​នឹង​​រឹត​​បន្តឹ​ង​​​អ​នុវ​ត្ត​​តា​មច្បា​ប់​​​ចរា​ច​រណ៍​​​ផ្លូវ​គោ​ក​​ជា​ធរ​មា​ន​​ ​​​ដោយ​​​មិន​​​មា​នកា​រ​​លើ​ក​លែង​​​អ​ធ្យាស្រ័​យ​​ទៀ​ត​​ឡើ​យ​​ ។​​​

​​​រ​ដ្ឋបា​ល​​រា​ជធា​នី​​​ភ្នំពេ​ញ​​បា​ន​​ប​ញ្ជា​ក់ទៀត​​ថា​​ ​ខ្លួន​បាន​ចាត់​ឲ្យ​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បើក​វគ្គ​បណ្តុះបណ្តាល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​ឥតគិតថ្លៃ​ ​ជូន​ដល់​បងប្អូន​អ្នកបើកបរ​យានយន្ត​ខាងលើ​ ​ជា​រៀងរាល់ថ្ងៃ​សៅរ៍​ ​ចាប់ពី​ម៉ោង៨ព្រឹក​ ​ដល់ម៉ោង៤ល្ងាច​ ​គិត​ចាប់ពី​ថ្ងៃទី១៨​ ​ឧសភា​ ​រហូតដល់​ ​ថ្ងៃទី១៧ខែសីហា​ ​ឆ្នាំ២០១៩​ ​នៅ​ទីតាំង​ចំនួន២​ ​គឺ​ ​នៅ​អង្គភាព​ផ្តល់​បណ្ណ​បើកបរ​យានយន្ត​ ​ក្នុង​សង្កាត់​ច្រាំងចំរេះ២​ ​ខណ្ឌ​ឬស្សី​កែវ​ ​និង​ ​នៅ​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦​ ​សង្កាត់​ព្រែកលៀប​ ​ខណ្ឌ​ជ្រោយ​ចង្វា​រ​ ​រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ​កន្លងទៅ​នេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ក៏​ធ្លាប់​បាន​ចាត់​ឲ្យ​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ ​បើក​វគ្គ​បណ្តុះបណ្តាល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចំនួន៩វគ្គ​ ​ជូន​ដល់​បងប្អូន​អ្នកបើកបរ​ម៉ូតូ​កង់​បី​ ​និង​រឺ​ម៉ក​ម៉ូតូ​ដោយ​ឥតគិតថ្លៃ​រយៈពេល២ខែ​រួចមក​ហើយ​ ​ដោយមាន​សិក្ខាកាម​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជាង៦ពាន់​នាក់​។​ ​ប៉ុន្តែ​ដោយមាន​សំណូមពរ​ ​និង​តាម​ការពិនិត្យ​សង្កេតឃើញ​ថា​ ​ចំនួន​អ្នកប្រើ​ប្រាស់​យានយន្ត​នៅ​មាន​ចំនួន​ច្រើន​ ​ពុំ​ទាន់បាន​មក​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ​និង​ប្រឡង​យក​បណ្ណ​បើកបរ​យានយន្ត​ប្រភេទ​ ​(​ក​)​ ​នៅឡើយ​ ​ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បន្ត​បើក​វគ្គ​បណ្តុះបណ្តាល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បន្ថែមចំនួន៣ខែ​ទៀត​ ​ជូន​ដល់​បងប្អូន​អ្នកបើកបរ​ម៉ូតូ​កង់​បី​ ​និង​រ៉ឺម៉កម៉ូតូ​៕​

Filed in: ជីវិត និងសុខភាព

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.