ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

កុំ​លេង​ជាមួ​យ​គុក​ ជន​ជាតិ​​​ចិន​មួយរូប​ ​​​ពា​ក់ព័​ន្ធ​​ក​រ​ណី​​រួ​មភេ​ទ ​​ជា​មួយ​​​អនី​តិជ​ន ​ត្រូវ​បាន​​​តុលា​ការ​ ​​ចេ​ញដី​កា​​ឃុំខ្លួ​ន

រាជ​ធា​នី​​ភ្នំ​ពេ​ញ ៖ ​​ ​​នៅ​​ថ្ងៃ​ទី​១៥​​​ ​​ខែឧ​សភា​​​ ​​ឆ្នាំ២​០​១៩​ ​សាលា​ដំបូ​ង​​រា​ជ​ធានី​​ភ្នំ​ពេ​ញ​​ ​​បា​ន​​ចេ​ញដី​កា​​អោ​យ​​ឃុំ​ខ្លួន​​ជ​ន​ជាតិ​​ចិ​ន​​មួយរូប​​ពា​ក់​ព័ន្ធ​​ក​រ​ណី​​រួ​មភេ​ទ​​ជា​មួយ​​អ​នី​តិជ​ន​​។​​

​សមត្ថកិច្ច​បាន​ឲ្យដឹង​ថា​ ​ជន​ត្រូវ​ចោទ​ឈ្មោះ​ ​ឈីវ​ ​ឆាង​អ៉ី​ ​ហៅ​ ​ឆាង​អ៉ី​ ​ភេទប្រុស​ ​អាយុ៣៣ឆ្នាំ​ ​ជនជាតិ​ចិន​ ​មុខរបរ​កម្មករ​សំណង់​ចល័ត​ ​មាន​ស្រុកកំណើត​ ​ភូមិ​ជីង​ពូក​ ​ស្រុក​ថៃ​សាន​ ​ក្រុង​តា​អាន់​ ​ខេត្ត​ជី​លីង​។​ ​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះលេខ១៣B​-​១៥B​ ​ផ្លូវ​ណ​តប្រ៊ី​ត​ ​ខណ្ឌ​សែនសុខ​ ​រាជធានី​ភ្នំពេញ​។​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី១០​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​តាម​ពាក្យ​បណ្តឹ​ងរ​បស់​ម្តាយ​ក្មេងស្រី​រងគ្រោះ​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ​កាលពី​អំឡុង​ចុងខែ​មេសា​ ​ឆ្នាំ២០១៩​ ​ដល់​ថ្ងៃទី១០​ ​ខែឧសភា​ ​ឆ្នាំ២០១៩នេះ​ ​ជន​ត្រូវ​ចោទ​ ​និង​ក្មេងស្រី​រងគ្រោះ​អាយុ១៤ឆ្នាំ​ ​(​អនីតិជន​)​ ​បាន​ស្គាល់គ្នា​ ​និង​បាន​ទាក់ទងគ្នា​ជា​ញឹកញាប់​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​វី​ឆាត​ ​(​Wechat​)​។​

​ក្រោយមក​ជន​ត្រូវ​ចោទ​ ​បាន​ឆាត​អោយ​ក្មេងស្រី​រងគ្រោះ​ទៅ​ជួប​នៅផ្ទះ​សំណាក់​ឈ្មោះ​ ​ឡាន់​ ​ធាន​ ​ស្ថិតនៅ​ផ្លូវ​ណ​តប្រ៊ី​ត​ ​ខណ្ឌ​សែនសុខ​ ​និង​បាន​លួងលោម​រួមភេទ​បាន​ចំនួន២ដង​ ​ដោយមាន​ថតរូប​ទុក​ទៀតផង​ ​និង​បាន​សន្យា​ថា​នឹង​ទិញ​ចិញ្ជៀន​អោយ​ ​ហើយនឹង​ចូល​ស្តី​ដណ្តឹង​រៀបការ​ ​និង​នាំទៅ​រស់នៅ​ប្រទេស​ចិន​ទៀតផង​។​

​បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​៕​

Filed in: ជីវិត និងសុខភាព

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.