ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សង្វៀន​ជល់​មាន់​មួយកន្លែង ស្ថិត​ជាប់​ព្រំប្រទល់​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹង​ឆាយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​

សង្វៀន​ជល់​មាន់​មួយកន្លែង ស្ថិត​ជាប់​ព្រំប្រទល់​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹង​ឆាយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​

ខេត្ត​កោះកុង​ ៖ តាម​ប្រភព​ពី​ព័ត៌មាន​មួយ  បានឱ្យដឹងថា មាន​សង្វៀន​ជល់  មាន់​មួយកន្លែង ស្ថិតនៅ​ភូមិ  អំ​ព្រាវ ឃុំ​អំ​ព្រា​វ ស្រុកស្រែ  អំបិល ខេត្ត​កោះកុង ដែល​ជាប់  ព្រំប្រទល់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា  ខេត្ត​ព្រះសីហនុ​ខាងលិច​ថ្នល់   ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​ឆាយ  តែម្តង បាន​លួច​បើក​លេង​ជា យូរ​ខែ​មក​ហើយ ដោយ​ពួកគេ  លេង​ជា​រៀងរាល់​ថ្ងៃ​សៅរ៍ ហើយ​ជល់​ភ្នាល់​មួយគូរ ចាប់ពី  ៤៥.០០០០​រៀល ទៅ ១​លាន  រៀល ក្នុង​មួយគូរ ។

​ប្រភព​ព័ត៌មាន​ខាងលើ​ឱ្យ  ដឹង​ទៀត​ថា ម្ចាស់​សង្វៀន​ជល់  មាន់​មួយ​រូប​នោះ​ជា​មន្ត្រីប៉ូលិស ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​អំ​ព្រាវ ទៀតផង ! ការ​ជល់​មាន់​នោះ  ចាប់ពី​ម៉ោង ៨​និង​៣០​នាទី​ព្រឹក  រហូតដល់​ម៉ោង ២ ឬ ៣ ល្ងាច   ទើប​ឈប់​ជល់ ហើយ​បើ​គិត​ជា  រាប់​គូរ​វិញ​មិន​ក្រោម​ពី ២០​គូរ  ទេ ! ហើយ​សង្វៀន​ជល់​មាន់  ខាងលើ​ក៏​មាន​មន្ត្រី​ប៉េអឹម​ចំការ ដូងប្រេង​ម្នាក់​ជា​អ្នក​កាង​សង្វៀន ជល់​មាន់​ខាងលើ​នោះ​ទៀត​ផង ដែរ ។​

​សង្វៀន​ល្បែង​ជល់​មាន់​គេ  ឃើញ​មាន​ភ្ញៀវកិត្តិយស​ចូលរួម ជាច្រើន​រួមមាន​មន្ត្រី​ប៉ូលិស​និង មន្ត្រី​ប៉េអឹម​ជាច្រើន​រូប​ដែល​ចូល ទៅ​ភ្នាល់​ជល់​មាន់​ចាក់​ក្នុង​មួយ គូរៗ រាប់​រយ​ដុល្លារ​ទៀតផង ។  មាន​អ្នកខ្លះ​ចាញ់​អស់​ម៉ូតូ រហូត ដល់​បញ្ចាំ ប្លង់​ស្រែ ប្លង់​ផ្ទះ សម្បែង​និង​ប្រើ​អំពើហិង្សា​ដល់ ក្នុង​គ្រួសារ​ទៀតផង ។​

​ស្ត្រី​ម្នាក់​បាន​និយាយប្រាប់  អ្នកសារព័ត៌មាន​ថា តាំងពី​មាន  ការបើក​លេង​ល្បែង​ជល់​មាន់​ថ្ងៃ ណា​មក ក្នុង​ទឹក​ដីស្ទឹង​ឆាយ  កើតមាន​អំពើ​ចោរកម្ម លួច​ម៉ូតូ  គាស់​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ ក្នុងភុមិ​ស្ទឹង​ឆាយ ដែល​ជាប់​ព្រំ  ប្រទល់​ប៉ុស្តិ៍​រដ្ឋបាល​អំ​ព្រាវ​ដែល ជាទី​តាំង​ប្រជល់មាន់​ខាងលើ ជា​រៀងរាល់​យប់​មិន​ដែល​ខាន ទេ ។​

​ស្ត្រី​មួយ​រូប​នោះ​ក៏​បាន​ទៅ  ដល់​កន្លែង​ប្រជល់មាន់​ខាងលើ  ក្នុង​ដី​អាកាស​ស្យា​មួយ​កន្លែង​ក៏ បាន​ជួប​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល  នគរបាល​ស្ទឹង​ឆាយ ប៉ុន្តែ​មេ​ប៉ុស្តិ៍  បាន​ប្រាប់ថា សង្វៀន​ជល់​មាន់  ខាងលើ ស្ថិត​ក្នុង​ទឹកដី​ស្រុកស្រែ  អំបិល​ហេតុ​ដូច្នោះ​គាត់​គ្មាន​សិទ្ធិ បង្ក្រាប​ទេ ! លុះត្រា​ណា​ខាង ស្រុក​ស្រែអំបិល​គេ​ហៅ​ចូលរួម ទើប​គាត់​ហ៊ាន​ទៅ​បង្ក្រាប ។​

​ស្ត្រី​រស់​នៅ​ស្ទឹង​ឆាយ​មួយ  រូបនោះ​បាន​និយាយថា​តើ​គោល  នយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិ ភាព ទាំង ៩​ចំណុច នោះ បាត់ អស់​ទៅ​ណា​ហើយ ?

​ជា​ចុងក្រោយ​ស្ត្រី​ខាងលើ  សូម​ឱ្យ​មេ​ប៉ុស្តិ៍​ដែល​ជាប់​ព្រំ​ទល់ ទាំងពីរ និង អធិការ​ស្រុក​ស្រែ អំបិល ខេត្ត​កោះកុង ឬ​អធិការ  ស្រុក​កំពង់​សិលា​ខេត្ត​ព្រះសីហនុ  កុំ​ឆ្លើយ​ដាក់​គ្នា​ទៅវិញទៅមក​អី  សូម​មើល​គោលនយោបាយ​ភូមិ ឃុំ​ម៉ាន​សុវត្ថិភាព​ខាង​លើ​ដែល ក្រសួងមហាផ្ទៃ​ដាក់ឱ្យអនុវត្ត មាន​ប្រសិទ្ធភាព​ផង​ចុះ​! កុំឱ្យ​តែ  បាន​លុយ​ដាក់​ហោប៉ៅ​ខ្លួនឯង  ភ្លេច​ជួយ​គិត​ដល់​សន្តិសុខ​សង្គម ប្រទេសជាតិ​នោះ ៕
​ដោយៈ នាគ​ក្រហម​

2014_11_25i

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.