ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្រោយ​​​ជំ​នួ​ប​​ទ្វេ​ភា​គី​ រ​វា​ង​​ស​ម្ដេច​​តេ​ជោ​​ ​​ហ៊ុ​ន​​ ​​សែន​​ ​​​និង​​ឯ​កឧ​ត្ត​ម ​​នា​យក​​​រដ្ឋ​មន្រ្តី​​​ចិន​ ឯ​កសា​រ​​កិ​ច្ចព្រ​មព្រៀ​ង​ ចំ​នួ​ន​​ ​​៦​​ ​​ត្រូវ​​បា​ន​​ចុះ​ហត្ថ​លេខា​​

អ​ន្តរ​ជា​តិ ​៖ ​​នា​ព្រឹ​ក​​ថ្ងៃ​ទី​​ ​​២​៨​​ ​​ខែ​មេ​សា​​ ​​ឆ្នាំ​២០​១៩​​ ​​​នៅផ្ទះ​​សំ​ណា​ក់​​រដ្ឋ​​​ទៀវ​​អ៊ី​​​ថាយ​​​ ​​ក្នុង​​​ទីក្រុ​ង​​ប៉េ​កាំង​​​ ​​នៃ​​សា​ធា​រណ​រ​ដ្ឋ​​ប្រជា​មា​និត​​ចិ​ន​​ ​ប​ន្ទាប់​ពី​​ជំ​នួប​​​ពិភា​ក្សា​​ទ្វេភា​គី​​​​ ​​រ​វាង​​​សម្តេ​ច​​អ​គ្គម​ហា​សេនា​​ប​តី​​តេ​ជោ​​ ​​ហ៊ុ​ន​​ ​​​សែន​​ ​​នា​យក​​រ​ដ្ឋ​មន្រ្តី​​ ​​នៃ​​ព្រះ​រា​ជាណា​ច​ក្រ​​ក​ម្ពុជា​​ ​​និ​ង​​ឯ​ក​ឧត្ដ​ម​​ ​​លី​​ ​​​ខឺ​​ឈា​ង​​ ​​នា​យក​​​រដ្ឋ​មន្រ្តី​​ ​​នៃ​សាធារ​ណរដ្ឋ​​ប្រជាមា​និត​​ចិន​​​​រួ​ចម​ក​​ ​​​ប្រមុ​ខ​​រ​ដ្ឋាភិ​បា​ល​​ ​​នៃ​​ប្រ​ទេ​ស​​ទាំង​ពី​រ​​កម្ពុ​ជា​​-​​​ចិន​​​ ​​បា​ន​​អញ្ជើ​ញ​​ធ្វើ​ជា​​សា​ក្សី​​ ​​នៃ​​​ពិធី​​​ចុះហ​ត្ថលេ​ខា​​លើ​​ឯ​កសា​រ​​កិ​ច្ច​​ព្រ​មព្រៀ​ង​​សំ​​ខាន់​​​ៗ​​ចំនួ​ន៦​ផ​ង​​ដែរ​​។​​

​ឯកសារ​សំ​ខាន់​ៗ​ទាំងនោះ​រួមមាន​៖​ ​ទី១​.​ ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​ស្តី​ពី​បញ្ជី​គម្រោង​គន្លឹះ​វង់​ទី២​ ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​សមត្ថភាព​ផលិត​ ​និង​ការ​វិនិយោគ​ ​ចុះហត្ថលេខា​រវាង​ឯកឧត្តម​ ​សុខ​ ​ចិន្តា​សោភា​ ​រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ ​និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​ជាមួយ​ ​ឯកឧត្តម​ ​ចាង​ ​យុង​ ​អនុប្រធាន​គណៈកម្មការ​កំណែទម្រង់​ ​និង​អភិវឌ្ឍន៍​ជាតិ​របស់​ប្រទេស​ចិន​។​

​ទី២​.​ ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​នៃ​ការ​ជួយគ្នា​ទៅវិញទៅមក​ក្នុង​កិច្ចការ​គយ​ ​ចុះហត្ថលេខា​រវាង​ ​ឯកឧត្តម​អគ្គបណ្ឌិត​សុភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​និង​ជារ​ដ្ឋ​មន្រ្តី​ ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ជាមួយ​ឯកឧត្តម​ ​វ៉ាង​ ​វិន​ធាន​ ​ឯកអគ្គ​រដ្ឋទូត​វិ​សាម​ញ​ ​និង​ពេញ​ ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទី៣​.​ ​អនុស្សារ​ណៈ​ ​នៃ​ការយោគយល់​គ្នា​ ​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ស្តី​ពី​ការ​នាំ​អង្ករ​កម្ពុជា​ចំនួន៤០ម៉ឺន​តោន​ ​ចូល​ទីផ្សារ​ចិន​ ​ចុះហត្ថលេខា​រវាង​ ​ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​ជាមួយ​ ​លោក​ ​លូ​ ​ជុន​ ​ប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​ ​COFCO​ ​របស់​ប្រទេស​ចិន​។​

​ទី៤​.​ ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ ​ក្រោម​យុទ្ធ​សាស្រ្ត​ចតុកោណ​ ​និង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ ​និង​ផ្លូវ​ ​ចុះហត្ថលេខា​រវាង​ ​ឯកឧត្តម​អគ្គបណ្ឌិត​សុភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​និង​ជារ​ដ្ឋ​មន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ជាមួយ​ឯកឧត្តម​ ​លីវ​ ​លាន​កី​ ​ប្រធាន​ធនាគារ​ចិន​។​

​ទី៥​.​ ​ផែនការ​សកម្មភាព​ ​ស្តី​ពី​ការបង្កើត​សហគមន៍​វាសនា​រួម​ ​កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​រវាង​ ​ឯកឧត្តម​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​ហោ​ ​ណាំ​ហុង​ ​ជាមួយ​ឯកឧត្តម​ ​វ៉ាង​ ​យី​ ​ទីប្រឹក្សា​រដ្ឋ​ ​និង​ជារ​ដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ចិន​។​

​ទី៦​.​ ​កិច្ច​ព្រមព្រៀង​ ​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ​និង​បច្ចេកទេស​ ​ជា​ហិរញ្ញប្បទាន​ឥត​សំណង​ ​ចុះហត្ថលេខា​រវាង​ឯកឧត្តម​អគ្គបណ្ឌិត​សុភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​និង​ជារ​ដ្ឋ​មន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ជាមួយ​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អ​ភិ​ឌ្ឍ​ន៍​អន្តរជាតិ​ ​របស់​ប្រទេស​ចិន​៕​photo_2019_04_28_16_17_26-750x405photo_2019_04_28_16_17_13---Copy

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.