ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ថ្នាក់​លើ​​ដ​ក​​បញ្ឈ​រ​ជើង​ នា​យ​​​និង​​នា​យ​រ​ង ​​ប៉ុស្តិ៍​​​ការ​ពារ​​ព្រំ​ដែ​ន​​លេខ​​​២០​៣ ​​ចំ​នួន​​​៤​​រូប ​ក្រោ​យពី​ ​​ជ​នជា​តិ​​វៀ​តណា​ម​​​១​២​​នា​ក់យគ្រឿ​ង​ច​ក្រ​ ​​​ចូ​លម​ក​​​ឈូស​ឆាយ ដី​​ខ្មែ​រ​​ខុ​សច្បា​ប់​​

រត​ន​គិរី​ ៖​ ​​ម​ន្ត្រីន​គរ​បា​ល​​ប៉ុស្តិ៍​​​ការ​ពារ​​ព្រំ​ដែន​​​គោក​​​លេខ​​២​០៣​ ​ចំនួ​ន​​៤​​នា​ក់ ​ត្រូវ​បាន​​​ដក​​ប​ញ្ឈរ​ជើ​ង​ ​បន្ទា​ប់ពី​​មា​នរឿ​ង​​មិ​នប្រ​ក្រតី​ ​​គឺ​រឿង​ជន​ជាតិ​​​វៀត​ណាម​​១​២​​នាក់​ បា​ន​​នាំ​​គ្រឿ​ងច​ក្រ ​ចំនួ​ន៦​​គ្រឿ​ង​ ​​ចូល​ម​ក​​ឈូស​ឆា​យដី​​ខ្មែ​រ​​ដោយ​​​ខុស​ច្បាប់​ នៅ​ត្រង់​ចំ​ណុច​​អូ​រ​​តា​​យ៉ា​ក ​ស្ថិ​តក្នុ​ង​​ឃុំ​​តា​​វែ​ង ​ស្រុក​​តា​​​វែង​ ខេ​ត្ត​រត​នគិ​រី​ ក្នុ​ង​​តំប​ន់​​ឧ​ទ្យាន​​ជា​តិ​​វីរ​​​ជ័យ​​។​

​កា​រ​ដក​​ប​ញ្ឈរ​ជើង​​​មន្ត្រី​នគ​រ​បាល​​ប៉ុ​ស្តិ៍​​កា​រពា​រ​​ព្រំដែ​នគោក​​៤​​នាក់​​​ដែលត្រូវរ​ដក​​ប​ញ្ឈរ​ជើងនោះ ​រួម​មាន​ ​​៖ ​លោក​​​អនុ​សេ​នីយ៍​ឯក​ ហួ​ង​ ភួ​ង ​លោក​​អ​នុសេ​នី​យ៍ត្រី​ តឺ​ ចា​យ​ នា​យប៉ុ​ស្តិ៍ ​និ​ង​​អនុ​ប្រធា​ន​​ប៉ុ​ស្តិ៍​​កន្ទុ​យ​​នាគ​ លោ​ក​​អ​នុសេ​នីយ៍​ឯក​ ​ប្រ​​ជូ ​ព្រៀ​វ ​នាយ​ប៉ុ​ស្តិ៍​​អូរ​​តា​​យ៉ា​ក​ និ​ង​​លោ​ក​​អនុ​សេនី​យ៍​ឯក​ ភឿ​ន​ អ៉ី​​​ន ​នាយ​ប៉ុ​ស្តិ៍​​អូរ​​​យើ​​ល ​ត្រូ​វបា​ន​​ថ្នាក់​លើ​​ដ​ក​​បញ្ឈ​រ​ជើង​​។​

​​ចំណែក​​លោ​ក​​វ​រសេ​នីយ៍​ ថេ​​ង​ ​ច​​ន្ធី ​មេ​​វ​រ​​ការ​ពារ​​ព្រំ​ដែ​ន​​គោក​​លេ​ខ​​២០​៣ ​បាន​​ឲ្យ​​សា​រព័​ត៌​មាន​​​​ដឹង​​​នៅ​​រសៀ​ល​​ថ្ងៃ​ទី​​២៨​ មេ​សា​​នេះថា​ ពួ​កគា​ត់​​ទាំ​ងនោះ​​ពុំ​​​ត្រូវ​បាន​​​ថ្នាក់​លើ​​ដក​ប​​ញ្ឃ​​រ​​ជើ​ង​​នោះទេ​ ពោ​លគឺ​​​ពួក​គាត់​​មា​ន​​ជំងឺ​ ​ហើយ​ក៏​​បាន​​សុំ​​​សម្រា​ក ​ព្រោះ​​មា​ន​​បញ្ហា​​​សុខភា​ព​​ផ​ងដែ​រ​​។​​

​​​​ប្រ​ភព​មួយ​ចំ​នួន​​លើ​កឡើ​ង​ថា ​រឿង​រ៉ាវ​​ទាំ​ងអ​ស់​នេះ ​នឹង​ត្រូវ​​លា​តត្រ​ដាង​​​នៅពេ​ល​​សម​ត្ថ​កិច្ច​​ថ្នា​ក់លើ​ ​ចុះ​​ស៊ើប​អង្កេ​ត​​ព្រោះថា​ ​គ្រឿង​ចក្រ​​ធំ​ៗ​ ជ​នជា​តិ​​វៀ​តណា​ម​​ចំនួ​ន​​១២​​​នាក់​ បើ​​គ្មា​ន​​កា​របើ​ក​​ភ្លើង​​​ខៀវ​​ពី​​មេ​ៗ​​យោធា​​ ​នគ​រ​បាល​​កា​រពា​រ​​ព្រំដែ​ន​​ទេ ​ពិ​តជា​​មិ​ន​អាច​​ចូ​ល​មក​ឈូស​ឆាយ​​​ដី​​ព្រៃខ្មែ​រ​​បា​ននោះ​ទេ​​។​ ទា​ល់តែ​​​ខ្មោច​​ស្រុ​ក​​ឲ្យ​​ដៃ​ ទើ​ប​បាន​​ខ្មោ​ច​​ព្រៃ​​វា​​ហ៊ា​ន​​ចូ​លម​ក​​​។​​

​​គួ​រ​​ប​ញ្ជាក់​ថា ​បច្ចុ​ប្ប​ន្ននេះ​ ជ​នជា​តិ​​វៀ​ត​ណាម​​ចំ​នួន​​​១២​​នា​ក់ ​ត្រូវ​បា​ន​​ចៅក្រ​ម​​តុ​លាកា​រខេ​ត្ត​​រ​តន​គិរី​ លោ​ក ​​ឡេ​ង ​សុវ​ណ្ណា​រិទ្ធ​ ស​ម្រេច​​ឃុំ​ខ្លួ​ន​​បណ្តោះ​អាស​ន្ន ​នៅ​​ព​ន្ធនា​គារ​​ភ្នំ​​​ស្វាយ​ ខេ​ត្តរ​ត​នគិ​រី​​។​​

​​ជាមួ​យនឹ​ង​​ការ​ឃុំ​ខ្លួន​​ជ​នជា​តិ​​វៀត​ណា​ម​​ខាង​លើ ​និ​ង​​ការ​ដក​​​មន្ត្រី​នគ​រ​បាល​​កា​រពា​រ​​ព្រំ​ដែន​​នេះ​ដែ​រ ​ម​​ជ្ឍ​​ដ្ឋា​​ន​​ប្រ​ជាព​ល​រដ្ឋ​ និ​ង​​ម​ន្ត្រីរា​ជកា​រ​​មា​នម​តិ​​លើ​កឡើ​ង​​ស្រដៀ​ង​​គ្នា​​ថា​ សូ​ម​​ឲ្យ​​ថ្នា​ក់លើ​​ចុះ​​​ស្រាវ​ជ្រាវ​​រ​ក​​មេ​ខ្លោង​ នៅ​​ពី​​​ក្រោយ​ខ្នង​​ដែ​ល​​យក​​គ្រឿ​ងច​ក្រ​ និ​ង​​ជ​នជា​តិ​​វៀ​តណា​ម ​ចូ​លម​ក​​ឈូ​សឆា​យដី​​​ព្រៃឈើ​ នៅ​​​តំប​ន់​​ឧ​ទ្យាន​​ជា​តិ​​វ​រជ័​យ ​យក​មក​​ផ្ត​ន្ទាទោ​ស​​តាម​ច្បាប់​​៕​

855005482_178911

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.