ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឯកឧត្តម ខៀវ កាញារីទ្ធ​ ៖ សារព័ត៌មាន​ភាគច្រើន​បាន​គោរព​នូវ​ក្រមសីលធម៌​

ឯកឧត្តម ខៀវ កាញារីទ្ធ​ ៖ សារព័ត៌មាន​ភាគច្រើន​បាន​គោរព​នូវ​ក្រមសីលធម៌​

ភ្នំពេញ​ ៖ មកដល់​ពេល​បច្ចុប្បន្ន​នេះ  សារព័ត៌មាន​នៅ​កម្ពុជា ភាគ  ច្រើន​គោរព​បាន​នូវ​ក្រមសីលធម៌  ហើយ​នៅសល់តែ​សារព័ត៌មាន តិចតួច​ប៉ុណ្ណោះ ដែល​មិន​ទាន់  យកចិត្តទុកដាក់​ចំពោះ​ក្រម​សីល ធម៌​តែប៉ុណ្ណោះ​នេះ​ជា​ប្រសាសន៍ របស់ ឯកឧត្តម ខៀវ កាញារិទ្ធ  រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ក្នុងឱកាស ដែល ឯកឧត្តម អញ្ជើញ​ជា​អ​ធិ ប​តី​នៅក្នុង​ពិធី​ប្រគល់​រង្វាន់​ដល់ ជ័យលាភី​ក្រមសីលធម៌​សារព័ត៌ មាន​ប្រចាំឆ្នាំ​២០១៤​ដែល​រៀប ចំ​ដោយ​អង្គការឆេ​មស៍ កាលពី  ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ​២០១៤  នៅ​មជ្ឈមណ្ឌល​មិត្តភាព​កម្ពុជា​-​ជប៉ុន ។​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន  មានប្រសាសន៍​បន្ត​ថា​វិស័យ​សារ ពត៌មាន​នៅ​កម្ពុជា បើ​ប្រៀប  ធៀប​ជាមួយ​បណ្តា​ប្រទេស អាស៊ាន​យើង​បាន​ដើរ​លឿន​ជាង ហើយ​មាន​ការយល់ដឹង​ច្រើន ជាង​អំពី​វិជ្ជាជីវៈ ប៉ុន្តែ​យើង​នៅ   ខ្វះខាត​អំពី​បច្ចេកទេស​មិន​ទំនើប ដូច​គេ​ប៉ុណ្ណោះ ។ ដូច្នេះ​យើង  មិន​ព្រួយបារម្ភ​អំពី​សមា​ហ​រណ កម្ម​អាស៊ាន​នា​ឆ្នាំ​២០១៥​នោះ ឡើយ ទាក់ទង​វិស័យ​សារព័ត៌​- មាន​នេះ ។

​មួយវិញទៀត ដើម្បី​លើក កម្ពស់​ក្រមសីលធម៌​សារព័ត៌មាន  យើង​ចាំបាច់​ត្រូវ​ពង្រឹង​សមាគមន៍ សារពត៌មាន​ដើម្បីឱ្យ​សមាគមន៍ មាន​វិន័យ​ផ្ទៃក្នុង​មាន​ការគោរព ពី​អ្នកសារព័ត៌មាន​គ្រា​ដែល   សមាគមន៍​បានចេញ​នូវ​សំដី​ណា មួយ ប្រកប​ដោយ​ក្រមសីលធម៌  ហើយ​សមាជិក​របស់​ខ្លួន​អនុវត្ត តាម ។

​យោង​តាម​លទ្ធផល​នៃ​ការ  ធ្វើ​អង្កេត​និង​ការវាយតម្លៃ ដោយ​ក្រុមប្រឹក្សា​ក្រមសីលធម៌ អ្នកសារព័ត៌មាន កម្ពុជា​នៅ ឆ្នាំ ២០១៤​នេះ បានបង្ហាញ​ថា កាសែត​ចំនួន ៤ និង​ទូរទស្សន៍​ចំនួន ៨ ទទួលបាន​រង្វាន់​ជ័យលាភី  ទាក់ទង​ក្រម​សីល​អធម៌​ក្នុងនោះ រួមមាន​ ៖ កាសែត​រស្មី​កម្ពុជា  ទទួលបាន​រង្វាន់​ក្រមសីលធម៌ ផ្នែក​ប្រើ​ពាក្យពេចន៍​, កាសែត  កោះសន្តិភាព ទទួលបាន​រង្វាន់  ក្រមសីលធម៌​ផ្នែក​ប្រើ​ពាក្យពេចន៍  ,​កាសែត​កម្ពុជា​ថ្មី ទទួលបាន  រង្វាន់​ក្រមសីលធម៌​ផ្នែក​ផ្សព្វ ផ្សាយ រូបភាព​, កាសែត​នគរវត្ត  ទទួលបាន​រង្វាន់​ក្រមសីលធម៌ ផ្នែក​លើកកម្ពស់​យេនឌ័រ ។​

​ចំណែក​ទូរទស្សន៍​បាយ័ន  ទទួលបាន​រង្វាន់​ក្រមសីលធម៌​ពីរ គឺ​ផ្នែក​ប្រើ​ពាក្យពេចន៍​និង​រូប ភាព​, ទូរទស្សន៍​អាស៊ីអាគ្នេយ៍  ទទួលបាន​រង្វាន់​ក្រមសីលធម៌​ពីរ គឺ​ផ្នែក​ប្រើ​ពាក្យពេចន៍​និង​តុ​ល្យ ភាព​ពត៌មាន្ប​ទូរទស្សន៍​ហង្សមាសទ​ទួលបាន​រង្វាន់​ក្រមសីលធម៌​ពីរ​គឺ​ផ្នែក​ប្រើ​ពាក្យពេចន៍​និង រាយការណ៍​ពត៌មាន​ប្រកបដោយ ភាពច្បាស់លាស់​,​ទូរទស្សន៍​ស៊ី​ធី អិន​ទទួលបាន​រង្វាន់​ក្រមសីលធម៌  ពីរ​គឺ​ផ្នែក​ប្រើ​ពាក្យពេចន៍​និង  លើកកម្ពស់​យេនឌ័រ​, ទូរទស្សន៍  ប៉ុស្តិ៍​លេខ ៣ ទទួលបាន​រង្វាន់  ក្រមសីលធម៌ ផ្នែក​ប្រើពាក្យ  ពេចន៍​, ទូរទស្សន៍ប៉ុស្តិ៍​លេខ ៥ ទទួលបាន​រង្វាន់​ក្រមសីលធម៌  ផ្នែក​ផ្សព្វផ្សាយ​រូបភាព​, ទូ​រ​-​ទស្សន៍​ប៉ុស្តិ៍​លេខ ៩ ទទួលបាន  រង្វាន់​ក្រមសីលធម៌​ពីរ គឺ​ផ្នែក  ប្រើ​ពាក្យពេចន៍ និង​តុល្យភាព  ពត៌មាន​, ទូរទស្សន៍​អប្សរា​ទទួល  បាន​រង្វាន់​ក្រមសីលធម៌​ពីរ​គឺ​ផ្នែក ប្រើ​ពាក្យពេចន៍​និង​ផ្សព្វផ្សាយ រូបភាព​។​

​គួរបញ្ជាក់​ថា អង្គការឆេ​មស៍  ក្រោម​កិច្ចសហការ​ពី​ក្រុមប្រឹក្សា ក្រមសីលធម៌​អ្នក​សារពត៌មាន កម្ពុជា និង​មាន​ការគាំទ្រ​ពី​មូល  និធិ​សហប្រជាជាតិ​ដើម្បី​លទ្ធិ ប្រជាធិបតេយ្យ​បាន​រៀបចំ​ប្រកាស​ផ្តល់​រង្វាន់​ជ័យលាភី​ជូន ស្ថាប័ន​សារពត៌មាន​ទាក់ទង​នឹង ក្រមសីលធម៌​សម្រាប់​ឆ្នាំ​២០១៤  គ្រា​ដែល​ការផ្តល់​រង្វាន់​នេះ​ត្រូវ បាន​ធ្វើឡើង​តាមរយះ​ការពិនិត្យ ពត៌មាន​និង​កិច្ចពិភាក្សា​ក្រម សីលធម៌​ក្នុង​កម្មវិធី​ទូរទស្សន៍ ថ្នាក់ជាតិ ដែល​មាន​រយៈពេល  ២​ឆ្នាំ ចាប់ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៣  ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ។

​គម្រោង​នេះ​បាន​ផ្តោត​ទៅ  លើ​កាសែត​ចំនួន ៥ និង​ស្ថាប័ន  ទូរទស្សន៍​ចំនួន ៨ ក្នុង​ព្រះរាជា  ណា​ចក្រ​កម្ពុជា ៕

2014_11_25c

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.