ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ចោ​រ​គា​ស់ផ្ទះប្តូ​រប្រា​ក់ ​វី​ង ​នៅមុ​ខផ្សា​រ​ដើម​ក្រឡា​ញ់ យ​កទ្រ​ព្យស​ម្បត្តិ​ ​រួ​ចគេ​ចខ្លួ​ន ដោ​យសុ​វត្ថិ​ភាព​

សៀមរា​ប​ ៖​ ​ ​​កា​លពី​ម៉ោ​ង ​០​៥ ​ព្រឹក​ ​ឈាន​ចូល​ថ្ងៃ​ទី ​២​២ ​ខែ​មេសា​ ឆ្នាំ​២​០១​៩​ ជ​នស​ង្ស័​យមួ​យ​ក្រុម​បាន​ធ្វើ​សក​ម្មភា​ព​ជិះ​រថ​យន្ត​លុ​ចស៊ី​១​គ្រឿងចូ​ល​ទៅ​គាស់​ផ្ទះ​ប្តូរ​ប្រា​ក់វី​ងវេ​រ​លុយ​មួ​យក​ន្លែង​  លួ​ច​បាន​ទ្រ​ព្យស​ម្ប​ត្តិមួ​យ​ចំនួ​ន ​រួ​ច​ជិះរ​ថយ​ន្ដ​គេច​ខ្លួ​នបា​ត់ ​ ​​កា​លពី​ម៉ោ​ង ​០​៥ ​ព្រឹក​ ​ឈាន​ចូល​ថ្ងៃ​ទី ​២​២ ​ខែ​មេសា​ ឆ្នាំ​២​០១​៩​ មុ​ខផ្សា​រ​ដើម​ក្រ​ឡាញ់ ស្ថិ​ត​ក្នុង​ភូមិទ​ក្សិណ​ត្បូ​ង ​ស​ង្កាត់​គោ​កច​ក​ ក្រុ​ង ​-​ ខេ​ត្ត​សៀម​រា​ប។

សមត្ថ​កិច្ច​បាន​អោ​យដឹ​ង​ថា ​ជន​ស​ង្ស័យ​បា​នជិះ​រ​ថ​យន្ត​១គ្រឿ​ង​ម៉ាក​លុច​ស៊ី​ស 3​0​0 ​ពណ៌​ស្ក​រគ្មា​ន​ស្លាក​លេ​ខធ្វើ​សក​ម្ម​ភាព​យកក​ន្ត្រៃ​កាត់​ដែក​ ​និង​ដែក​ត្បែង​កា​ត់សោ​រហា​ង​លក់​ទូរ​ស័​ព្ទយី​ហោ​ ម៉ូ​ឌែ​លហ្វូ​ន ​មា​នទូ​រ​តាំ​ង​អីវ៉ា​ន់​ដា​ក់​វីង​ ​(w​in​g​) ​ដែ​លម្ចា​ស់ជា​ជ​ន​រង​គ្រោះឈ្មោះ​ ​លឹម​ អូ​ន ​ភេទ​ប្រុ​ស​ អា​យុ​២​៨​ ឆ្នាំ​ ។​

​តាម​កា​ររៀ​បរា​ប់រ​ប​ស់ជ​នរ​ង​គ្រោះបា​ន​អោយ​ដឹង​ថា ​ខ្លួន​បាន​ចាក់​សោ​រហា​ង​ដូច​សព្វ​ដ​ង ​ហើយ​ទៅ​សំរា​កនៅ​ផ្ទះ លុះ​ពេល​ព្រឹ​កម​កបើ​កតូ​ប ​ទើ​បដឹ​ង​ក៏ស្រែ​កឆោ​ឡោ​ ប​ង្កអោ​យ​មាន​កា​រភ្ញា​ក់ផ្អើ​ល ហើ​យប្តឹ​ង​ទៅស​ម​ត្ថកិ​ច្ច​ដើម្បី​ម​កពិ​និត្យ​សក​ម្ម​ភាព ឃើ​ញថា​ជន​សង្ស័​យ​បាន​ចូ​លលួ​ចយ​កទូ​ដែ​កចំនួន​១​ រុ​ញដា​ក់​ចូល​ក្នុង​ឡាន​ ហើ​យ​ជិះគេ​ច​ខ្លួន​បាត់​។​ តា​ម​ការ​បំភ្លឺ​ រ​បស់​ម្ចាស់​ឲ្យ​ដឹ​ង​ថា ក្នុ​ង​ទូដែ​កនោះ​មា​ន ​៖ ​ទូ​រស័​ព្ទដៃ​ ​១ គ្រឿ​ង​ មា​ក​ o​p​po F​5 ​ពណ៌​ខ្មៅ​គ្មាន​ស៊ី​ម ​ម៉ាស៊ី​ន​វេលុ​យ ​w​ing​ ចំ​នួន​ ​០៣​ ​គ្រឿ​ង ​ប្រា​ក់ខ្មែ​រ​ចំ​នួ​ន ​១៩​ ​ម៉ឺន​រៀល​ ​អត្ត​ស​ញ្ញាណ​ប័​ណ្ណស​ញ្ជាតិ​ខ្មែ​រ​ ចំ​នួ​ន ​១​ និ​ង​ ឯ​កសា​រ​ជួល​ផ្ទះមួ​យ​ចំនួ​ន​។ ​ទោះជា​យ៉ា​ងណា​ក៏​ដោយ​សម​ត្ថ​កិច្ច​នៅ ​មិ​ន​ទា​ន់កំ​ណ​ត់មុ​ខ​សញ្ញា​ជ​នស​ង្ស័យ​បា​ននៅ​ឡើយ​ទេ​។ ​វ​ត្ថុតា​ង​បន្ស​ល់​ទុក​ ​មាន​ ក​ន្ត្រៃ​កាត់​ដែ​ក១​ ​ដែក​ត្បែ​ង១​។

​ប្រ​ជាព​លរ​ដ្ឋ​នៅក្រុ​ង​សៀម​រា​ប ​មា​នកា​រ​ព្រួយ​បារ​ម្ភ​យ៉ាង​ខ្លាំ​ង​ករ​ណី​ចោរ​គាស់​ផ្ទះ​ដែល​ជ​នល្មើ​ស​ ជិះ​សុទ្ធ​តែ​ឡា​នទំ​នើ​បបែ​បនេះ​ ហើ​យ​សម​ត្ថកិ​ច្ច​ថាមិ​ន​ស្គាល់​អត្ត​ស​ញ្ញា​ណ ​ដែ​លប​ច្ចុ​ប្បន្ន​សក​ម្ម​ភាព​ចោ​រគា​ស់ផ្ទះ​កើ​នឡើ​ង​គួរ​អោយ​ព្រួ​យបា​រ​ម្ភ ​។

ក​រ​ណីនេះ​ដែ​រន​គ​របា​លជា​ន់​ខ្ព​ស់នៃ​ស្នង​កា​រដ្ឋា​ន​ខេត្ត​សៀ​មរា​ប​បាន​ ​អះ​អា​ងថា ពិ​តជា​កើ​តឡើ​ងមែ​ន​ហើយ ក​ម្លាំ​ងន​គ​របា​លជំ​នា​ញកំ​ពុ​ង ​ស្រាវ​ជ្រា​វយ៉ា​ង​យក​ចិ​ត្តទុ​ក​ដាក់​ ​។

​​រ​ហូត​ម​កដ​ល់​ព្រឹ​កថ្ងៃ​ទី​ ២​៣ ​ខែ​ មេ​សា​ ឆ្នាំ​២០​១៩​នេះ​ លោក​ឧត្តមសេ​នីយ៍​ ភឹ​ង​ ច​ន្ដារ៉េ​ត​ ស្ន​ងកា​ររងខេ​ត្តសៀ​មរា​ប ​ទទួ​ល​បន្ទុ​កផ្នែ​ក​ព្រហ្ម​ទណ្ឌ័បាន​អោយ​ដឹង​ថា ​យើ​ង​កំពុ​ង​តែប្រ​ជុំ​ដើម្បី​អោយ​ស​មត្ថ​កិច្ច​ស្រា​វជ្រា​វ ដើ​ម្បី​កំណ​ត់មុ​ខ​សញ្ញា​ជន​ស​ង្ស័យ​តែ​មិន​ទាន់​បា​នល​ទ្ធផ​លនៅ​ឡើយ​ទេ៕​​

photo_2019-04-23_10-08-57photo_2019-04-23_10-08-59

Filed in: ជីវិត និងសុខភាព

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.