ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេច​​ក្រ​ឡា​ហោម​ ​ស​ ​ខេង​ ឧ​ប​នា​យក​រដ្ឋ​ម​ន្ត្រី ​និ​ង​​ជា​​រ​ដ្ឋម​ន្ត្រី​​ ក្រ​សួង​ម​ហាផ្ទៃ​ ​អំពា​វ​នាវ​ ដ​ល់​​ភា​គី​​ពា​ក់​ព័ន្ធ​ ​​ស្វែង​រក​​ចាប់​មេ​ខ្លោងជួ​ញ​ដូរ​​ម​នុស្ស​​​

ភ្នំ​ពេញ​ ៖​ ​សម្តេ​ច​​ក្រ​ឡា​ហោម​ ស​ ​ខេង​ ឧ​ប​នាយ​ករ​ដ្ឋ​មន្ត្រី​ និ​ង​​ជា​​រ​ដ្ឋ​មន្ត្រី​​​ក្រសួ​ង​មហា​ផ្ទៃ​ បា​នធ្វើ​កា​រ​​អំ​ពាវ​នាវ​​​ដល់​​ភា​គី​​ពា​ក់ព័​ន្ធ​​ទាំ​ងអ​ស់​​ស្វែ​ង​រក​​​ចាប់​ខ្លួ​ន​​មេខ្លោ​ង​​ជួ​ញ​ដូរ​​ម​នុ​ស្ស​​ឲ្យ​​បា​ន​ ខ​ណៈ​​ជ​ន​រង​គ្រោះ​​ក​រ​ណី​​ជួ​ញដូ​រ​​ម​នុ​ស្ស ​និ​ង​​អា​ជីវ​ក​ម្ម​​ផ្លូវ​ភេ​ទ​​នៅ​តែ​​ប​ន្ត​​កើ​ត​មាន​​​នោះ​​។​​

​ការអំពាវនាវ​របស់​សម្តេច​ក្រឡាហោម ស ខេង ធ្វើឡើង​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ ស្តីពី​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៨ និង​ទិសដៅ​២០១៩ នា​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា ករណី​ជួញដូរ​មនុស្ស​នេះ​នៅតែ​បន្ត​កើតមាន​បើទោះបីជា​ឆ្នាំ​២០១៨ មានការ​ធ្លាក់ចុះ​យ៉ាងណាក្តី ប៉ុន្តែរ​ទោះជា​យ៉ាងណាក៏ដោយ​ត្រូវតែ​ស្វែងរក​ចាប់ខ្លួន​មេខ្លោង​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​ឲ្យ​បាន​ទើប​បញ្ហា​នេះ​មិនមាន​បន្តទៀត​។​

​ជាមួយគ្នា​នោះដែរ សម្តេច​ក្រឡាហោម ក៏បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ត​សហការគ្នា​ទប់ស្កាត់​ឲ្យ​បាន​ចំពោះ​ករណី​ជួញដូរ​មនុស្ស​និង​ការ​កេង​ប្រ​វ័​ញ​ផ្លូវភេទ​គ្រប់​រូបភាព​ទាំងអស់​ដើម្បី​ឲ្យ​ស្របទៅតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុង​ឆន្ទៈ​ទប់ស្កាត់ និង​បង្ក្រាប​ការជួញដូរ​មនុស្ស​នេះ​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្រសួងមហាផ្ទៃ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត តាមដាន​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ សរុប​បាន ១៣៤​លើ​១៥៩​ករណី បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ មានការ​ថយចុះ​ចំនួន ២​ករណី ស្មើនឹង ១៤,៧២%​។​
​សរុប​ជនសង្ស័យ ដែល​ត្រូវបាន​ឃាត់ខ្លួន និង​បញ្ជូនទៅ​សាលាដំបូង​ចំនួន ២២៤​លើ​២០៣​នាក់ ធៀប​នឹង​ឆ្នាំ​២០១៧​កើនឡើង​ចំនួន​២១​នាក់ (​ស្រី​៩៨​នាក់​) ក្នុងនោះ​ជនសង្ស័យ​ជា​អនីតិជន ១៧​នាក់ និង​ជនបរទេស​ចំនួន​៣១​លើ​២០​នាក់ មាន​៩​សញ្ជាតិ គឺ​៖ ចិន ១៥​នាក់ អង់គ្លេស ០៦​នាក់ វៀតណាម ០៣​នាក់ កាណាដា ០២​នាក់​អូស្ត្រាលី ០១​នាក់ ន័​រវេ​ស ០១​នាក់ ហុ​ល្លង់ ០១​នាក់ នូ​វែ​ល​ហ្សេ​ឡង់ ០១​នាក់ និង​ហ្វីលីពីន ០១​នាក់​។​

​ដោយឡែក​សម្រាប់​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប លោកជំទាវ​រដ្ឋលេខាធិកា​រ បាន​បញ្ជាក់ថា សមត្ថកិច្ច​បាន​សង្គ្រោះ​ជនរងគ្រោះ​ករណី​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ​សរុប​ចំនួន ២៣០​លើ​៣៤៥​នាក់ (​ធៀប​នឹង​ឆ្នាំ​២០១៧ ថយចុះ​ចំនួន​១១៥​នាក់​) ក្នុងនោះ​មាន​អាយុ​ក្រោម ១៥​ឆ្នាំ ៩២​នាក់ អាយុ​ពី​១៥​ឆ្នាំ​-១៧​ឆ្នាំ ២៣​នាក់ និង​អាយុ​១៨​ឆ្នាំ​ឡើង ១១៥​នាក់ (​បាន​បញ្ជូនទៅ​មន្ទីរ​សង្គមកិច្ច​ចំនួន​៩២​នាក់ ទៅ​អង្គការ​ដៃគូ​២​នាក់ និង​បញ្ជូនទៅ​គ្រួសារ​ចំនួន​១៣៦​នាក់​)​។​

​បង្ក្រាបបាន ៣៩​លើ​៤៨​ករណី (​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ថយចុះ​ចំនួន ៩​ករណី​) ឃាត់ខ្លួន​សង្ស័យ​ចំនួន ១០៥​នាក់ (​ស្រី ៧៨​នាក់​) ក្នុងនោះ​មាន​អនីតិជន ១​នាក់ និង​ជនបរទេស ៥​នាក់ សញ្ជាតិ​ចិន សង្គ្រោះ​ជនរងគ្រោះ​ចំនួន ៦៤​នាក់ អាយុ​ក្រោម​១៥​ឆ្នាំ ៩​នាក់ អាយុ​ពី​១៥-១៧​ឆ្នាំ ១០​នាក់ និង​អាយុ​ឆ្នាំ​៤៥​នាក់ (​ប្រគល់​ឲ្យ​មន្ទីរ​សង្គមកិច្ច​ចំនួន ២០​នាក់ អង្គការ​ដៃគូ​ចំនួន​២​នាក់ និង​ទៅ​គ្រួសារ​ចំនួន​៤៕

( អត្ថបទ​អគ្គស្នងការ​នគរបាល​ជាតិ )

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2026 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.