ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

នាយករដ្ឋ​មន្ត្រី​កម្ពុ​ជា​ ​និង​ថៃ​ អ​ញ្ជើ​ញចា​ក់​បេតុ​ង​ ​ភ្ជាប់​ស្ពា​ន​ឆ្លង​កាត់​ព្រំ​ដែន​ ដែ​លជា​ ទំព័រ​ប្រវ​ត្តិ​សាស្ត្រ​ថ្មីមួ​យ ​រវា​ង​ប្រទេ​ស​ទាំងពី​រ​​

បន្ទាយមានជ័យ ៖ នៅព្រឹក​ថ្ងៃទី​២២​ ​ខែមេ​សា​ ឆ្នាំ​២០​១​៩  ស​ម្តេច​អគ្គ​ម​ហាសេ​នាប​តី​តេជោ​ ​ហ៊ុន​ ​សែន​ នា​យ​ករ​ដ្ឋម​ន្ត្រី​នៃព្រះ​រាជា​ណាច​ក្រក​ម្ពុជា​ ​និងឯ​កឧត្តម​ ប្រា​យុ​​ទ្ធ​ ​ចា​ន់អូ​ចា ​នា​យក​រដ្ឋ​ម​ន្ត្រីនៃ​ព្រះរា​ជា​ណាច​ក្រថៃ​ ​បាន​អញ្ជើ​ញ​ជាអ​ធិ​បតី​ក្នុ​ងពិ​ធី​ចាក់​បេតុ​ង​តភ្ជា​ប់មុ​ខ​តំណ​ស្ពាន​មិ​ត្តភា​ព​ឆ្លង​កា​ត់ព្រំ​ដែន​ក​ម្ពុជា​-ថៃ​ (​ស្ទឹ​ងប​ត់​-បា​នណ​ង​អៀន​) ​នៅ​ក្រុង​ប៉ោ​យប៉ែ​ត ​ខេ​ត្តប​ន្ទាយ​មា​នជ័​យ ​។

ស្ពា​នមិ​ត្ត​ភាព​ក​ម្ពុជា​-ថៃ​ ​(ស្ទឹ​ងប​ត់​-បា​ន​ណង​អៀន​)​ ដែ​លចា​ក់​បេតុ​ងត​ភ្ជា​ប់នៅ​ថ្ងៃ​នេះ ​បាន​សា​ងស​ង់​ដោយ​កង​វិ​ស្វក​ម្មនៃ​ក​ងទ័​ពភូ​មិ​ន្ទរ​ថៃ ​ហើ​យសិ​ក្សានិ​ងត្រួ​ត​ពិនិ​ត្យប​ច្ចេ​កទេ​សដោ​យ​នាយ​ក​ដ្ឋាន​ហា​យវ៉េ​ (​D​OH​) ​ក្រ​សួង​ដឹ​កជ​ញ្ជូ​នថៃ​ ​ក្រោម​ជំ​នួយ​ឥត​សំ​ណង​ពី​រាជ​រ​ដ្ឋាភិ​បា​លថៃ​ជាង​ ១​៩​លាន​ដុ​ល្លា​រអា​មេរិ​ក​។ ​ក្រៅ​ពីជំ​នួ​យ ​ឥ​តសំ​ណង​ពី​រាជ​រ​ដ្ឋាភិ​បា​លថៃ​លើគ​ម្រោ​ងសា​ង​សង់​ស្ពា​នខា​ង​លើ ​រា​ជរ​ដ្ឋាភិ​បា​ល​កម្ពុ​ជា​ បា​នចូ​ល​រួម​ថ​វិកា​ប​ដិភា​គស​ម្រា​ប់កា​រ​ដោះស្រា​យ​ផល​ប៉ះ​ពាល់​ កា​រ​បោស​ស​ម្អាត​មី​ន ​យុទ្ធ​ភ័​ណ្ឌមិ​នទា​ន់​ផ្ទុះ ​និ​ងព​ន្ធអា​ក​រផ្សេ​ងៗ​ ​។ ​ស្ពា​ននេះ​ជា​ស្ពាន​ធំទី​១​ ដែ​ល​បាន​សា​ងស​ង់លើ​ខ្សែប​ន្ទា​ត់ព្រំ​ដែ​នក​ម្ពុជា​-​ថៃ ​នៅ​ចន្លោះ​ប​ង្គោល​ខណ្ឌ​ព្រំ​សីមា​លេ​ខ៥​០ ​និ​ងលេ​ខ​៥១​។ ​ស្ពា​ននេះ​មា​នប្រ​វែ​ង ​៦​២០​ម៉ែត្រ​ ទ​ទឹង ​១៧​ម៉ែត្រ​ ដោ​យនៅ​ផ្នែ​កក​ម្ពុ​ជាមា​នប្រ​វែ​ង ​២​១៥​ម៉ែត្រ​ ​នៅផ្នែ​កខា​ង​ថៃ ​មា​នប្រ​វែ​ង ​៤​០៥​ម៉ែ​ត្រ។​ ​ការ​សា​ងស​ង់ស្ពា​ន​នេះ ​គឺ​ជា​កា​របើ​ក​ឡើង​នូ​វទំ​ព័​រប្រ​វ​ត្តិសា​ស្ត្រ​ថ្មីមួ​យ​រវា​ង​ប្រទេ​ស​ទាំង​ពីរ​ ​សំដៅ​ធ្វើឱ្យ​ប្រ​សើរ​ឡើ​ងកា​រ​ធ្វើពា​ណិ​ជ្ជក​ម្ម​ឆ្លង​កា​ត់ព្រំ​ដែ​នរ​វា​ងក​ម្ពុ​ជា-​ថៃ​ ។​

សម្តេច​តេជោ​ ហ៊ុ​ន​ សែ​ន​ ស​ម្តែ​ងភា​ពរី​ករា​យ​ដោយ​បា​នម​ក​ចូល​រួ​មជា​មួយ​ឯកឧត្តម ឧ​ត្តម​សេ​នីយ៍​ ប្រា​យុ​ទ្ធ ​ចាន់​អូចា​ ដើ​ម្បី​ប្រារ​ព្ធ​ពិធី​ចា​ក់បេ​តុ​ងត​ភ្ជាប់​មុខ​តំណ​ស្ពា​នឆ្ល​ង​កាត់​ព្រំ​ដែន​ មិ​ត្ត​ភាព​កម្ពុ​ជា-​ថៃ ​(​ស្ទឹង​បត់​-​បាន​ណង​អៀន​)​ ដើ​ម្បីភ្ជា​ប់ប៉ុ​ស្តិព្រំ​ដែ​ននៃ​ប្រ​ទេស​យើង​ទាំង​២​ ក​ម្ពុជា​-ថៃ ​នាពេ​លនេះ​ ​។ ​សម្តេ​ច ប​ន្ត​ថា ​សម្តេ​ច​នៅច​ង​ចាំថា​ ត​ប​តាម​ការ​ស​ន្យារ​បស់​សម្តេ​ច​ ជា​មួយ​ឯកឧត្តម ​ឧត្ត​ម​សេនី​យ៍ ​ប្រា​យុទ្ធ​ចា​ន់អូ​ចា ​សម្តេ​ចបា​នតែ​ង​បទ​ចម្រៀ​ង​ចំនួ​ន ​៤ប​ទ ​ដែល​ក្រុ​មត​ន្ត្រី​រប​ស់​យើង​ ​នឹង​ប្រគុំ​នាពេ​លប​ន្តិ​ចទៀ​តនេះ​ ដើ​ម្បី​អប​អរ​សា​ទ​រចំ​ណង​មិ​ត្តភា​ពក​ម្ពុ​ជា-​ថៃ​ រឹ​ង​មាំស្ថិ​ត​ស្ថេរ​ចី​រកា​ល​។

សម្តេច​តេ​ជោ​ ហ៊ុ​ន​ ​សែន​ បា​ន​ប​ន្តទៀ​ត​ថា ​កា​រសា​ង​សង់​ស្ថា​ននេះ​ ​គឺជា​កា​របើ​ក​នូវ​ទំ​ព័រ​ប្រ​វត្តិ​សា​ស្ត្រថ្មី​ ​រវា​ង​ប្រទេ​ស​យើង​ទាំង​ពី​រ ​សំដៅ​ធ្វើឱ្យ​ប្រ​សើរ​ឡើ​ងនូ​វ​ការ​ធ្វើពា​ណិ​ជ្ជក​ម្មឆ្ល​ង​កាត់​ព្រំដែ​ន​ក​ម្ពុជា​-ថៃ​ ​ហើយ​ដែល​ប្រ​ទេស​យើង​ទាំង​២​ បា​ន​ប្រសិ​ទ្ធនា​ម​ឈ្មោះស្ថា​ននេះ​ថា​ជា ​ស្ថាន​មិ​ត្តភា​ព​កម្ពុ​ជា​-ថៃ​ ​(ស្ទឹ​ង​បត់​- ​បា​ន​ណង​អៀន​)​

ឯ​ក​ឧត្ត​ម​ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានមានប្រសាសន៍ក្នុងពិធីឆ្លងសមិទ្ធផលកសាងស្ពានមិត្តភាពថៃកម្ពុជា (បានណងអៀន-ស្ទឹងបត់) ថា កាលពីខែកញ្ញា ឆ្នាំ 2017 ឯ,ឧ នឹងសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានជួបគ្នាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះក្រៅផ្លូវការកម្ពុជា-ថៃ នៅទីក្រុងភ្នំពេញ ក្នុងកិច្ចពិភាក្សាពេញអង្គនោះ ភាគីទាំងពីរ មានសេចក្ដីសោមនស្សរីករាយចំពោះការចាប់ផ្ដើមសាងសង់ស្ពាននេះឡើង ហើយថ្ងៃនេះ យើងទាំងពីរ បានឃើញជាក់ច្បាស់នឹងភ្នែកដែលស្ពានមិត្តភាពថៃ-កម្ពុជា (បានណងអៀន ស្ទឹងបត់) បានសាងសង់រួចរាល់ជាស្ថាពរ ។ ស្ពានឆ្លងកាត់ព្រំដែនថៃ-កម្ពុជាមួយនេះ ចាត់ទុកជាស្ពានតភ្ជាប់ប្រទេសទាំងពីរដំបូងគេ ដែលស្ពាននេះជាភាពបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលជាប្រទេសជិតខាងគ្នា មានទំនាក់ទំនងដ៏ជិតស្និទ្ធជាយូរអង្វែងមកហើយ ។

នាយករដ្ឋមន្ត្រីថៃ សង្ឃឹមយ៉ាងមុតមាំថា ភាគីទាំង២ នឹងរួមសហការគ្នាធ្វើឲ្យស្ពាននេះ បើកដំណើរការបានទាំងស្រុងក្នុងពេលឆាប់ៗនេះ។ ឯកឧត្តម ប្រាយុទ្ធ បានជំរុញឲ្យស្ថាប័នដែលទទួលខុសត្រូវ ចាប់ផ្ដើមដំណើរការសាងសង់អគាររដ្ឋបាលព្រំដែនទី២ នៅទីនេះឱ្យបានលឿនបំផុតដោយធ្វើឲ្យរួចរាល់ស្របជាមួយនឹងការធ្វើផ្លូវតភ្ជាប់ស្ពានខាងភាគីកម្ពុជា។ ឯកឧត្តម នាយករដ្ឋមន្ត្រី សូមសំដែងការអបអរសាទរយ៉ាងខ្លាំង ដែលបន្ទាប់ពីពិធីចាក់បេតុងតភ្ជាប់ស្ពាន និងពិធីបើកក្រណាត់គ្របបង្គោលផ្លាកស្ពានរួចរាល់ហើយនោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រៀបចំពិធីបញ្ចុះបឋមសិលា ដើម្បីសាងសង់អាគារច្រកគយនិងផ្លូវតភ្ជាប់ស្ពានខាងភាគីកម្ពុជា។

ក្នុងអំឡុងពេលដែលកា​រសាងសង់អាគារដ្ឋបាលព្រំដែនខាងភាគីថៃ នឹងការធ្វើផ្លូវតភ្ជាប់ខាងភាគីកម្ពុជា មិនទាន់រួចរាល់ រាជរដ្ឋាភិបាលថៃ មានការប្ដេជ្ញានិងត្រៀមរួចរាល់ក្នុងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ធ្វើយ៉ាងណាសម្រេចឲ្យបានលឿន ដើម្បី​សម្រួលដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងសហគមន៍អាស៊ាន ដូចជាការរៀបចំកិច្ចព្រមព្រៀងពាក់ព័ន្ធផ្លូវច្បាប់ក្នុងការឆ្លងដែនតាមស្ពាននេះឲ្យបានចប់សព្វគ្រប់ទាន់ពេល ដើម្បីបម្រើសេវាដល់ប្រជាជន ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅខាងមុខច្រកព្រំដែនខ្លងលឹក បច្ចុប្បន្ននិងបើកច្រកដឹកជញ្ជូនទំនិញឆ្លងដែនថ្មី ឱ្យមានភាពងាយស្រួលជាងមុន រួមទាំងការតភ្ជាប់ឧស្សាហកម្មទាំងអស់ដែលពាក់ព័ន្ធរវាងតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសខាងកើត (EEC) របស់ថៃ ហើយតភ្ជាប់ទៅកំពង់ផែទឹកជ្រៅឡែមច្បាំង ដើម្បីនាំទំនិញទៅកាន់ទីផ្សារពិភពលោក។

ក្នុងឱកាសដែ​លប្រ​ទេ​សថៃ​ បា​នទ​ទួ​លកិ​ត្តិយ​ស​ធ្វើជា​ប្រធា​ន​អាស៊ា​នក្នុ​ង​ឆ្នាំនេះ​ ឯកឧត្តម ចាត់ទុកថា ស្ពានមិត្តភាពថៃ-កម្ពុជា បានណងអៀន-ស្ទឹងបត់ ជាសមិទ្ធផលដ៏អស្ចារ្យ​សម្រាប់​ប្រទេ​ស​យើង​ទាំ​ង២​ ជា​កា​ដូដែ​លរា​ជ​រដ្ឋា​ភិបា​លនៃ​ប្រ​ទេស​យើង​ទាំង​២​ តាំ​ងចិ​ត្ត​ផ្ដល់​ជូន​ប្រជា​ពល​រ​ដ្ឋនៃ​ប្រទេ​សទាំ​ង២​ ​រួម​ទាំង​សហ​គ​មន៍​អាស៊ា​ន ​បាន​ប្រើប្រា​ស់​ជាប្រ​យោជ​ន៍​ក្នុង​កា​រភ្ជា​ប់ទំ​នា​ក់ទំ​នង​គ្នា ​នៃគ្រ​ប់​ផ្នែក​ទាំង​អស់​ ​ពិសេ​សជា​មោទ​ន​ភាព​ដែល​ស្ពាន​ និ​ង​ផ្លូវ​ បា​នចា​ប់​ផ្ដើម​សា​ងស​ង់រួ​ចរា​ល់ក្នុ​ង​អាណ​ត្តិរ​ដ្ឋាភិ​បាល​រប​ស់យើ​ង​ទាំង​២ ។​

ឯ,ឧ នាយករដ្ឋមន្ត្រថៃ សូមអះអាងថា គោលការណ៍នៃកិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលថៃ ជាមួយរាជរដ្ឋាភិបាលកម្ពុជា នឹងមានជាបន្តបន្ទាប់ដោយភាពស្មោះត្រង់ ជិតស្និទ្ធ និងគង់វង្សជារៀងរហូត ហើយនៅឆ្នាំ ក្រោយជាខួបលើកទី70 នៃទំនាក់ទំនងខាងការទូតរវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា ដែលអាចនឹងចំពេលជាមួយនឹងវិវឌ្ឍនភាព នៃការកសាង និងការបើកច្រកថ្មីនេះ ។ ក្នុងឱកាសដ៏មានសិរីមង្គលនេះ ឯ,ឧ ប្រាយុទ្ធ សូមគោរពអញ្ជើញសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីចាក់បេតុងតភ្ជាប់ស្ពាន និងសម្ពោធសមិទ្ធផលការសាងសង់ស្ពានមិត្តភាពថៃ-កម្ពុជា បានណងអៀន-ស្ទឹងបត់) ដើម្បីជាសិរីមង្គល និងជានិមិត្តរូប នៃកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឲ្យបានស្ថិតស្ថេរយូរអង្វែងតរៀងទៅ ៕

IMG_20190422_122550_577IMG_20190422_151244_902IMG_20190422_122122_176IMG_20190422_122545_208

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.